រកឃើញអ្នកទាយឆុត ១០០% ឈ្មោះសម័យកាលថ្មីរបស់ជប៉ុន
ឈ្មោះសម័យកាលជប៉ុនជាប្រព័ន្ធក្នុងកំឡុងពេលប្រវត្តិសាស្រ្ត។ ភាសាជប៉ុនគេហៅថា “元号” (Gengou)។
សម្រាប់ព្រះចៅអធិរាជមួយអង្គមានឈ្មោះសម័យកាលខុសគ្នា។ ចាប់តាំងពីពេលឡើងគ្រោងរាជ្យរហូតដល់ពេលដាក់រាជ្យឬសោយទីវង្គត់។
ពេលនោះចាប់តាំងពីថ្ងៃ ៨/១/១៩៨៩ ដល់ថ្ងៃ ៣០/៤/២០១៩ ស្ថិតក្នុងសម័យកាល Heisei។ មុននោះជាសម័យកាល Showa។
ហើយពេលថ្មីៗនេះការិយាល័យគណៈរដ្ឋមន្ត្រីជប៉ុនបានប្រកាសជាផ្លូវការសម័យកាលថ្មីនៃរាជ្យវង្សព្រះចៅអធិរាជ Naruhito ជាព្រះអង្គម្ចាស់ស្នងរាជ្យព្រះចៅអធិរាជ Akihito។
“令和” (REIWA-សម័យកាលថ្មី)
ពិតជាភ្ញាក់ផ្អើលក្នុងចំណោមការទាយរបស់មនុស្សរាប់ពាន់នាក់ដែលប្រើបណ្តាញសង្គមមានម្នាក់ទាយឆុតសម័យកាលថ្មីរបស់ជប៉ុន ជាគណនី Twitter ម្នាក់នេះទាយត្រូវណាស់។
明治大正昭和平成令和
違和感ないね!
— しゃん (@syaaaan_) July 13, 2016
ខណៈពេល @syaaaan _ បានផុសត្រូវនឹងថ្ងៃដែលអធិរាជ Akihitoប្រកាសដាក់រាជ្យនៅថ្ងៃ ១៣/៧/២០១៦។ ការទស្សន៍ទាយ និងពេលវាលាសុទ្ធតែស្របគ្នាគួរអោយភ្ញាក់ផ្អើល។ មានមនុស្សជាច្រើនយល់ថា “អ្នកទាយ” នេះមានសមត្ថភាពដឹងមុនពីអនាគត។
បច្ចុប្បន្ននេះអត្តបទផុសនៅឆ្នាំ ២០១៦ កំពុងត្រូវបានរកមកវិញ ហើយធ្វើអោយអ្នកប្រើបណ្តាញសង្គមរបស់ជប៉ុនមានភាពភ្ញាក់ផ្អើល។
ប្រហែលជាបន្ទាប់ពីព្រឹត្តិការណ៍នេះម្ចាស់អ្នកផុស “មានលាភសំណាង” ពឹងលើការទស្សន៍ទាយរបស់ខ្លួនក៏ថាបាន។
និយាយពីសម័យកាលបច្ចុប្បន្នប្រទេសភាគច្រើននៅលើពិភពលោកសុទ្ធតែប្រើប្រតិទិនសកល ទន្ទឹមនឹងនេះប្រទេសកាន់ព្រះពុទ្ធសាសនាមានប្រតិទិនសម្រាប់ព្រះពុទ្ធសាសនា ចំណែកប្រទេសមូស្លីមមានវិធីគិតថ្ងៃដោយឡែករបស់គេ។ ប៉ុន្តែសម្រាប់ប្រទេសមួយដែលផ្លាស់ប្តូរសម័យកាល ហើយការគិតឆ្នាំផ្អែកទៅលើព្រះចៅអធិរាជកំពុងគ្រោងរាជ្យមានតែប្រទេសជប៉ុនតែប៉ុណ្ណោះ។
រូបភាព https://www.facebook.com/sourikantei/
តើអ្នកដឹងថាសម័យកាលត្រូវបានបង្កើតឡើងដោយរបៀបណាក្នុងប្រវត្តិសាស្ត្រទេ?
ត្រឡប់ទៅសតវត្សទី ២ វិញប្រទេសបានបង្កើតវប្បធម៌នេះគឺជាអធិរាជចិន។ បន្ទាប់មកគឺឧបទ្វីបកូរ៉េជាមួយនឹងប្រទេសជិតខាងក្នុងនោះមានប្រទេសជប៉ុនក៏រងឥទ្ធិពលនៃសម័យកាលដែរ។
សម័យកាលដំបូងរបស់ជប៉ុនគឺ 大化 TAIKA ចាប់តាំងពីឆ្នាំ ៦៤៥ ក្រោមការគ្រប់គ្រងនៃអធិរាជ Kotoku។ ប៉ុន្តែដោយសារតែបញ្ហាមួយចំនួនក្នុងរាជ្យវង្សការដាក់ឈ្មោះសម័យកាលបានបញ្ឈប់រហូតដល់ឆ្នាំ ៧០១។ ពេលនោះប្រទេសជប៉ុនស្ថិតក្នុងសម័យកាល “大宝” TAIHOU។
បន្តរហូតដល់ជាង ១៣០០ ឆ្នាំគិតមកដល់សម័យកាល Heisei មាន ២៤៧ សម័យកាលត្រូវបានប្រើ។
គោលការណ៍ដើម្បីបង្កើតជាសម័យកាលរួមមានលក្ខខណ្ឌ ៦៖
១. ពាក្យដែលមានអត្តន័យស្រួលយល់រំពឹងទុកពីអនាគតភ្លឺស្វាង
២. មានពាក្យ Kanji ពីរ
៣. ប្រជាជនទាំងអស់អាចសរសេរបាន
៤. ប្រជាជនទាំងអស់អាចអានបាន
៥. មិនធ្លាប់ប្រើក្នុងប្រវត្តិសាស្រ្ត
៦. មិនមែនពាក្យបាតផ្សា
ដើម្បីរើសបានឈ្មោះសម័យកាលមួយត្រូវការពេលវេលាច្រើនហើយត្រូវរក្សាអាថ៌កំបាំង។ ពេលព័ត៌មានត្រូវលេចធ្លាយដោយមិនទាន់ប្រកាសភ្លាមៗនោះរដ្ឋាភិបាលត្រូវផ្លាស់ប្តូរឈ្មោះសម័យកាលថ្មី។ រឿងនេះធ្លាប់កើតឡើងនៅពេលផ្ទេរសម័យកាល Showa និង Taisho “大正” ដោយវិធីណាមួយព័ត៌មានត្រូវគេដឹងមុនថ្ងៃប្រកាសជាផ្លូវការ។ ហេតុនេះរដ្ឋាភិបាលត្រូវសម្រេចចិត្តផ្លាស់ប្តូរសម័យកាល Showa ដើម្បីដាក់អោយសម័យកាលរបស់ព្រះចៅអធិរាជ Yoshihito។
រូបភាព livestream
ជាមួយនឹងការប្រកាសជាផ្លូវការឈ្មោះសម័យកាល 令和 – RAIWA ឯកសាររដ្ឋបាលនឹងផ្លាស់ប្តូរដើម្បីអោយសមនឹងសម័យកាលថ្មី។ ចាប់ពីពេលនេះអ្នកកាន់តំណែងតាមតំបន់ រដ្ឋាភិបាលនឹងប្រញាប់ផ្លាស់ប្តូរអោយទាន់ពេលេវេលា។ ដោយសារតែវេលាម៉ោង ០០ៈ០០ ថ្ងៃទី ១/៥ សម័យកាលថ្មីនឹងចូលជាធរមានជាផ្លូវការ។
តើអ្នកយល់យ៉ាងណាចំពោះការទាយសម័យកាលថ្មីនេះ?
Kengo Abe