ហេតុអ្វីបានជាអ្នកដែលស្អាតយល់ព្រមសម្តែងរឿងអាសអាភាស JAV…???
JAV គឺជាពាក្យដែលល្បីលើពិភពលោក សំដៅលើរឿងអាសអាភាសនៅប្រទេសជប៉ុន ខ្សែភាពយន្តអាសអាភាសមានគេមើលច្រើននៅលើទីផ្សារបរទេស ជាជាងនៅក្នុងប្រទេស។ ចំណុចពិសេសនៃរឿង JAV ស្ថិតលើស្ដង់ដារជ្រើសរើសតារាម៉ូដែល។
អ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីអ្នកដែលមានសម្រស់បែរជាសម្រេចចិត្តសម្តែងរឿងប្រភេទនេះ?
អាថ៌កំបាំងស្ថិតលើការបញ្ចុះបញ្ចូលរបស់អ្នកស្វែងរកតួអង្គ ចូរស្តាប់អ្នកទាំងនេះចែករំលេក។
ដោយដឹងថាវិធីស្វែងរកអ្នកដែលមានសម្រស់ គឺចូលទៅជិតបុគ្គលនោះ ហើយសំណេះសំណាលនៅកន្លែងដែលមានមនុស្សច្រើនគឺហួសសម័យហើយ ដោយសារតែអត្រាជោគជ័យទាប។
ដូច្នេះអ្នកជ្រើសរើសគិតអំពីវិធីព្រមព្រៀង ណែនាំដោយផ្ទាល់ដល់បេក្ខជនស្វែងរកការងារជាក់លាក់មួយ។ ធម្មតាអ្នកស្វែងរកការងារធ្វើនៅប្រទេសជប៉ុននឹងមើលតារាងព័ត៌មានស្វែងរកការងារលើទស្សនាវដ្តី ឬ Internet បន្ទាប់មក Apply ចូល។ គ្រាន់តែបង្កើតការផ្សព្វផ្សាយក្លែងបន្លំការងារដាក់ថា “ពិនិត្យមើលឧបករណ៍របស់មនុស្សពេញវ័យ” ហើយរង់ចាំបេក្ខជនមកដល់។
ការងារមានលក្ខណៈខ្មាស់អៀនច្រើន ដូច្នេះមានបេក្ខជនមិនច្រើននោះទេ ប៉ុន្តែឱកាសយល់ព្រមសម្តែងរឿងអាសអាភាសបែរជាខ្ពស់ទៅវិញ។ សម្រាប់អ្នកដែលមានសម្រស់ស្រស់ស្អាត ជាមនុស្សមានសក្តានុពល ជំនួសអោយការសម្ភាសនៅក្នុងការិយាល័យគេអាចជ្រើសរើសកន្លែងមួយនៅសណ្ឋាគារលំដាប់ថ្នាក់ខ្ពស់ដើម្បីសម្ភាស។
បន្ទាប់មក អ្នកសម្ភាសនឹងមានឱកាសជួបជាមួយអ្នកសម្តែងល្បីក៏ដូចជាអ្នកដែលធ្វើការនៅស្ថានីយ៍ទូរទស្សន៍។ នៅពេលនោះបេក្ខជននឹងគិតថា “ម្នាក់នេះមើលទៅពិតជាហំហាន” ប៉ុន្តែជាក់ស្តែងមិនមែនចៃដន្យទេ រឿងទាំងអស់សុទ្ធតែត្រូវគេរៀបចំមុន។
ក្រៅពីវិធីសាស្រ្តខាងលើដើម្បីអោយបេក្ខជនយល់ព្រម អ្នកសម្ភាសនឹងសន្យាបន្ថែមមុនពេលចុះកិច្ចសន្យា បេក្ខជនត្រូវបានបញ្ជូនទៅអគារស្អាតមួយ ជាកន្លែងមានបន្ទប់ហាត់ Gym និងកន្លែងកែសម្ផស្សដោយឥតគិតថ្លៃ។
បន្ទាប់ពីការសម្ភាសប្រសិនបើពិតជាចង់អោយបេក្ខជនយល់ព្រម គួរតែជូនកាបូបម៉ាកល្បីដែលមានតម្លៃថ្លៃ។ នារីនោះនឹងរំភើបចិត្តចំពោះកាដូ។
ប្រាកដណាស់ការងារមិនងាយស្រួល មានភាពអាម៉ាស់ខ្លាំង និងទទួលមតិរិះគន់ពីមនុស្សជាច្រើន។ ប៉ុន្តែប្រសិនបើអ្នកអាចស៊ូទ្រាំ ជីវិតថ្ងៃក្រោយមិនចាំបាច់ព្រួយបារម្ភទៀតឡើយ។ ផ្តើមដោយគំនិតសាមញ្ញបែបនេះ ក្មេងស្រីដ៏ស្រស់ស្អាតជាច្រើនបានធ្លាក់ចូលទៅក្នុងផ្លូវក្លាយជាតារាសម្ដែងរឿង JAV។
ប្រសិនបើរយៈពេលនៃកិច្ចសន្យាមិនទាន់អស់មិនចាំបាច់បារម្ភត្រូវបណ្តេញចេញពីអាគារទេ។ ទោះជាយ៉ាងណាប្រាក់ឈ្នួលសម្រាប់តួអង្គគឺអាស្រ័យលើប្រាក់ចំណូលរបស់ខ្សែភាពយន្ត។
ខ្ញុំមិនបានវិនិច្ឆ័យថា ល្បិចឆបោកបេក្ខជនខាងលើនេះល្អ ឬមិនល្អ គួរ ឬមិនគួរនោះទេ។ ប៉ុន្តែជាការពិតអ្នកដែលជ្រើសរើសបេក្ខជនយល់ពីយុទ្ធសាស្រ្តផ្លូវចិត្ត។ នេះជាមេរៀនសម្រាប់ក្មេងស្រីគួរចងចាំ។ ជាមួយនឹងការលួងលោមដែលមានផលប្រយោជន៍ អ្នកគួរតែគិតអោយបានច្បាស់ចំពោះអ្វីដែលនឹងរង់ចាំអ្នកនៅខាងមុខ។
Kengo Abe