ជនជាតិជប៉ុនប្រព្រឹត្តបទល្មើសនៅប្រទេសថៃ និងកម្ពុជា
នៅថ្ងៃទី ២៩ ខែមីនាព័ត៌មានពីការិយាល័យស៊ើបអង្កេតនៃប្រទេសថៃ ជនជាតិជប៉ុនចំនួន ១៥ នាក់ត្រូវចាប់ខ្លួននៅតំបន់ជាយក្រុងនៃទីក្រុង Pattaya ជាតំបន់ទេសចរណ៍ល្បីឈ្មោះ។
តាមរយៈការស៊ើបអង្កេតបឋមរបស់រដ្ឋាភិបាលក្រុមមនុស្សទាំងនេះបន្តសកម្មភាពឆបោកផ្ទេរប្រាក់ពីប្រទេសជប៉ុន។
ផ្ទះដែលជនជាតិជប៉ុនចំនួន ១៥ នាក់នេះកំពុងរស់នៅអាជ្ញាធររកឃើញទូរស័ព្ទលើតុជាច្រើន និងកុំព្យូទ័រ។ ផ្ទះជួលធំមានតម្លៃ ១៣០ លានយ៉េន។ ម្ចាស់ផ្ទះជាជនជាតិថៃបានសង្ស័យជាច្រើនដងព្រោះឃើញក្នុងផ្ទះមានទូរស័ព្ទច្រើនទើបរាយការណ៍ជូនបូ៉លីស។ បន្ទាប់ពីធ្វើការជាមួយនាយកដ្ឋានស៊ើបអង្កេតថៃ ប៉ូលីសជប៉ុននឹងបញ្ចូនបុរស ១៥ នាក់នេះត្រលប់ទៅប្រទេសវិញ ហើយក្នុងពេលជាមួយគ្នានេះនឹងបញ្ជាក់អំពីអត្តសញ្ញាណរបស់ជនឆបោក និងចំនួនទឹកប្រាក់ដែលខាតបង់ក្នុងអំឡុងពេលកន្លងមក។
រូបភាព https://pattayaja.com/
នៅជប៉ុនមានពាក្យមួយសំដៅលើប្រភេទបទល្មើសលួចបន្លំការផ្ទេរប្រាក់ថា “かけ子” (kakeko)។ ប្រភេទបទល្មើសនេះកើនឡើងច្រើនតាំងពីឆ្នាំ ២០០៤។
រហូតដល់ឆ្នាំ ២០១៨ ការប៉ាន់ប្រមាណចំនួនទឹកប្រាក់ខាតបង់ដែលបណ្តាលមកពីការក្លែងបន្លំផ្ទេរប្រាក់បានឈានដល់ ៣៥,៦០៨,០០០,០០០ យ៉េន។ ហើយប្រភេទបទល្មើសនេះកាន់តែស្មុគស្មាញជាងមុនដោយសារតែការផ្លាស់ប្តូរកន្លែងប្រព្រឹត្តបទល្មើសទៅប្រទេសផ្សេងទៀត។
សូមប្រុងប្រយ័ត្នជាមួយនឹងការហៅទូរស័ព្ទភាជាសាជប៉ុនមកកាន់អ្នកដើម្បីផ្ទេរប្រាក់។
ចំពោះជនជាតិជប៉ុន ២ នាក់ដែលបានចាក់សម្លាប់អ្នករត់តាក់សីុខ្មែរ
នៅល្ងាចថ្ងៃទី ១៧ ខែមីនាបន្ទាប់ពីឡើងតាក់សីុនៅសៀមរាប បុរសជនជាតិជប៉ុន ២ នាក់បានប្រើកាំបិទចាក់សម្លាប់បុរសជនជាតិខ្មែរមានអាយុ ៤០ ឆ្នាំ។
អត្តសញ្ញាណជនល្មើសទាំង ២ នាក់នេះ
- ម្នាក់ឈ្មោះថា Nakaruki Ryu អាយុ ២៣ ឆ្នាំមកពី Fukushima
- ជាមួយនឹង Ishida Reimon អាយុ ២៣ ឆ្នាំស្រុកកំណើតនៅ Chiba
រូបភាព https://headlines.yahoo.co.jp/hl?
យោងតាមចម្លើយរបស់ជនល្មើសពេលតាក់សីុទៅជិតដល់ព្រំដែនថៃ ជនល្មើស Nakaruki Ryu ធ្វើសកម្មភាពចាក់សម្លាប់អ្នករត់តាក់សុីខ្មែរ។
បុរសទាំង ២ នាក់នេះមានបំណុល ៤,០០០,០០០ យ៉េន ហើយបានប្រព្រឹត្តបទល្មើសចាក់សម្លាប់ប្លន់តាក់សីុ និងប្លន់ប្រាក់តាមផ្លូវ។
កន្លែងណាក៏មានមនុស្សល្អមនុស្សអាក្រក់ដែរ។
សូមប្រុងប្រយ័ត្នជានិច្ច។
Chee