បុរសវ័យកណ្តាលម្នាក់បុករៈក្មេងបឋមសិក្សាចំនួន ១៧ នាក់កំពុងតម្រង់ជួរចាំឡានក្រុង

ករណីនេះបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី ២៨ ខែឧសភា នៅ​ទី​ក្រុង Kawasaki ខេត្ត​ Kanagawa។

ANN News ផ្តល់ព័ត៌មាន

ជន​ល្មើស​បាន​បុក​រៈក្មេង​បឋមសិក្សា និង​មនុស្ស​ផ្សេង​ទៀតដែល​កំពុងឈរតម្រង់​ជួរចាំ​ឡាន​ក្រុង​នៅ​មុខ​ស្ថានីយ៍ Noborito។

ជនរង​គ្រោះ​ត្រូវ​បាន​បញ្ជាក់​ថា​មានចំនួន ១៩ នាក់ រួមមានក្មេង ១៧ នាក់ និង​មនុស្ស​ធំ ២ នាក់។ បច្ចុប្បន្ន​ប៉ូ​លីស​បាន​ប្រកាសជាផ្លូវ​ការចំនួន​អ្នក​ស្លាប់ក្នុង​នោះ​មាន​សិស្សថ្នាក់ទី ៦ ម្នាក់រៀន​នៅទី​ក្រុង Tama, Tokyo និង​មន្រ្តី​ការទូត​ម្នាក់អាយុ ៣៩ ឆ្នាំធ្វើ​ការនៅ Setagaya, Tokyo។

ក្រៅពី​នេះ​មាន​ក្មេង ៣ នាក់​ត្រូវ​ចាក់ចូល​កហើយ​ស្ថាន​ភាព​មិន​ច្បាស់​នៅឡើយ។ ដោយ​ដឹង​ថាក្មេង​ទាំង​នេះ​កំ​ពុង​រង់​ចាំ​ឡាន​ក្រុងរបស់​សាលា​មក​ទទួល និង​មនុស្ស​ធំ ២ នាក់​ប្រហែល​ជាអាណាព្យាបាល​របស់ប្អូន​ណា​ម្នាក់ក្នុង​ចំណោម​នោះ។

ជនសង្ស័យបន្ទាប់ពីបង្ក​ឧក្រិដ្ឋកម្មបាន​ប្រើ​កាំបិទ​ធ្វើ​អត្ត​ឃាត។ ប៉ូ​លីស​រក​ឃើញ​ក្នុង​កាបូប​ស្ពាយ​របស់​ជន​នេះ​មាន​កាំបិទ ៤។

ជំហាន​ដំ​បូងកំ​ណត់ថា​ជន​សង្ស័យ​មាន​អាយុ ៥០ ឆ្នាំរស់​នៅ​ស្រុក Asaoku ទី​ក្រុង Kawasaki។ គោល​បំ​ណង​សម្លាប់​មនុស្ស​របស់​ជន​នេះកំ​ពុង​ស៊ើបអង្កេតនៅឡើយ។

ទោះ​បី​ជា​យ៉ាង​ណា​សង្ឃឹម​ថា​ជី​វិត​របស់​ក្មេង​ ១៧ នាក់ទៀតនឹង​សុវត្ថិ​ភាព។

ប្រភព​ព័ត៌​មាន ANN News

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: