ប្រទេសចិនហាមឃាត់ការនាំចូលសាច់គោជប៉ុន ប៉ុន្តែហេតុអ្វីភោជនីយដ្ឋានចិនមួយចំនួននៅតែមាន Wagyu?
Wagyu សាច់គោជប៉ុនដែលពេញនិយមនៅលើពិភពលោក ដោយសារតែសាច់គោមានសាច់ផង និងមានលាយខ្លាញ់ផង បង្កើតជាបន្ទះសាច់គោទាក់ទាញហើយឆ្ងាញ់។ មិនត្រឹមតែប៉ុណ្ណឹង នេះជាសាច់ដែលអាចចម្អិនច្រើនបែបដូចជាអាំង ឆា និងញ៉ាំឆៅ។
រូបភាព https://www.syokuraku-web.com/news/13742/
ប៉ុន្តែ Wagyu សាច់គោជប៉ុនត្រូវបានហាមឃាត់ មិនអោយនាំចូលទៅប្រទេសចិន។ អ្វីដែលចម្លែកនោះគឺ ភោជនីយដ្ឋានសាច់អាំងមួយចំនួននៅប្រទេសចិននៅតែមានសាច់គោជប៉ុន។ តើនេះអាចជាសាច់ក្លែងក្លាយទេ?
ជាក់ស្តែងនេះជាសាច់គោជប៉ុនពិតប្រាកដ។ ចុះសាច់គោទាំងនោះយកមកពីណា? ជាដំបូងសូមមើលដ្យាក្រាមខាងក្រោម៖
នេះគឺជាដ្យាក្រាមនៃការនាំចេញសាច់គោនៅប្រទេសជប៉ុន ខ្សែពណ៌បៃតងគឺជាបរិមាណសាច់ដែលនាំទៅប្រទេសវៀតណាម ខ្សែពណ៌ខៀវគឺអាមេរិក ខ្សែពណ៌ក្រហមគឺកម្ពុជា និងពណ៌ប្រផេះគឺហុងកុង។
មនុស្សជាច្រើនយល់ថាបរិមាណសាច់ហូរចូលហុងកុងហើយឆ្លងទៅប្រទេសចិនប៉ុន្តែមានការកើនឡើងខុសធម្មតានៃចំនួនសាច់ដែលនាំចូលកម្ពុជា។ អាចមើលឃើញថាចំនួនសាច់នាំចូលកម្ពុជា ច្រើនជាងហុងកុងទៀត។ ប្រាកដជាបរិមាណសាច់ដែលចូលប្រទេសចិនតាមរយៈប្រទេសកម្ពុជាហើយ។
តើអ្នកដឹងថាហេតុអ្វីបានជាបរិមាណខាងវៀតណាមថយចុះទេ? ក្នុងឆ្នាំ ២០១០ នៅខេត្ត Miyazaki មានជំងឺ Foot-and-mouth disease (ជំងឺដៃជើងមាត់) ដូច្នេះទើបវៀតណាមហាមឃាត់នាំចូលសាច់គោជប៉ុននាពេលនោះ។
ដំបូងប្រភពសាច់គោជប៉ុននៅប្រទេសចិនមកពីវៀតណាមប៉ុន្តែដោយសារការហាមឃាត់ទើបប្តូរទៅជាកម្ពុជា។ ក្នុងឆ្នាំ ២០១៧ ផលចំណេញពីការនាំចេញសាច់គោគឺ ១៩,២ពាន់លានយេន ប៉ុន្តែរដ្ឋាភិបាលមានគោលដៅចង់កើនឡើង ២៥ពាន់លានយេនក្នុងឆ្នាំ ២០១៩។
ប្រសិនបើការហាមឃាត់នៅប្រទេសចិនត្រូវរំសាយខ្ញុំគិតថាគោលដៅនឹងអាចទទួលបាន។ ពិតជាល្អប្រសិនបើអាចញ៉ាំសាច់គោជប៉ុនដែលមានតម្លៃសមរម្យនៅប្រទេសកម្ពុជាមែនទេ?
អត្ថបទ៖ Kengo Abe