ទំនើបហួស! ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ជប៉ុន​បាន​ដាក់ដំណើរ​ការ​ AI ដើម្បី​ចាប់​សកម្មភាព​ចោរលួចទោះ​បី​គ្រាន់​តែ​ជា​បំណងក៏​ដោយ​

ក្រុម​ហ៊ុន Startup ​បច្ចេក​វិទ្យានៅ Tokyo ប្រទេសជប៉ុន បាន​បង្កើត​កម្មវិធី​គំ​និត​សិប្បនិមិ្មត​មាន​សមត្ថភាព​អាច​រក​ឃើញសកម្មភាព​លួច​របស់​ចោរ។

ក្រុម​ហ៊ុន​ Vaak ស្ថិត​នៅ Chiyoda, Tokyo បាន​ដាក់​ឈ្មោះ​អោយ​កម្មវិធី​នេះ​ថា Vaak Eye មាន​សមត្ថ​ភាព​វិភាគ​ខ្លាំង​ ចង្អុល​បង្ហាញ​ហេតុ​ផល​ និង​ព្យាករណ៍​ចេញ​ពី​កន្លែង​ផ្ទុក​ទិន្នន័យដែលប្រមូលបានជាង ១០០,០០០ ម៉ោង​សង្កេត។

តាមរយៈអ្នក​បង្កើត Vaak, Ryo Tanaka បាន​អោយ​ដឹង​ថា៖

“យើង​បា​ន​បោះ​ជំហាន​​សំ​ខាន់​​ទៅ​ដល់​សង្គមមួ​យ​ជា​កន្លែង​ដែលពួក​ចោរ​លួច​ត្រូវ​បាន​រារាំង​ដោយ​កម្មវិធី AI​”។

Vaak Eye ប្រាប់​មុន​​ម្ចាស់​ហាង​ដោយផ្អែកលើការវិភាគជាង ១០០ ចំនុច​នៃ​ភិន​ភាគ​បុគ្គល​នោះរួម​មាន​មុខ​មាត់ សម្លៀក​បំ​ពាក់ ទិសដៅ និង​របៀប​ផ្លាស់​ទីដើម្បី​ទាយពី​​គោល​បំ​ណង​របស់​អ្នក​ទិញ​ទំនិញ។ ក្រៅពី​នេះកម្មវិធីទិន្នន័យ​មាន​ស្រាប់ដូចជា​លក្ខខណ្ឌ​អាកាស​ធាតុ​ និង​អាត្រា​ឧក្រិដ្ឋ​កម្ម​ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​នៃ​ការ​ព្យាករណ៍។

នៅ​ក្នុង​វីដេអូ demo, Vaak Eye នឹង​ចាប់​ផ្តើម​កំ​ណត់​អត្ត​សញាណបុគ្គល​តាម​ព័ត៌​មាន​ដូចជា ភេទ អាយុ​ ទី​តាំង​ វត្ថុ​ដែល​នាំមក​ជាមួយ និង​សកម្មភាពហើយ​ក្នុង​ពេល​តែ​មួយ​គណនា​អត្រា​សង្ស័យ​។ ប្រព័ន្ធ​រក្សាទុក​ព័ត៌មាន​ទាំងអស់ដែលមនុស្ស​​ម្នាក់​នេះ​ទិញឬមាន​បំ​ណង​ចង់​ទិញក៏ដូចជាពេល​វាលា​បុរសកាន់​ទំ​និញ​មួយ​នោះ។

ពី​មុន​គេ​ចាប់​ភស្តុ​តាង​កម្មភាព​លួចចំណែក​​ Vaak Eye នឹងបញ្ចូន​ដំណឹងប្រាប់បុគ្គលិកតាមរយៈ App ទូរស័ព្ទ។ ពេល​នោះ​បុគ្គ​លិក​អាច​ប្រុង​ប្រយ័ត្ន​​ហើយ​អាច​រារាំង​សកម្មភាព​លួច​ទាន់​ពេល។

ចាប់​ពី​ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ​មុន​ កម្មវិធីបានរកឃើញចោរយ៉ាងហោចណាស់ ៧ នាក់ក្នុង​ការ​ពិសោធ​មួយ​ចំនួន​នៅ​​ហាង​លក់​ទំនិញ។ បច្ចេកវិទ្យានេះត្រូវ​បាន​គត់​សម្គាល់​ថា​អាច​កាត់​បន្ថយ​ជាង ៧៥% ករណី​លួចតាម​រយៈ IT Media។

បច្ចុប្បន្ន​ Vaak នឹង​បន្ត​សម្រាប់​ការ​ពិសោធ Vaak Eye ក្នុង​ហាង​លក់​ទំនិញ​ទាំង​ ១៦​ ផ្សេង​ទៀត​នៅ Tokyo។ ជាមួយភាពងាយស្រួលកម្មវិធីនេះ​ទំនងជាអាច​ត្រូវបានបង្កើត​ និង​ប្រើ​ប្រាស់​ទូ​លំ​ទូ​លាយ​នៅ​ថ្ងៃ​អនា​គត។ ទោះជាយ៉ាងណា ដោយសារ​ការតាមដាន​​ខ្ពស់ពេកហាងលក់នឹងមិនប្រើវាដោយបើកចំហដើម្បី​កុំ​អោយ​ប៉ះ​ពាល់​ដល់​អតិថិជន។

ប្រភព​បន្ថែម IT MEDIA

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: