ចំនួន​និស្សិត​ ៧០០ នាក់​បាត់​ខ្លួន​នៅ​សាកល​វិទ្យា​ល័យ​ Tokyo University of Social Welfare

នៅសាកល​វិទ្យា​ល័យ​ Tokyo University of Social Welfare មាន​ ៤ សាខា​នៅ​ទូ​ទាំង​ប្រទេសជប៉ុន។ សាខាទី ១ ស្ថិត​នៅ Ikebukuro – Tokyo ទី ២ គឺទី​ក្រុង Isesaki ខេត្ត Gunma ទី​ ៣ គឺទី​ក្រុង​ Nagoya និង​ទី ៤ គឺស្ថិត​នៅ Kita – Tokyo។ សាកល​វិទ្យា​ល័យបច្ចុប្បន្ន​ទទួល និស្សិតបរទេស ៥០០០ នាក់​។

រូបភាព news.tbs.co.jp

តាម​ព័ត៌​មាន​ពី JNN នៅ​ក្នុង​ខែ​មេសាឆ្នាំ​មុន​មាន និស្សិត ២៧០០ នាក់ រួម​មាន​វៀតណាម​ និង​នេប៉ាល់ជាសិស្ស​តំ​ណាង​ទៅ​រៀននៅ​ប្រទេសជប៉ុន។ គិត​មក​​ដល់បច្ចុប្បន្ន​ ចំនួននិស្សិត​មិន​ច្បាស់​ពីទី​កន្លែង​ឬលះបង់​ការ​សិក្សា​ដោយ​ខ្លួន​ឯងមាន​ចំនួន ៧០០ នាក់សិស្ស​ទាំង​អស់​សុទ្ធ​តែ​ស្ថិត​នៅ​សាខា Kita។

បន្ទាប់ពីក្រសួងអប់រំ និងនាយកដ្ឋានអន្តោប្រវេសន៍នៃប្រព័ន្ធតុលាការរបស់ប្រទេសជប៉ុនជាមួយភាគីពាក់ព័ន្ធនៅក្នុងការស៊ើបអង្កេតបានរកឃើញថានិស្សិតទាំងនេះជាច្រើនបានផុតកំណត់ទិដ្ឋាការសម្រាប់​ការ​សិក្សា ហើយ​កំ​ពុង​ស្នាក់​នៅ​ដោយ​ខុស​ច្បាប់នៅ​ប្រទេសជប៉ុន។

មាន​ករណីខ្លះបានទៅរៀនប៉ុន្មាន​ខែ​ដំបូងបន្ទាប់មក​បាត់​ខ្លួន។ សិស្សម៉ុងហ្គោលីពេលត្រូវ​សួរអំពីមូលហេតុនៃការបោះបង់ការសិក្សាបាន​អោយ​ដឹងថា​ “កម្មវិធីសិក្សាមិនដូចនឹងការរំពឹងទុកនោះទេ”។

តាម​ការពិតនៅ​លើ Poster ផ្សព្វផ្សាយពី​សាកល​វិទ្យាល័យ Tokyo University of Social Welfare មាន​​ពាក្យ៖ ភាសាជប៉ុន “ជាមួយនឹងសុបិន្ត​ក្លាយជាអ្នកមាន”។

តើនាំ​អោយ​និស្សិត​បរទេសយល់​ច្រឡំហើយ​ចុះ​ឈ្មោះ​ចូល​រៀនមែន​ទេ?

តើក្រោយ​មក​និស្សិត​បាន​បោះ​បង់​ការ​សិក្សាហើយ​លួច​ទៅ​រក​លុយ?

ចំនួន​និស្សិត​បាត់​ខ្លួន​មាន​ច្រើន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ដូច្នេះ​ក្រសួង​យុត្តិធម៌​ និង​ក្រសួង​អប់​រំ​កំពុង​ជំរុញ​ការ​សីុប​អង្កេតដើម្បី​ស្វែង​រក​វិធី​សាស្រ្ត​ដោះ​ស្រាយ។

ប្រភព JNN News: news.tbs.co.jp

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: