ព្រឺក្បាលខ្ញាក…! សម្លេងភ្លេងប្រកាសនៅស្ថានីយ៍រថភ្លើងមួយ ស្តាប់ទៅគួរអោយភ័យរន្ធត់
នៅប្រទេសជប៉ុនពេលដែលទៅដល់ស្ថានីយ៍រថភ្លើងណាមួយនឹងមានសម្លេងបន្លឺឡើងប្រកាសប្រាប់អ្នកដំណើរ។ ប៉ុន្តែនៅស្ថានីយ៍រថភ្លើងមួយ សម្លេងភ្លេងប្រកាសរថភ្លើងទៅដល់កន្លែងអាចបន្លាចអ្នកដំណើរអោយលស់ប្រលឹងបាន។ ដូច្នេះ វាហាក់បីដូចជារថភ្លើងបាននាំពួកគេទៅដល់ទ្វារនរក។
មនុស្សម្នាក់ប្រើ Twitter ជប៉ុន @ko_ma បានចែករំលេក Clip ខ្លីបង្ហាញពីសម្លេងរថភ្លើងនៅ JR Tennoji។ ហាក់ដូចជាមាននរណាម្នាក់ច្រឡំបើកសម្លេងខ្សែភាពយន្តភ័យរន្ធត់ជំនួសអោយបទភ្លេងរថភ្លើង។
人類史上最も不安になる音「JR天王寺 阪和線の入線音」 pic.twitter.com/bZttCUBHuY
— 兵藤 (@ko_ma_) May 5, 2019
ជាការពិតនៅពេលមានរឿងនេះកើតឡើងមានមតិជាច្រើន ហើយក៏មានអ្នកនិយាយបំភ្លើសដែរ។ មិនច្បាស់ថានរណាជាអ្នកនិពន្ធភ្លេងនេះ ប៉ុន្តែអ្នកលេងអ៊ីនធើណែតកំពុងតែរិះគន់អំពីស្ថានីយ៍រថភ្លើងប្រើសម្លេងភ្លេងនេះតាំងពីពេលណា។
មានអ្នកនិយាយថាវាជាភាពចៃដន្យនៃសម្លេងទាំងពីរដាក់បញ្ចូលគ្នា មានអ្នកខ្លះទៀតនិយាយថាសម្លេងនេះនៅស្ថានីយ៍រថភ្លើងនាំអោយមានអារម្មណ៍ភ័យខ្លាច។
រូបភាព Nextshark
ខាងក្រោមនេះជាមតិរិះគន់មួយចំនួន៖
“ទោះបីជាអេក្រង់ងងឹតក៏សំឡេងនៅតែបន្តរហូត។ បន្ទាប់មកអ្នកដឹងថាខ្លួនត្រូវបាននាំទៅឋាននរក”
“ខ្ញុំឮរឿងនេះរហូតមកដូច្នេះក៏ធ្លាប់ហើយ”
“ដូចជាបណ្តេញអ្នកដំណើរ។ មនុស្សគ្រប់គ្នាដែលស្តាប់ឮចង់តែចាកចេញពីរថភ្លើងអោយឆាប់រហ័ស”
“គិតស្រមៃសម្លេងនេះនៅព្រឹកថ្ងៃច័ន្ទតើនឹងទៅជាយ៉ាងណា?”
“Osaka ពិតជាពិបាកយល់”
“ខ្ញុំជិះរថភ្លើងនេះជារៀងរាល់ថ្ងៃនៅតែមិនអាចទម្លាប់បាន”
ប្រសិនបើជាអ្នក អ្នកនឹងឡើងជិះរថភ្លើងនេះដើម្បីពិនិត្យមើល ឬជៀសខ្សែរថភ្លើងដែលឆ្លងកាត់ស្ថានីយ៍នេះ?
ប្រទេសជប៉ុនជាប្រទេសដែលពោរពេញទៅដោយអាថ៌កំបាំងគួរអោយចាប់អារម្មណ៍មែនទេ?
ប្រភព Nextshark
Sachiko