ជប៉ុនបានសាកល្បងមនុស្សយន្តដើម្បីជួយប្រជាជនក្នុងសាលាក្រុង
ជាមួយនឹងការសាកល្បងនេះ Ogaki ក្លាយទៅជាតំបន់ដំបូងគេ នៅប្រទេសជប៉ុនប្រើមនុស្សយន្តជួយសម្រួលដល់ប្រជាជនពេលដែលមកធ្វើបែបបទជាមួយនឹងរដ្ឋាភិបាល។
នៅថ្ងៃទី ១៥ ខែមករា រដ្ឋាភិបាលទីក្រុង Ogaki ខេត្ត Gifu នៃប្រទេសជប៉ុនបានដាក់ពង្រាយការសាកល្បងមនុស្សយន្តស្វ័យប្រវត្តិដើម្បីជួយសម្រួលដល់ប្រជាជននៅក្នុងសាលាក្រុង។
ការធ្វើតេស្តនេះត្រូវបានធ្វើឡើងជាមួយនឹងប្រភេទមនុស្សយន្តខុសគ្នាដូចជាមនុស្សយន្តណែនាំប្រជាជនទៅដល់កន្លែងទទួលព័ត៌មាន ឬទៅដល់បន្ទប់ណាមួយក្នុងសាលាក្រុងដែលពួកគេចង់រក។ មនុស្សយន្តណែនាំដោយប្រើពាក្យសម្តីនិយាយពីរបៀបបំពេញសំណុំបែបបទ និងមានសមត្ថភាពនិយាយជាមួយក្មេងៗ ឬអានរឿងព្រេងនិទានអោយក្មេងៗនៅក្នុងកន្លែងសម្រាប់កុមារ។
Ogaki Bin Ogawa បានអោយដឹងថារដ្ឋាភិបាលទីក្រុងនឹងប្រើមនុស្សយន្តដោយស្វ័យប្រវត្តិដើម្បីបង្កើនសេវាបម្រើប្រជាជន និងបង្កើតភាពរីករាយ សម្រាប់បរិយាកាសធ្វើការក្នុងការិយាល័យរដ្ឋាភិបាល។
ក្នុងការសាកល្បងលោក Ogawa ត្រូវបានមនុស្សយន្តមួយ ណែនាំដើរពីកន្លែងទទួលព័ត៌មានដល់ជណ្តើរយន្ត។ អភិបាលក្រុង Ogawa សង្ឃឹមថាគម្រោងនេះនឹងត្រូវបានអនុវត្តនៅឆ្នាំ ២០២០ នៅពេលដែលរដ្ឋាភិបាលទីក្រុងបើកសម្ភោធការិយាល័យថ្មី។
រដ្ឋាភិបាលទីក្រុង Ogawa កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍ “សាលាក្រុងអេឡិចត្រូនិកមួយ” ប្រើប្រាស់មនុស្សយន្ត និងប្រាជ្ញាសិប្បនិម្មិត។
កាលពីខែវិចិ្ឆកា ឆ្នាំ ២០១៨ រដ្ឋាភិបាលទីក្រុង Ogaki បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយសហគ្រាសចំនួន ៦ ក្នុងនោះមានសហគ្រាសជំនាញក្នុងការផលិតមនុស្សយន្ត។
ប្រភព https://tuoitre.vn/