គំរូក្រដាសប្រាក់ថ្មីទាំង ៣ របស់ជប៉ុនគ្រោងនឹងផ្លាស់ប្តូរក្រោយរយៈពេល ២០ ឆ្នាំ
ថ្ងៃទី ៩ ខែមេសាក្រសួងហិរញ្ញវត្ថុបានប្រកាសសេចក្តីសម្រេចចិត្តផ្លាស់ប្តូរការរចនារូបិយប័ណ្ណបច្ចុប្បន្ន។ នេះជាលើកដំបូងក្រោយរយៈពេល ២០ ឆ្នាំដែលរដ្ឋាភិបាលថ្មីរបស់ជប៉ុនបានបញ្ចេញក្រដាសប្រាក់ថ្មី។ គោលនយោបាយដើម្បីទប់ស្កាត់ការក្លែងបន្លំក្រដាសប្រាក់នៅក្នុងប្រទេសជប៉ុន។
រដ្ឋមន្ត្រីហិរញ្ញវត្ថុ Taro Aso បានថ្លែង៖ “ជាមួយនឹងការផ្លាស់ប្តូរថ្មីក្នុងវិស័យជាច្រើនដូចជាវិទ្យាសាស្ត្របច្ចេកទេស ការអប់រំ សកម្មភាពសង្គមរបស់ស្ត្រី -ល- បច្ចុប្បន្ននេះមានការផ្លាស់ប្តូរជាច្រើនដូច្នេះក្នុងឳកាសសម័យកាលថ្មី ក្នុងពេលជាមួយគ្នានេះប្រទេសជប៉ុននឹងផ្លាស់ប្តូររូបភាពលើក្រដាសប្រាក់”។
ខាងក្រោមនេះជាគំរូក្រដាសប្រាក់ចំនួន ៣ គម្រោងនឹងផ្លាស់ប្តូរ តម្លៃរក្សានៅដដែលគឺ ១០,០០០ យ៉េន ៥,០០០ យ៉េន ១,០០០ យ៉េន។
គំរូក្រដាសប្រាក់ទាំង ៣ ត្រូវបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានថ្ងៃទី ៩ ខែមេសា (ខាងឆ្វេងសន្លឹកខាងមុខ ខាងស្តាំសន្លឹកខាងក្រោយ)។
រូបភាព BIGLOBEニュース
រូបភាពមនុស្សនៅលើសន្លឹកខាងមុខក្រដាសប្រាក់។
ក្រដាសប្រាក់ ១០,០០០ យ៉េនគឺជា Shibusawa Eiichi ពាណិជ្ជករដែលគេហៅថា “ឪពុកនៃសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនសម័យទំនើប”។
ក្រដាសប្រាក់ ៥,០០០ យ៉េនជារូបភាពរបស់ Tsuda Umeko ជាសមាជិកម្នាក់ (ពេលនោះអាយុ ៧ ឆ្នាំ) នៃគណៈប្រតិភូ Iwakura គឺជាបេសកកម្មការទូតនៅជុំវិញពិភពលោកក្រោមសម័យកាល Meiji។ គាត់ជាអ្នកបើកផ្លូវនៃបដិវត្តន៍អប់រំសម្រាប់ស្ត្រី ក្រោយមកគាត់បានបង្កើតសាកលវិទ្យាល័យ Tsuda។
ក្រដាសប្រាក់ ១,០០០ យ៉េនគឺ Kitasato Shibasaburo អ្នកដែលបានរកឃើញវិធីព្យាបាលជំងឺ Tetanus។
រូបភាព 日本経済新聞
ខាងក្រោយក្រដាសប្រាក់ ១០,០០០ យ៉េនជាស្ថានីយ៍ Tokyo ខ្សែ Marunouchi។ ខាងក្រោយក្រដាសប្រាក់ ៥,០០០ យ៉េនគឺជាផ្កា wisteria។ ចំណែកខាងក្រោយក្រដាសប្រាក់ ១,០០០ យ៉េនគឺជាគំនូរដ៏ល្បីនៅ Kanagawa ស្ថិតក្នុងស្នាដៃ “៣៦ កន្លែងស្អាតនៃភ្នំ Fuji” នៃវិចិត្រករ Katsushika Hokusai។
លើសពីនេះយោងតាមគំរូក្រដាសប្រាក់លើពិភពលោក លេខដែលបង្ហាញនៅលើក្រដាសប្រាក់នីមួយៗមានទំហំធំជាងមុន។
បន្ទាប់មកទៀតក្រដាសប្រាក់ ៥០០ យ៉េនក៏មាន ២ គំរូខាងក្នុងមានលោហៈ។ នេះក៏ជាវិធានការប្រឆាំងការក្លែងបន្លំក្រដាសប្រាក់ដែលក្រសួងហិរញ្ញវត្ថុបានលើកឡើង។
រូបភាព https://www.tokyo-np.co.jp/
គម្រោងគំរូក្រដាសប្រាក់ថ្មីនឹងប្រើជាផ្លូវការពីពាក់កណ្តាលឆ្នាំ ២០២៤។
ប្រភព TBS
Chee