ព្រឹត្តិការណ៍សកលធំបំផុតសម្រាប់​អ្នក​គាំ​ទ្រ Anime Song – Animelo Summer Live

សួ​ស្តី​អ្នក​គាំ​ទ្រ Anime និង Anime Song តើ​អ្នក​ធ្លាប់​ច្រៀង​ខារ៉ាអូខេតាម​រឿង​តុក្កតា​ Anime ដែរទេ?

ថ្មីៗ​នេះ​ទី​ផ្សារ Anime Song ​​រំ​ភើប​ខ្លាំង​​ដោយសារតែមាន​ជំនាន់​តារាចម្រៀងប្រលូក​ក្នុង​វិស័យ​ចម្រៀង​រឿង​តុក្កតា។ រហូត​ដល់ Seiyu (អ្នក​បញ្ចូល​សម្លេង) Debut នៅលើឆាកក្នុង​តួនាទីជាអ្នក​​ច្រៀង​។ ពេល​និយាយ​ពី​ចម្រៀង​រឿងក្នុង​ Anime មាន​ព្រឹត្តិការណ៍​មួយពិត​ជា​សំខាន់។

នោះគឺ Animelo Summer Live ព្រឹត្តិការណ៍​ទាក់​ទង​នឹង Anime Song សកល​ដ៏​ធំ​បំផុត។

ព្រឹត្តិ​ការណ៍​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ប្រចាំ​ឆ្នាំនៅ​លើ​ឆាក​ដ៏​ធំនៅ Saitama មាន​ឈ្មោះ​ថា Super Arena។

ជា​រៀង​រាល់​ឆ្នាំមាន​ប្រធាន​បទ​មួយ​ត្រូវ​ប្រកាសហើយ​ចម្រៀង​ទាំង​អស់សុទ្ធ​តែ​ទាក់​ទង​នឹង​ប្រធាន​បទ​នោះ។

តារា​ចម្រៀង​ក្នុង​វីដេអូខាង​លើ​នេះប្រាកដជា​ល្បី​ក្នុង​ចិត្ត​របស់​អ្នក​គាំ​ទ្រ Anime Song។

JAPO បាន​សម្ភាសផ្តាច់​មុខ​ជា​មួយលោក Saito នាយកផលិតកម្មរបស់ក្រុមហ៊ុន AGES ក៏ជាអ្នករៀបចំព្រឹត្តិការណ៍ផងដែរ។

ជាមួយ​នឹង​បំណងប្រាថ្នាដ៏ធំធេងនោះគឺ​នាំមកនូវសន្តិភាពដល់ពិភពលោកដោយ​​ចម្រៀង អាច​និយាយ​បាន​ថា Anime Song លោក​ Saito ជាមួយមិត្តភក្តិមួយជំហានម្តងៗបាន​​បង្កើត​ជា​កម្មវិធីនេះ។

ប្រសិនបើ​បានចូល​រួម​ក្នុង​បរិយាកាស​ចម្រៀង​របស់ Animelo Summer Live។ មនុស្ស​គ្រប់​គ្នាសូម្បី​អ្នកដែលមិនមែនជាអ្នកគាំទ្រ Anime Song ក៏​ចង់​រាំ​ដែរ។

ទោះ​ជា​យ៉ាង​ណា​ដើម្បី​ទទួល​បាន​សំ​បុត្រ​ចូល​ព្រឹត្តិ​ការណ៍​នេះ​មិន​មែនជា​រឿង​ងាយ​ហើយ​មិន​មែន​ជនបរទេស​ណា​ក៏​អាច​ចូល​រួម​នោះ​ទេ។

ទោះ​បី​ព័ត៌​មាន​ព្រឹត្តិការណ៍ក្នុង​ឆ្នាំ ២០១៩ មិន​ទាន់​ប្រកាស សូម​រង់​ចាំ​ទាំង​អស់​គ្នា​ថាប្រធាន​បទ​ឆ្នាំ​នេះជាអ្វី?

ប្រែសម្រួល៖ Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: