គូសលេងលើរថភ្លើងមួយឆ្នាំមុន មួយឆ្នាំក្រោយត្រឡប់មកជប៉ុនវិញពលរដ្ឋអូស្រ្តាលីត្រូវចាប់ខ្លួន
បុរសម្នាក់មានសញ្ជាតិអូស្រ្តាលីត្រូវចាប់ខ្លួនដោយសារតែគូស graffiti លើរថភ្លើងនៅ Tokyo រយៈពេលមួយឆ្នាំមុន បន្ទាប់ពីគាត់បានទៅប្រទេសជប៉ុនដើម្បីកំសាន្ត។
តាម NHK ជនសង្ស័យមានឈ្មោះថា Paul Han បានចូលទៅផ្លូវរថភ្លើង Koishikawa នៅម៉ោងប្រហែល ១ ព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០១៨។ របាយការណ៍ប៉ូលីសបានបង្ហាញថាបុរសនេះទៅជាមួយមនុស្សម្នាក់ផ្សេងទៀតពេលដែលកំពុងគូស graffiti បច្ចុប្បន្នមិនទាន់ដឹងអំពីអត្តសញ្ញាណអ្នកសមគំនិតទេ។
បុរសម្នាក់នេះ និងមិត្តភក្តិចំណាយពេល ៩០ នាទីដើម្បីគូសគំនូរ graffiti ធំលើរថភ្លើងក្រោមដីនៅ Tokyo Metro Marunouchi Line។ ប៉ូលីសអាចកំណត់អត្តសញ្ញាណរបស់ Han តាមរយៈរូបភាពពីកាមេរ៉ាសុវត្ថិភាព។ ប៉ុន្តែពេលនោះប៉ូលីសមិនអាចចាប់ខ្លួនបុរសនេះបានពីព្រោះជនសង្ស័យបានចាកចេញពីប្រទេសជប៉ុនមួយសប្តាហ៍ក្រោយពេលគូស។
https://twitter.com/OonaMcGee/status/1113769823811452929?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1113769823811452929&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Ftin-tuc%2F94193.html
ទោះយ៉ាងណានៅថ្ងៃទី ៣ ខែមេសាឆ្នាំនេះ Han បានត្រលប់មកប្រទេសជប៉ុនវិញ។ នៅពេលគាត់កំពុងត្រៀមខ្លួនចូលព្រលានយន្តហោះ Narita គាត់ត្រូវបានចាប់ខ្លួនភ្លាម និងត្រូវឃុំខ្លួន។
អាជ្ញាធរបានចាប់ខ្លួន Han ជោគជ័យដោយសារតែតាមដានទិន្នន័យដែល Han បានជួលរថយន្ត កត់ត្រាការធ្វើដំណើរទាំងអស់របស់ជនសង្ស័យនៅក្នុងខេត្ត Kanagawa និងខេត្ត Miyagi ស្ថិតនៅភាគឦសានប្រទេសជប៉ុន។ ប៉ូលីសកំពុងព្យាយាមស៊ើបអង្កេតថាតើ Han មានពាក់ព័ន្ធនឹងគំនូរ graffiti ខុសច្បាប់ដទៃទៀតនៅក្នុងតំបន់នេះទេ ឬនោះជាសកម្មភាពរបស់ជនផ្សេងទៀត។
ក្នុងអំឡុងពេលស៊ើបអង្កេត Han ប៉ូលីសបានរកឃើញភស្តុតាងរួមមានកំប៉ុងបាញ់ពណ៌ ប៊ិចសញ្ញាសម្គាល់ ឧបករណ៍បំបែកសោរ ពិលពាក់លើក្បាល កែវយឹត និងមា៉សីុនថត GoPro។ អាជ្ញាធរជឿថា Han អាចនឹងប្រព្រឹត្តឡើងវិញពេលដែលមកប្រទេសជប៉ុនម្តងទៀត។
ទោះបីជាមានភស្តុតាងខាងលើក៏ដោយបុរសម្នាក់នេះបដិសេធការទទួលខុសត្រូវរបស់គាត់ចំពោះគំនូរ graffiti ដែលគេរកឃើញនៅឆ្នាំមុន។ បច្ចុប្បន្នគាត់កំពុងប្រឈមនឹងការចោទប្រកាន់បង្កការខូចខាតទ្រព្យសម្បត្តិហើយគាត់អាចជាប់ពន្ធនាគាររហូតដល់ទៅ ៣ឆ្នាំ។
ប្រភព ANNnewsCH
Sacchan