ជិះរថភ្លើងក្រោមដី​មុន​ម៉ោង​ទទួល​បាន​ឈុត​អាហារ

ប្រសិន​បើ​អ្នក​ដំ​ណើរ​លើស​ពី ៣០០០ នាក់ អ្នក​ដំ​ណើរ​ម្នាក់​ៗ​នឹង​មាន​ឱកាស​ទទួល​បាន​ combo រួម​មាន​មី Soba និង​ tempura។

រូបភាព TTXVN

អ្នក​ដំ​ណើរ​នៅ​ស្ថានីយ៍​រថ​ភ្លើង​ក្រោម​ដីនៃ​ទី​ក្រុង​ Tokyo

ជា​ខ្សែ​រថភ្លើង​ក្រោម​ដី​ (metro) ច្រើន​បំ​ផុត​នៅទីក្រុង Tokyo នៅ​ប្រទេជប៉ុនកំ​ពុង​តែ​សង្ឃឹម​ថា​នឹង​​ទាក់​ទាញ​​ចិត្ត​របស់​អ្នក​ដំ​ណើរ​តាម​រយៈការ​ផ្តល់​ជូន​អាហារ​សម្រាប់​ពួក​គេ​ ហើយ​វា​អាច​កាត់​បន្ថយ​ការ​កក​ស្ទះដោយ​ផ្តល់​អាហារឥតគិតថ្លៃនៅម៉ោងមាន​អ្នក​ដំ​ណើរ​ច្រើន​​។

ការ​ប៉ាន់ប្រមាណប្រហែល​ ៧,២ លាន​នាក់​ប្រើ​ប្រាស់​ប្រព័ន្ធ metro ខ្នាត​ធំ​នៃ Tokyo ជារៀង​រាល់​ថ្ងៃ ជាមួយ​នឹង​ខ្សែ​រថ​ភ្លើង​ខ្លះ​ស្ថិត​ក្នុង​ស្ថាន​ភាព​កក​ស្ទះមនុស្ស​ នៅ​ម៉ោង​​ដែល​ប្រជា​ជន​ទៅ​ធ្វើ​ការ។

Tozai ជា​ខ្សែ​រថ​ភ្លើង​ metro រង​ផល​ប៉ះ​ពាល់ធ្ងន់​ធ្ងរ​បំ​ផុត​ ដោយ​សារ​តែ​ស្ថាន​ភាព​កក​ស្ទះ។ ហេតុ​នេះ Tokyo Metro ផ្នែក​បើកដំ​ណើរ​ការ​ខ្សែ​នេះកំ​ពុង​ខំ​ប្រឹង​បញ្ចុះ​បញ្ចូល​អ្ន​ក​ដំ​ណើរប្រើ​ប្រាស់​ខ្សែ​រថ​ភ្លើង​ក្រោម​ដី​មុន​ម៉ោង​មមាញឹក​ពេល​ព្រឹក។

ប្រសិនបើ​បញ្ចុះ​បញ្ចូល​យ៉ាង​តិច​បំ​ផុត​ ២០០០​ នាក់​ដំ​ណើរ​ក្នុង​រយៈពេល​ ២ សប្តាហ៍​ទៀត​ ​Tokyo Metro និង​ផ្តល់​ជូន​សម្រាប់​អ្នក​ដំណើរ​ម្នាក់ៗមួយ​ឈុត​ tempura ឥត​គិត​ថ្លៃ (មុខ​ម្ហូប​ចៀន​ដ៏​ល្បី​ឈ្មោះ​របស់​ជប៉ុន)។

ការ​ផ្តល់​ជូន​នេះ​នឹង​កាន់​តែ​ច្រើន​ជាមួយ​នឹង​មី Soba ប្រសិន​បើ​មាន​ ២.៥០០ នាក់​ដំ​ណើរ​ជិះ​ខ្សែ​រថ​ភ្លើង​មុន​ម៉ោង​រាល់ព្រឹកក្នុង​ថ្ងៃសម្រាប់រយៈពេលជាក់លាក់ណា​មួយ​។

ប្រសិន​បើ​លើស​ ៣០០០​ នាក់​ដំ​ណើរ​ អ្នក​ដំ​ណើរ​ម្នាក់ៗ​នឹង​មាន​ឱកាស​ទទួល​បាន​ combo មួយ​រួម​ទាំង​មី Soba និង Tempura។

អ្នក​នាំ​ពាក្យ​របស់ ​Tokyo Metro លោក​ Takeshi Yamshita សង្ឃឹម​ថា​គំ​និត​ផ្តួច​ផ្តើម​នេះនឹង​ជួយ​អោយ​អ្នក​ដំ​ណើរ​បន្ត​ប្រើ​ខ្សែ​រថ​ភ្លើង​មុន​ម៉ោង​ជួយ​កាត់​បន្ថយ​ស្ថាន​ភាព​លើស​ចំ​នុះក្នុង​ម៉ោង​មមាញឹក​ខ្លាំង។

គំនិត​ខាង​លើ​ត្រូវ​បាន​អនុវត្ត​ពេល​រដ្ឋ​ា​ភិ​បាល​ទី​ក្រុង Tokyo ចាប់​ផ្តើម​អនុវត្ត​ក្នុង​រយៈពេល​ពីរ​សប្តាហ៍នាពេល​ខាង​មុខដើម្បី​លើក​ទឹក​ចិត្ត​ប្រ​ជាជន​ធ្វើ​ដំ​ណើរ​ដោយ​រថ​ភ្លើង​សាធារណៈដែល​មិន​មែន​ជា​ម៉ោង​មមាញឹក​។

ដើម្បី​ជួយ​សម្រួល​ទៅនឹង​យុទ្ធ​សាស្រ្ត​នេះ​ជាង ១០០០​ កន្លែង​អាជី​វ​កម្ម​បាន​អនុញ្ញាត​អោយ​បុគ្គលិក​របស់​ពួក​គេ​ចាប់​ផ្តើម​ និង​បញ្ចប់​ម៉ោង​ធ្វើ​ការ​មុន​ម៉ោង ឬ​អាច​ធ្វើ​ការ​នៅ​ផ្ទះ។

ភ្នាក់​ងារ​ប្រតិបត្តិ​ការ​ប្រព័ន្ធ​ metro របស់​ជប៉ុន​ក្នុង​រយៈពេល​កន្លង​ទៅបាន​បន្តការ​ខំ​ប្រឹង​អនុវត្ត​ផែន​ការ​នេះ​ដើម្បី​កាត់​បន្ថយ​ស្ថាន​ភាព​កក​ស្ទះ​នៅ​ម៉ោង​មមាញឹក​ ជា​ពិសេស​គឺ​ខ្សែ​រថ​ភ្លើង​ Tozai តភ្ជាប់​រវាង​តំបន់​ជាយ​ក្រុង​ភាគខាង​កើត​នៃ Tokyo និង​ខេត្ត​ Chiba ជា​មួយ​នឹង​តំ​បន់​ការិយា​ល័យ​ជាកន្លែង​អាជី​វ​កម្ម​ធំ​បំ​ផុត​លើ​ពិភព​លោក​។

ក្នុង​រយៈពេល​ពីម៉ោង​ ៧ៈ៥០​នាទី​ ដល់ ៨ៈ៥០​ នាទី​ព្រឹក​រាល់​ថ្ងៃ មាន​ជាង​ ៧៦.០០០ នាក់​ដំ​ណើរ​ប្រើ​ខ្សែ​រថ​ភ្លើង metro នេះច្រើនទ្វេដង​បើ​ប្រៀប​ជាមួយ​គម្រោង​ដំ​បូង ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹងការ​ធ្វើ​ដំ​ណើរ​របស់​អតិថិ​ជន​។ ហេតុ​នេះ​ហើយ​ ប្រព័​ន្ធ​រថ​ភ្លើង​ខ្សែ Tozai ត្រូវ​ធ្វើ​ប្រតិបត្តិ​ការ​ច្រើន​ ធ្វើ​អោយ​បរិយាកាស​លើ​រថ​ភ្លើង​ពិត​ជា​ចង្អៀត​ និង​ពិបាក​សម្រាប់​អ្នក​ដំ​ណើរ។

សម្រាប់​អ្នក​ជំ​នាញ​កំ​ពុង​ជំរុញ​រដ្ឋាភិ​បាល​ទី​ក្រុង​ Tokyo ដាក់​ពង្រាយ​ផែន​ការ​ជា​ច្រើន​ជាក់​ស្តែងដើម្បី​កាត់​បន្ថយ​ស្ថាន​ភាពកក​ស្ទះ​ចរាចរណ៍​នៅ​ម៉ោង​ទៅ​ធ្វើ​ការ​ ដោយ​សារ​តែ​បញ្ហា​នេះត្រូវ​បាន​ព្យាករណ៍ថានឹង​ក្លាយ​ទៅ​ជា​បញ្ហា​ប្រឈមដ៏​​ធំដែល​ Tokyo ត្រូវ​​ប្រឈម​មុខ​ពេល​ដែ​ល​មាន​​កី​ឡាអូ​ឡាំ​ពិក​នៅ​រដូវ​ក្តៅ​​​ឆ្នាំ​ក្រោយ​។

ប្រភព៖ ព័ត៌​មាន​យុវជន​

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: