អាកប្បកិរិយាមិនល្អរបស់បុគ្គលិកធ្វើការថែមម៉ោង
ថ្ងៃទី ២៩ ខែមករាក្រុមអ្នកដឹកនាំ Sukiya ហាងអាហារដែលពេញនិយមទូទាំងប្រទេសជប៉ុន បានសុំទោស ដោយសារតែឥរិយាបថរបស់បុគ្គលិកធ្វើការនៅក្នុងហាង។
វីដេអូខាងក្រោមថតនូវសកម្មភាពប្រលែងលេងនៃបុរសពីរនាក់ បូកម្នាក់ទៀតកាន់ទូរស័ព្ទក្នុងបរិវេណផ្ទះបាយ ភ្លាមនោះបង្កអោយមានភាពព្រួយបារម្ភអំពីការបណ្តុះបណ្តាលបុគ្គលិក ធ្ងន់ធ្ងរជាងនេះគឺកម្រិតអនាម័យអាហារនៅ Sukiya។
នៅក្នុងវីដេអូបុគ្គលិកទាំងពីរនាក់បានបន្តបោះទឹកកក។ បន្ទាប់មកម្នាក់ក្នុងចំណោមនោះចាប់ផ្តើមបង្ហាញសកម្មភាពមិនសមរម្យមុខកាមេរ៉ាជាមួយនឹងវែក។
ប្រភពវីដេអូ Youtube ANN News
Sukiya បានបង្ហាញការសុំអភ័យទោសលើគេហទំព័រ ជាមួយនឹងអត្តន័យដូចខាងក្រោម៖
“ក្នុងពេលធ្វើការនៅខាសាហាងរបស់ Sukiya បុគ្គលិកបានបណ្តាលអោយមានសកម្មភាពខ្វះការគិត ហើយរាលដាលលើបណ្តាញសង្គម។ អ្វីទាំងនេះបណ្តាលអោយមានបញ្ហាជាច្រើនក៏ដូចជាបង្កើតការព្រួបារម្ភផ្លូវចិត្តសម្រាប់អតិថិជន។
អស់ពីចិត្តយើងសូមទោសអ្នកទាំងអស់គ្នាដោយចិត្តស្មោះ។ យើងនឹងចាត់វិធានការជាមួយបុគ្គលិកនៅក្នុងហេតុការណ៍នេះ។ ដើម្បីអោយរឿងដូច្នេះមិនកើតឡើងម្តងទៀត យើងនឹងរឹតបន្តឹងការអប់រំ និងបណ្តុះបណ្តាលបុគ្គលិក។
ចំណែកបុគ្គលិកទាំងបីខាងលើបានបញ្ឈប់ពីការងារ។ បណ្តាញសង្គមនៅតែមិនទាន់លើកលែងរឿងនេះ និងបានស្វែងរកព័ត៌មានផ្ទាល់ខ្លួនរបស់យុវជនខាងលើដើម្បី “ដាក់ទោស” ពួកគេជាអ្នកគ្មានការអប់រំ គ្មានសីលធម៌។
អ្នកទាំងបីដូចជាបានបំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្លួនឯង។ នឹកស្មានមិនដល់គ្រាន់តែជាការប្រលែងមិនត្រឹមត្រូវ បន្ទាប់ពីត្រូវគេដឹងក្លាយទៅជាបញ្ហាបែបនេះ។ តាមរយៈរឿងនេះក៏អោយយើងមើលឃើញពីអំណាចរបស់បណ្តាញសង្គម និងមតិរិះគន់ខ្លាំងក្លាដល់កម្រិតណា។
នេះមិនមែនជាលើកដំបូងបុគ្គលិកធ្វើការថែមម៉ោងធ្វើអោយខូចឈ្មោះក្រុមហ៊ុនទេ។
ឆ្នាំ ២០១៣ “រឿង” បុគ្គលិកហាងលក់ទំនិញ Lawson ម្នាក់ចូលក្នុងទូការ៉ែម ហើយថតរូបបានធ្វើអោយ “ម្ចាស់” នៃហាងលក់ទំនិញនេះទទួលការរិះគន់ជាច្រើន។
រូបភាព http://garakuta.chips.jp/blog/archives/2013/07/15204502.php
លទ្ធផលមិនត្រឹមតែបុគ្គលិកត្រូវបញ្ឈប់ពីការងារហើយរួមទាំងសាខាកន្លែងលក់ទីនោះក៏ត្រូវបិទទ្វា។ ដោយសារតែការនឹកស្រមៃពី ទូការែ៉មដែលគ្មានអនាម័យធ្វើអោយអតិថិជនមិនចង់មកទិញទៀត។
ប្រភពព័ត៌មាន http://news.livedoor.com/article/detail/15954017/
អត្ថបទ៖ Chee