បុរសម្នាក់ត្រូវចាប់ខ្លួនពីបទលួចឆ្មាហើយចម្លើយរបស់គាត់ឆ្លើយថា “ខ្ញុំចង់ចិញ្ចឹមឆ្មាប៉ុន្តែគ្មានប្រាក់”
ថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុនបានរាយការណ៍ករណីលួចឆ្មា។ បុរសម្នាក់មានអាយុ ៥៤ ឆ្នាំត្រូវចាប់ខ្លួនដោយសារតែសកម្មភាពលួចឆ្មាដែលមានម្ចាស់នៅទីក្រុង Suzuka ខេត្ត Mie។
រឿងនេះកើតឡើងនៅថ្ងៃទី ១៦ ខែមីនា។
ផ្អែកលើវីដេអូដែលកាមេរ៉ាការពារថតវិញបាន បុរសម្នាក់នេះបន្លំអោយឆ្មាសីុបន្ទាប់មកប្រើខ្សែអូសឆ្មានេះយកទៅ។ ដោយដឹងថាតំបន់នេះមានឆ្មាអណាថាជាង ៣០ ក្បាលត្រូវបានថែទាំដោយស្រ្តីស្ម័គ្រចិត្តម្នាក់។
យោងតាមព័ត៌មានថ្មីៗនេះជនសង្ស័យបានសារភាពកំហុស។ គាត់និយាយថាចង់ចិញ្ចឹមឆ្មាប៉ុន្តែបែរជាគ្មានប្រាក់ទើបធ្វើសកម្មភាពលួច។ ប៉ូលីសកំពុងត្រួតពិនិត្យថាតើមានសកម្មភាពមិនល្អឬធ្វើបាបសត្វឆ្មាដែរទេ?
ដោយដឹងថាការចិញ្ចឹមសត្វនៅប្រទេសជប៉ុនត្រូវបំពេញបែបបទច្រើនមិនមែនជារឿងងាយស្រួលដូចប្រទេសយើងទេ។ ចិញ្ចឹមសត្វឆ្មានៅប្រទេសជប៉ុនស្រួលជាងសត្វឆ្កែ អ្នកគ្រាន់តែគោរពគោលការណ៍ ៣ ខាងក្រោមនេះ៖
- ត្រូវដាក់ឆ្មានៅក្នុងផ្ទះ
- មានសញ្ញាសម្គាល់អាស័យដ្ឋាន និងមានឈ្មោះរបស់ម្ចាស់
- ឆ្មារបស់អ្នកត្រូវបានបញ្ជាក់ថាគ្មានមេរោគ
តម្លៃឆ្មាប្រភេទធម្មតាមួយក្បាលនៅប្រទេសជប៉ុនគឺ ១៥០០ ដល់ ២០០០ ដុល្លាមួយក្បាល។ ចំណែកឆ្មាដែលនាំចូលពីបរទេសមានតម្លៃថ្លៃជាងអាចមានតម្លៃ ៥០០០ ដុល្លាក្នុងមួយក្បាល។
ប្រភព MSN
Sacchan