ចំណុចមិនល្អទាំង ១០ នៃប្រទេសជប៉ុនដែលអ្នកអាចនឹងមិនទាន់ដឹង
ផលិតផលនៅប្រទេសជប៉ុនគឺជាផលិតផលដែលមានគុណភាព និងមានកេរ្តិ៍ឈ្មោះទូទាំងពិភពលោក។ ជនជាតិជប៉ុនទៅដល់ទីកន្លែងណាក៏ត្រូវបានគេសរសើរពីវប្បធម៌នៃអារ្យធម៌របស់ពួកគេដែរ។ ប៉ុន្តែក្រៅពីចំណុចដែលល្អទាំងនេះ ជប៉ុនក៏ជាប្រទេសមានចំណុចមួយចំនួនដែលមិនល្អផងដែរ។
រូបភាព TABIZINE
ដូច្នេះតើអ្វីជាចំណុចអវិជ្ជមាននៅក្នុងប្រទេសជប៉ុនរហូតមកដល់សព្វថ្ងៃនេះ? ចំណុចមិនល្អនៃប្រទេសជប៉ុនមានដូចជា៖
១. ប្រើសារធាតុគីមីច្រើនបំផុតលើពិភពលោក
រូបភាព https://otoriyosegurume0141.com
តើអ្នកគិតថាប្រទេសណាប្រើសារធាតុគីមីច្រើនជាងគេលើពិភពលោក? សហរដ្ឋអាមេរិកជាប្រទេសដែលប្រើប្រាស់ជីគីមីច្រើនជាងគេ ប៉ុន្តែជប៉ុនប្រើច្រើនជាងទៅដល់ ៥ ដងបរិមាណថ្នាំគីមីដែលអាមេរិកប្រើសម្រាប់កសិកម្ម។ ទោះជាយ៉ាងណា មិនអាចសន្មត់ថាផលិតផលកសិកម្មមានសុវត្ថភាពឬអត់ដោយផ្អែកទៅលើបរិមាណថ្នាំគីមីនោះទេ។
២. ចំនួនមនុស្សចាស់ដេកលើគ្រែច្រើនបំផុតលើពិភពលោក
ប្រជាជនជប៉ុនមានអាយុជាមធ្យមខ្ពស់បំផុតលើពិភពលោក។ ប៉ុន្តែតើអ្នកដឹងទេថាក្នុងចំណោមមនុស្សចាស់ទាំងនោះ មនុស្សជាច្រើនមិនអាចធ្វើដំណើរទៅមកបាន ដេកនៅមួយកន្លែង ហើយរង់ចាំសាច់ញាតិ ឬបុគ្គលិកពេទ្យមកថែទាំ។
នៅពេលដែលកន្លងផុតរយៈពេលមានសុខភាពល្អ ដើរលេងកម្សាន្ត ហើយដល់អាយុមួយមនុស្សមិនអាចធ្វើដំណើរបាន។ នេះជាស្ថានភាពរួមមិនមែនមានតែប្រទេសជប៉ុនទេ។ ប៉ុន្តែនៅប្រទេសជប៉ុនចំនួនមនុស្សចាស់ដេកលើគ្រែកើនឡើងខ្លាំង។
៣. ចំនួនមនុស្សមានជម្ងឺផ្លូវចិត្តច្រើនបំផុតលើពិភពលោក
នៅប្រទេសជប៉ុនមានរហូតដល់ទៅ ៨៦៥០ នាក់ជម្ងឺ មាន ១២.៦% ជាអ្នកជម្ងឺផ្លូវចិត្ត។ ខ្ពស់ជាងកម្រិតមធ្យមនៃពិភពលោកគឺ ៤ ដង។
រូបភាព https://otoriyosegurume0141.com/
៤. ប្រើសារធាតុបន្ថែមរសជាតិក្នុងអាហារច្រើនបំផុតលើពិភពលោក
ប្រើសារធាតុបន្ថែមក្នុងម្ហូបអាហារមិនមែនជារឿងកម្រនោះទេ។ ក្នុងកម្រិតដែលត្រូវកំណត់សារធាតុបន្ថែមរសជាតិមិនប៉ះពាល់ដល់សុខភាពមនុស្សឡើយ។ ហេតុនេះចំនួនសារធាតុបន្ថែមរសជាតិដែលប្រទេសអង់គ្លេសប្រើមាន ២១ ប្រភេទ ប្រទេសអាល្លឺម៉ង់មាន ៦៤ ប្រភេទ និងនៅប្រទេសអាមេរិកមាន ១៣០ ប្រភេទ។ ហើយប្រទេសជប៉ុនមានរហូតដល់ទៅ ១៥០០ ប្រភេទ។
៥. សម្លាប់សត្វចិញ្ចឹមច្រើនបំផុតលើពិភពលោក
ការសម្លាប់សត្វចិញ្ចឹមមានពាក្យមួយគេហៅថា 殺処分 (Satsushonbun)។
ការសម្លាប់ចិញ្ចឹមក្នុងគោលបំណងការពារជម្ងឺឆ្លងពីសត្វទៅមនុស្ស។ ក្នុងនោះមានឆ្កែ ឆ្មា -ល- ក្រៅពីនេះ មនុស្សចាស់ជាច្រើននៅប្រទេសជប៉ុនចិញ្ចឹមសត្វ ស្រាប់តែមិនអាចថែទាំវា ឬទទួលមរណៈភាព សត្វចិញ្ចឹមទាំងនោះត្រូវបញ្ចូនទៅមជ្ឈមណ្ឌលថែទាំ ប៉ុន្តែប្រសិនបើគ្មានអ្នកមកទទួលចិញ្ចឹម វានឹងត្រូវបានទទួលការចាត់ចែងផ្សេង។
ប្រៀបជាមួយប្រទេសជឿនលឿនផ្សេងទៀត
- នៅប្រទេសអាល្លឺម៉ង់ចំនួន ០ ក្បាលក្នុងមួយឆ្នាំ
- ប្រទេសអង់គ្លេសចំនួន ៧០០០ ក្បាលក្នុងមួយឆ្នាំ
- ប្រទេសជប៉ុនចំនួន ៣០០,០០០ ក្បាលក្នុងមួយឆ្នាំ។
រូបភាព https://otoriyosegurume0141.com
សូមក្រឡេកមើលការប្រៀបធៀបរវាងប្រទេសជប៉ុន និងប្រទេសផ្សេងលើពិភពលោកយើងអាចមើលឃើញភាពខុសគ្នាខ្លាំង។
ទោះបីចំនួននេះបានកាត់បន្ថយជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ ប៉ុន្តែនៅតែធ្វើអោយប្រទេសជប៉ុននាំមុខពិភពលោកអត្រាសម្លាប់សត្វចិញ្ចឹមខ្ពស់។
៦. ចំនួនយុវជនធ្វើអត្តឃាតច្រើនបំផុតលើពិភពលោក
រូបភាព https://otoriyosegurume0141.com
មើលតារាងនៅឆ្នាំ ២០១២ ខាងលើតាមលំដាប់ពីឆ្វេងទៅស្តាំ ពណ៌ផ្កាឈូកជាប្រទេសជប៉ុន បន្ទាប់មកប្រទេសកូរ៉េ កាណាដា អាមេរិក បារាំង អាល្លឺម៉ង់ អង់គ្លេស និងប្រទេសអ៊ីតាលី។
អាយុអ្នកធ្វើអត្តឃាតចាប់ពីអាយុ ១៥ ឆ្នាំ ដល់ ៣៤ ឆ្នាំ ហើយប្រទេសជប៉ុនក៏ជាប្រទេសតែមួយគត់មានចំនួនមនុស្សធ្វើអត្តឃាតច្រើនផងដែរ។
៧. ចំនួនម្ហូបសល់ត្រូវចាក់ចោលច្រើនបំផុតលើពិភពលោក
តើអ្នកដឹងទេថាប្រទេសជប៉ុនជារៀងរាល់ឆ្នាំចាក់ចោលម្ហូបសល់ចំនួន ២០,០០០,០០០ តោនដែរទេ?
មានន័យថារាល់មួយវិនាទីនឹងមាន ៨,៦០០ បាយ (Onigiri) ត្រូវចាក់ចោលនៅប្រទេសជប៉ុន។
ចំនួនប្រជាជនអាមេរិកច្រើនជាងពីរដងនៃប្រទេសជប៉ុន ប៉ុន្តែចំនួនអាហារសល់នៅប្រទេសអាមេរិកបែរជាតិចជាងប្រទេសជប៉ុន។
ហេតុផលចម្បងគឺដោយសារតែខ្លាចផុតកំណត់កាលបរិឆ្ឆេទរបស់អាហារ។ មូលហេតុមួយទៀតគឺថាអាហារជាច្រើនត្រូវបាននាំចូលពីបរទេស។ ក្នុងចំណោមនោះភាគច្រើនចំនួន ១/៣ ត្រូវគេបោះចោលដោយសារស្តង់ដារសុវត្ថិភាពអាហារ។
ពិភពលោកបច្ចុប្បន្នមាន ១៥,០០០,០០០ នាក់កំពុងតែអត់ឃ្លានស្លាប់ជារៀងរាល់ថ្ងៃ។ តើភាពខ្ជះខ្ជាយរបស់ប្រទេសជប៉ុនរហូតដល់ពេលណាទើបបញ្ចប់?
៨. បរិមាណ Chlorine នៅក្នុងទឹកម៉ាសុីនខ្ពស់បំផុតលើពិភពលោក
តើអ្នកធ្លាប់ឮថាទឹកម៉ាសុីននៅប្រទេសជប៉ុនស្អាតអាចផឹកបានទេ?
កាលខ្ញុំនៅតូច នៅសម័យនោះប្រទេសជប៉ុនមិនទាន់ផលិតដបទឹកសុទ្ធនោះទេ។ មិនត្រឹមតែប្រទេសជប៉ុនប៉ុណ្ណោះទេ មាន ១៣ ប្រទេសផ្សេងទៀតក៏អាចផឹកទឹកម៉ាសុីនបានដែរ។
រូបភាព https://otoriyosegurume0141.com
ដោយសារក្នុងទឹកម៉ាសុីនមានបាក់តេរី ដូច្នេះប្រសិនបើមិនប្រើ Chlorine នោះមិនអាចផឹកបានទេ។
ប៉ុន្តែប្រសិនបើផឹក Chlorine ក្នុងរាងកាយច្រើនងាយនឹងកើតជម្ងឺដូចជាមហារីក ជម្ងឺសើរស្បែក រមាស់ -ល-។
ប្រៀបជាមួយប្រទេសផ្សេងទៀតនៅលើពិភពលោកបិរមាណ Chlorine ក្នុងទឹកម៉ាសុីននៃប្រទេសជប៉ុនច្រើនជាង ១០ ដង។
ដូច្នេះហើយនេះជាមូលហេតុដែលអ្នកស្តាប់ឮថាទឹកម៉ាស៊ីនរបស់ជប៉ុនគឺស្អាត។
៩. បុរសជាប្តីមិនជួយធ្វើការងារផ្ទះច្រើនបំផុតលើពិភពលោក
ប្រសិនបើនៅអឺរ៉ុបមានដល់ទៅ ៣០-៤០% ប្តីជួយការងារផ្ទះប្រពន្ធ។ យោងតាមទស្សនៈបែបប្រពៃណីជប៉ុន ការងារផ្ទះជារឿងរបស់ស្រ្តី។ ចំណែកប្តីធ្វើការថែមម៉ោងដល់យប់ និងចុងសប្តាហ៍ដើម្បីមិនធ្វើការងារផ្ទះ។ ដូច្នេះហើយបុរសជប៉ុនដែលស្មាគចិត្តជួយការងារផ្ទះមានត្រឹមតែ ១៨% តែប៉ុណ្ណោះ។
១០. ប្រើអាហារបំប្លែងហ្សែនច្រើនបំផុតលើពិភពលោក
ករណីនេះគឺដោយសារតែការនាំចូលអាហារបំប្លែងហ្សែនច្រើននៅប្រទេសជប៉ុន។
អាហារបំប្លែងហ្សែនគឺជាអាហារប្រើជីវបច្ចេកវិទ្យាជំនួសអោយឧស្សាហកម្ម។
ហេតុនេះមនុស្សជាច្រើនមានចម្ងល់ថាអាហារទាំងនេះមានសុវត្ថិភាពដែរទេ?
ល្អឬអាក្រក់? អ្នកអាចរង់ចាំរហូតដល់ ១០ ទៅ ២០ ឆ្នាំក្រោយមកទើបដឹងលទ្ធផល។
តើអ្នកចាប់អារម្មណ៍ចំណុចមួយណាជាងគេ?
ទោះបីជាផលិតផល Made in Japan តែងតែធ្វើអោយអ្នកប្រើប្រាស់ទុកចិត្តដោយសារគុណភាព។ ប៉ុន្តែយើងមិនអាចប្រាកដថា ផលិតផលទាំងអស់មកពីប្រទេសជប៉ុនសុទ្ធតែល្អនោះទេ។
Kengo Abe