ធ្លាប់​ធ្វើជាជើងឯកប៉ុន្តែ​ប្រែក្លាយ​ទៅ​ជា​ចោរលួចទៅ​វិញ

នៅ​ឆ្នាំ ២០០៥ Tomoyuki Inui ធ្លាប់​ធ្វើ​អោយ​ពិភព​លោក​ទាំង​មូល​សរសើរ​ដោយ​សារតែ​សមត្ថភាព​លេង​ Dead or Alive Ultimate។ នៅ​អាយុ ៣៣ ឆ្នាំគាត់​បាន​ប្រព្រឹត្តបទ​ល្មើស​លួច​។

ជាមួយនឹង​ឈ្មោះ Katuninken, Inui ធ្លាប់​តំ​ណាង​អោយ​ប្រទេស​ជប៉ុន​ចូល​រួម World Cyber Games ប្រារព្ធ​ធ្វើ​ឡើង​នៅ​ Singapore ក្នុង​ឆ្នាំ ២០០៥ នៅទីនេះគាត់បានក្លាយជាជើងឯកពិភពលោក​ជាមួយនឹង Games Dead or Alive Ultimate។ ជាមួយនឹង​ជោគជ័យនេះ Inui បន្ត​ឈ្នះ​នូវ​រង្វាន់​ធំរួម​ទាំង​ការ​ប្រកួត​ជា​ផ្លូវ​ការ​ដោយ DoA ឧបត្ថម្ភនៅ​ក្នុង​ឆ្នាំ ២០១៤។

ប៉ុន្តែ​ជោគ​ជ័យ​ទាំង​នេះត្រូវ​បាន​បញ្ចប់។

តាម NHK, ANN និង TBS នៅ​ក្នុង​ខែ​កុម្ភៈកន្លង​ទៅ Inui ត្រូវ​បា​ន​ចោទ​ប្រកាន់​ថា​វាយ​បំ​បែក​​បង្អួចជាន់ទីមួយផ្ទះ​របស់​លោក​យាយ​ម្នាក់​អាយុ ៨៤ ឆ្នាំស្ថិត​នៅ Tokyo ហើយយក​លុយចំនួន ២,៦ លាន​យ៉េន​នៅ​បន្ទប់​ទទួល​ភ្ញៀវ។ ក្រោយ​មកចំនួន​ទឹក​ប្រាក់​នេះ​ត្រូវបាន​រក​ឃើញ​នៅ​ផ្ទះ​របស់ Inui។

តាម​ចម្លើយ​របស់ Inui “ពេល​បច្ចុប្បន្ន​នេះការលេង Game របស់​ខ្ញុំ​បាន​កាត់​បន្ថយ​ជា​បន្តបន្ទាប់។ ខ្ញុំ​ធ្វើ​បែប​នេះ​ដើម្បី​ជីវភាពប្រចាំ​ថ្ងៃ”។ មិន​ត្រឹម​តែ​ករណី​លើក​នេះក្នុងរយៈពេល​ ៣​ ឆ្នាំ​កន្លង​ទៅប៉ូលីសបានរកឃើញថា Inui ​ចូលរួម​ជាង ១០០ ករណីលួច។

ប្រភព NHK

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: