ដោយខ្លាចរំខាន ភ្ញៀវទេសចរណ៍ដែលវង្វេងផ្លូវមិនព្រមស្តាប់ទូរស័ព្ទរបស់ប៉ូលីស
កាលពីថ្ងៃច័ន្ទសប្តាហ៍មុនក្រុមមួយមានសមាជិកមនុស្ស ៧នាក់ រួមទាំងបុរសជនជាតិប៉ូឡូញអាយុ ៣៨ ឆ្នាំ បានសម្រេចចេញពីបរិវេណជិះស្គីទឹកកកនៅ Furano Ski Resort ស្ថិតនៅលើកោះភាគខាងជើង Hokkaido នៃប្រទេសជប៉ុន។
រូបភាព http://dulichnhatban.net/
ពិតជាសំណាងមិនល្អពួកគេបានវង្វេងផ្លូវប្រហែលម៉ោង ៣ល្ងាចបុរសជនជាតិប៉ូឡូញបានប្រើទូរស័ព្ទហៅទៅប៉ូលីសដើម្បីសុំជំនួយ។ បុរសម្នាក់នេះបាននិយាយជាមួយប៉ូលីសថាគាត់ និងមិត្តភក្តិកំពុងវង្វេងក្នុងព្រៃចម្ងាយពីកន្លែងជិះស្គី Furano ប្រហែល ៣០០ម៉ែត្រ។
រូបភាព http://www.powderhounds.com/
ប៉ូលីសបានណែនាំយ៉ាងលម្អិតវិធីដើម្បីត្រលប់មកវិញតាមទូរស័ព្ទអោយបុរសម្នាក់នេះប៉ុន្តែគាត់បានបិទទូរស័ព្ទមុនពេលរកឃើញផ្លូវត្រលប់ទៅវិញ។ ពេលដែលប៉ូលីសហៅទូរស័ព្ទទៅមកម្តងទៀត ដើម្បីបញ្ជាក់ពីកន្លែងរបស់គាត់ ប៉ុន្តែគាត់បានបិទទូរស័ព្ទធ្វើអោយប៉ូលីសមិនទាន់សួរសំណួរនូវឡើយផង។ ប៉ូលីសបានព្យាយាមហៅទូរស័ព្ទទៅប៉ុន្មានដងទៀត នូវតែមិនលើកទូរស័ព្ទ។
ក្រោយមកប្រហែលពីរម៉ោងកន្លះក្រោយមកមនុស្សប្រាំនាក់នៅក្នុងហាងមួយដែលមានទំនាក់ទំនងជាមួយកន្លែងគាត់បានសម្រាក។
រូបភាព http://baoquangninh.com.vn/
ពេលត្រូវបានសាកសួរមូលហេតុអ្វីបានជាបុរសម្នាក់នេះបិទទូរស័ព្ទច្រើនដង គាត់បានឆ្លើយយ៉ាងប្រងើយថាគាត់អាចស្វែងរកផ្លូវត្រលប់ទៅវិញដោយខ្លួនឯងហើយការស្តាប់ទូរស័ព្ទពិតជារំខាន។
សមាជិកពីរនាក់ទៀតក៏បានត្រលប់មកកន្លែងវិញ។ ពិតជាសំណាងគ្មាននរណាក្នុងចំណោមពួកគេជួបគ្រោះថ្នាក់ ឬបញ្ហាាអ្វី។ ទោះជាយ៉ាងណា រឿងនេះកើតឡើងក្រោយពេល ជនជាតិចិនពីរនាក់ក៏រវង្វេងផ្លូវនៅ Kami Furanocho នៅលើភ្នំ។
Yuichi Watanabe ស្នងការរងប៉ូលីស Furano បានអោយដឹង អ្នកដែលជិះស្គីទឹកកកមិនត្រូវហាមឃាត់ចេញពីបរិវេណជិះព្រិលទឹកកកស្ថិតក្រោមការត្រួតពិនិត្យ។ ប៉ុន្តែពួកគេចង់អោយមនុស្សទាំងអស់គ្នាអនុញ្ញាតអោយប៉ូលីសអាចទំនាក់ទំនងជាមួយភ្ញៀវទេសចរណ៍តាមទូរស័ព្ទ។
នេះប្រាកដជាសំុនូមពរត្រឹមត្រូវជាពិសេសបើអ្នកជាអ្នកហៅទូរស័ព្ទត្រូវការជំនួយ។ ឥរិយាបថរបស់ភ្ញៀវទេសចរណ៍ខាងលើពិតជាមិនត្រឹមត្រូវ។ តើអ្នកគិតយ៉ាងណាដែរ?
ប្រភព https://uhb.jp/news/7033/
Neko