ទង្វើចតរថយន្តខុសច្បាប់របស់អ្នកតំណាងការទូតនៅជប៉ុន
នៅទីក្រុង Tokyo ប្រទេសជប៉ុនជាកន្លែងមានតំណាងស្ថានទូតនៃប្រទេសជាច្រើន។ នៅខាងក្នុងស្ថានទូតមានអ្នកតំណាងអោយប្រជាពលរដ្ឋកំពុងធ្វើការ។
ទោះបីដឹងថាអ្នកទាំងនេះកាន់តំណែងសំខាន់ប៉ុន្តែមានមនុស្សមួយចំនួនប្រើអំណោច និងមានទង្វើដែលពិបាកទទួលយក។ រឿងនេះទាក់ទងនឹងផ្លាកលេខពិសេសនៃរថយន្តរបស់អ្នកការទូត។
ផ្លាកលេខការទូតនៅប្រទេសជប៉ុនត្រូវបានរចនាយ៉ាងពិសេសដើម្បីមើលទៅដឹងភ្លាមថាជាតំណាងស្ថានទូត។ អ្នកអាចមើលឃើញប្រភេទរថយន្តដែលមានផ្លាកលេខពិសេសនៅតាមផ្លូវក្នុងក្រុង Tokyo។
ទោះយ៉ាងណាយោងតាមការស្ទង់មតិថ្មីៗនេះ បានបង្ហាញថាមានការកើនឡើងនូវចំនួនរថយន្តដែលបំពានច្បាប់ចរាចរណ៍របស់ជប៉ុនដោយមានផ្លាកលេខការទូត។
រូបភាពនេះបង្ហាញពីរថយន្តមានផ្លាកលេខការទូតចតខុសច្បាប់នៅខាងមុខហាង
បុរសម្នាក់បានចេញពីហាងហើយមានបំណងឡើងជិះឡានប៉ុន្តែគាត់ត្រូវគេឃាត់ ដើម្បីសួរនាំ៖
“បងចតរថយន្តបែបនេះគឺខុសច្បាប់ហើយ”
“តើត្រូវធ្វើអ្វីនៅពេលនេះ មិនមានកន្លែងចតឡានផង”
តើអ្វីដែលកើតឡើងចំពោះអាកប្បកិរិយារបស់គាត់គឺដឹងខុសហើយនៅតែធ្វើដូច្នេះ?
បច្ចុប្បន្នមានរថយន្តប្រហែល ២០០០គ្រឿងមានផ្លាកលេខការទូតនៅប្រទេសជប៉ុន។ ទោះបីរថយន្តមានផ្លាកលេខពិសេសក៏មិនអាចចតខុសច្បាប់ដែរ។ ប៉ុន្តែមានមនុស្សមួយចំនួនមិនអើពើហើយទទូចមិនបង់ប្រាក់ពិន័យ។ យោងតាមស្ថិតិមានជាង ៣០០០ ករណីដូចនេះ។ យើងអាចគណនារាល់ពេលចតខុសច្បាប់ត្រូវពិន័យ ១៥,០០០ យ៉េនគុណអោយ ៣០០០ ដង ប្រទេសជប៉ុនបានបាត់បង់ប្រាក់យ៉ាងច្រើនទៅលើអ្នកប្រើអំណាចដើម្បីទាញយកប្រយោជន៍ផ្ទាល់ខ្លួន។
នៅក្នុងស្ថិតិនេះករណីចតរថយន្តដែលមិនមានការអនុញ្ញាតភាគច្រើនគឺជារថយន្តស្ថានទូតរុស្ស៊ី បន្ទាប់មកគឺប្រទេសចិន។
មានតែប្រទេសទាំងពីរនេះមានករណីល្មើសច្បាប់ច្រើនគឺ ១/២ នៃចំនួនករណីសរុប។
ជាអ្នកតំណាងអោយប្រទេសមួយនៅលើទឹកដីប្រទេសមួយផ្សេងទៀត តើនេះមិនមែនជាការអាម៉ាស់ទេ?
Kengo Abe