ព្រិលធ្លាក់ខ្លាំងនៅ Hokkaido
ក្នុងថ្ងៃទី ១៧ ខែមករា លោកតាម្នាក់ឈ្មោះ Furuichi អាយុ ៦៦ឆ្នាំ រងាខ្លាំងរហូតដល់ស្លាប់ ពេលនៅតាមផ្លូវត្រលប់ទៅផ្ទះនៅ Hokkaido។ ទីតាំងដែលលោកតាបានផុតដង្ហើមមានចម្ងាយពីផ្ទះ ប្រហែលប៉ុន្មានសង់ទីម៉ែត្រ។
រូបភាព៖ https://www.straitstimes.com
ហេតុនេះយើងអាចមើលឃើញព្រិលធ្លាក់សនៃរដូវរំហើយនៅ Hokkaido មិនមែនរូ៉មែ៉នតិចដូចក្នុងរឿងនោះទេ។ ទាំងនេះគឺជាភាពភ័យខ្លាចសម្រាប់ប្រជាជនដែលរស់នៅទីនេះ។
ក្រៅពីភាពត្រជាក់ខ្លាំងនៅតំបន់ភាគខាងជើងប្រទេសជប៉ុនថែមទាំងមានព្យុះព្រិលធ្លាក់ខ្លាំង ហើយជាពិសេសគឺបាតុភូត Whiteout (ព្រិលធ្លាក់ខ្លាំងពេកធ្វើអោយយើងមិនអាចកំណត់ទិសដៅ ហើយមើលឃើញតែពណ៌សតែប៉ុណ្ណោះ)។
ថ្ងៃទី ១៧ ខែមករា ពេលដែលឧបទ្ទវហេតុកើតឡើង នៅ Hokkaido ត្រូវបានប្រកាសមានសីតុណ្ហភាពក្រោម ១១ អង្សា រួមជាមួយនឹងព្យុះព្រិល។ ក្នុងអាកាសធាតុបែបនេះ នៅខាងក្រៅពោពេញទៅដោយព្រិល អ្នកដើរពីក្រោយមិនអាចមើលឃើញអ្នកដើរនៅខាងមុខទោះបីជាចម្ងាយមិនឆ្ងាយ។
រូបភាព http://blog.livedoor.jp/dqnplus/archives/1986583.html
លោកតា Furuichi កំពុងតែបើករថយន្តតាមផ្លូវស្រាប់តែ ជួបប្រទះបាតុភូត Whiteout។ គាត់នូវតែបន្តបើកបរក្នុងស្ថានភាពបាត់បង់ទិសដៅ។ ក្រោយមកគាត់សម្រេចចិត្តដាក់ឡាននៅទីនោះហើយដើរទៅផ្ទះ។ ទោះបីជាត្រឹមតែប៉ុន្មានសង់ទីម៉ែត្រប៉ុន្តែដោយសារតែមិនអាចកំណត់ទិសដៅបាន ហើយសីតុណ្ហភាពធ្លាក់ខ្លាំង លោកតា Furuichi បានស្លាប់បាត់បង់ជីវិតដោយសាររងា។
អ្នកដែលត្រៀមធ្វើដំណើរកំសាន្តទៅ Hokkaido ត្រូវប្រុងប្រយ័ត្នទោះបីកន្លែងនេះមានទេសភាពស្អាត ប៉ុន្តែអ្នកក៏ត្រូវចាប់អារម្មណ៍អំពីអាកាសធាតុផងដែរ។
អត្ថបទ៖ Kengo Abe