ផ្ទាំងបាណូនៅ Okinawa រឿងបោះឆ្នោតបង្កកំហឹងដោយសារពាក្យ “ស្ត្រីត្រឡប់ទៅផ្ទះបាយវិញទៅ”
ការបោះឆ្នោតធ្វើឡើងនៅ Okinawa ដើម្បីស្វែងរកតំណែងសភា។ Denny Tamaki អតីតអ្នកកាន់តំណែងតំណាងអោយស្រុកទី ៣ នៃ Okinawa ត្រូវបានបោះឆ្នោតជាអភិបាលខេត្តបន្ទាប់ពីការស្លាប់របស់អតីតអភិបាលខេត្ត Takeshi Onaga នៅខែសីហាកាលពីឆ្នាំមុន។
បេក្ខជនពីរនាក់កំពុងប្រកួតប្រជែងដើម្បីជំនួសកន្លែងលោក Tamaki គឺជា Tomohiro Yara អាយុ ៥៦ ឆ្នាំ និង Aiko Shimajiri អាយុ ៥៤ ឆ្នាំ។ Yara ជាអ្នកសារព័ត៌មានសេរី សកម្មជនឯករាជ្យ ចំណែក Shimajiri គឺជាសមាជិកនៃគណបក្សប្រជាធិបតេយ្យសេរីនិយមអតីតរដ្ឋមន្រ្តីការបរទេសនៅ Okinawa និងដែនដីភាគខាងជើងនៅក្នុងគណៈរដ្ឋមន្ត្រី។
ប៉ុន្តែប្រហែលចំនុចខុសគ្នារវាងបេក្ខជនទាំងពីរនេះគឺភេទ។ នេះហើយជាមូលហេតុផ្ទាំងបាណូបង្កអោយមានមតិរិះគន់បិទលើផ្លូវ Nago, Okinawa។
朝から気分が悪い。
これは、女性差別だと思います。
これが玉城デニー知事が目指してる沖縄ですか?
こんな沖縄でいいのかしら。#ヤラとも #ヤラともひろ #ヤラトモってる #島尻あい子 #沖縄 #辺野古問題 #島ぐるみ会議 #玉城デニー pic.twitter.com/9yIcd2iazN— ゴールデンキャスル@沖縄 (@juiceBeams) April 15, 2019
ខ្លឹមសារផ្ទាំងបាណូដូចខាងក្រោម៖
“ស្ត្រីមិនអាចធ្វើនយោបាយបានទេ ស្ត្រីសូមត្រឡប់ទៅផ្ទះបាយវិញទៅ”
ផ្ទាំងបាណូនេះយើងមើលឃើញច្រើនមុនពេលរដ្ឋាភិបាលក្នុងស្រុកសម្រេចចិត្តដោះចេញជាង ៦៧០ ផ្ទាំងមានខ្លឹមសារទាក់ទងនឹងការបោះឆ្នោតនៅថ្ងៃទី ១២ ខែមេសា។
【女は政治は無理 女は台所へ帰れ】
沖縄でこのようなポスターが発見されたそうです。選挙に便乗した選挙妨害以前の許されない差別です。このポスターを貼った方へ。
女の出身地は台所ではないし、故郷でもありません。
でも、男女問わず全ての人間が女性から産まれてきたことを忘れないでください。 pic.twitter.com/oMWqALJaSy— 露の団姫 (@2yu0) April 16, 2019
ច្បាស់ណាស់ផ្ទាំងបាណូនេះជារបស់អ្នកគាំទ្រលោក Yara ឬក្រុមដែលប្រឆាំងនឹងលោកស្រី Shimajiri។ ទោះបីជាយ៉ាងណាខ្លួនលោក Yara ផ្ទាល់ក៏មិនពេញចិត្តចំពោះខ្លឹមសារនៃបាណូនេះដែរ។ “បដាទាំងនេះមានខ្លឹមសារមើលងាយស្រី – តាមសម្តីរបស់ Shoichi Taira គ្រប់គ្រងយុទ្ធនាការបោះឆ្នោតរបស់ Yara។ ប្រាកដណាស់លោកស្រី Shimajiri បាននិយាយថា “មិនអាចអត់ឱនបានទេ” សម្រាប់អ្នកដែលបានឃោសនាបដាដូចនេះនៅកន្លែងសាធារណៈ។
沖縄3区に【女は政治は無理】という出所不明のポスターが貼られてると沖縄タイムスが報じてますが、なぜ【女は政治は無理 女は台所に帰れ】という全文を載せないのでしょうか?
オール沖縄が応援してる候補者が男性の候補者で自民側の候補者が女性候補だからと勘ぐってしまうhttps://t.co/pIPLVHIpkz pic.twitter.com/MyUEcmpybv— DAPPI (@take_off_dress) April 17, 2019
មានអ្នកមិនពេញចិត្តបានចាប់កំហុសផ្ទាំងបាណូនេះ។
មាន Comment ផ្សេងទៀតពីអ្នកលេងអីិុនធឺណេតបាននិយាយថា
“ផ្ញើទៅអ្នកដែលធ្វើផ្ទាំងបាណូនេះ
ស្ត្រីមិនបានកើតនៅផ្ទះបាយទេ វាមិនមែនជាស្រុកកំណើតរបស់ពួកគេទេហេតុអ្វីអោយពួកគេត្រឡប់ទៅកន្លែងនោះវិញ។ ហើយគួរតែចងចាំថាជាមនុស្សទោះបីជាស្រ្តី ឬបុរសសុទ្ធតែត្រូវកើតចេញពីស្រ្តី។”
ពិតជាសោកស្តាយដោយសារតែនៅពេលបច្ចុប្បន្ននេះនៅតែមានអ្នកប្រកាន់ជំហររើសអើងភេទបែបនេះ។
Sacchan