ភាពជាក់ស្តែងដ៏គួរឲ្យខ្លាចក្នុងគ្រួសារជប៉ុននៅសម័យមនុស្សចាស់ជរាកើនឡើង
នៅចុងឆ្នាំ ២០១៧ នៅ Osaka គេបានរកឃើញសាកសពនារីម្នាក់។ ក្រោយមកប៉ូលីសសង្ស័យថា ឪពុកម្តាយរបស់នាងនៅពីក្រោយរឿងនេះទើបបានឃាត់ខ្លួនពីរនាក់ប្តីប្រពន្ធ។ រឿងក្តីនេះមិនសូវជាមានអ្នកដឹងដូចជាករណីផ្សេងឡើយ ប៉ុន្តែកាន់តែស្វែងយល់ពួកគេកាន់តែរកឃើញដំណើររឿងដ៏គួរអោយខ្លាច។
ក្មេងស្រីត្រូវបានគេយល់ថាត្រូវឃុំខ្លួនអស់រយៈពេល ១៦ ឆ្នាំ។
រូបភាព https://tocana.jp/2019/01/post_19327_entry.html
នៅពេលដែលត្រូវបានគេរកឃើញសាកសពមានទម្ងន់ត្រឹមតែ ១៩ គីឡូក្រាម កម្ពស់ ១៤៥ សង់ទីម៉ែត្រ កង្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ។ បណ្តាលអោយអស់កម្លាំងគ្មានកម្លាំងគ្រប់គ្រាន់សម្រាប់បរិភោគ សីតុណ្ហភាពរាងកាយថយចុះរហូតដល់នាងស្លាប់ក្នុងស្ថានភាពរឹង។ តាមរយៈសម្តីរបស់ប្តីប្រពន្ធនេះ កូនស្រីច្បងកើតមកមានជំងឺផ្លូវចិត្តទើបត្រូវហាមឃាត់មិនអោយចេញពីផ្ទះ។
សូម្បីតែអ្នកជិតខាងក៏មិនដឹងពីវត្តមានរបស់នាងដែរ។ ពីព្រោះផ្ទះស្ថិតនៅក្នុងតំបន់ជិតត្រូវគេស្តារឡើងវិញ នៅពីមុខគឺជាផ្លូវល្បឿនលឿនហេតុនេះទោះបីស្រែកក៏គ្មាននរណាស្តាប់ឮដែរ។ នៅប្រទេសជប៉ុនមានកន្លែងខ្លះត្រូវបានគេហៅថា (Zashikirou) គឺជាគុកក្នុងគ្រួសារសម្រាប់អ្នកដែលមានជំងឺផ្លូវចិត្ត។ ហេតុនេះក្នុងរយៈពេល ៥០ ឆ្នាំចាប់ពីឆ្នាំ ១៩០០ ច្បាប់ដែលទាក់ទងនឹងមនុស្សដែលមានជំងឺផ្លូវចិត្តក្លាយទៅជាប្រធានបទដែលត្រូវគេចាប់អារម្មណ៍ក្នុងសង្គមជប៉ុន។
ប្រហែលជាឪពុកម្តាយដែលមានកូនមានជំងឺផ្លូវចិត្តមានអារម្មណ៍អាម៉ាស់ទើបមិនឲ្យកូនចេញទៅទំនាក់ទំនងនឹងសង្គម។
កាលពីមុនព័ត៌មានដែលនិយាយពីកន្លែងឃុំខ្លួនដ៏ឃោរឃៅមានច្រើននៅលើទស្សនាវដ្តី។
ឧទាហរណ៍ដូចជារឿងរបស់គ្រួសារនៅទីក្រុងមួយ ជាកន្លែងដែលរដ្ឋាភិបាលមិនសូវចាប់អារម្មណ៍ក្នុងការអភិវឌ្ឍទីក្រុង ឆ្ងាយពីស្ថានីយ៍ មានផ្ទះចាស់មួយ។
ក្រោយមកទើបដឹងថា គ្រួសារនេះបានចាកចេញព្រោះតែជំពាក់បំណុល។ ដូច្នេះរដ្ឋក៏បានបញ្ជាអោយរឹបអូសផ្ទះនោះ ហើយនេះជាមូលហេតុដែលមានមនុស្សម្នាក់មកពីក្រុមហ៊ុនអចលនទ្រព្យចុះសង្កេតមើល។
រូបភាព https://tocana.jp/2019/01/post_19327_entry_2.html
ស្រាប់តែមានខ្លិនស្អុយធ្វើឲ្យបុរសម្នាក់នេះភ្ញាក់ផ្អើល។ តើនេះជាខ្លិនទឹកនោម?
ទៅដល់កន្លែងដែលមានខ្លិនស្អុយ មិនជឿនឹងភ្នែកខ្លួន គាត់បានមើលឃើញបន្ទប់មួយដែលមានទ្រុងដែក ខាងក្នុងមានបន្ទប់ទឹកតូចមួយ ក្រៅពីនោះមិនមានអ្វីសោះ។ ស្រាប់តែគាត់បានឃើញស្រមោលមនុស្សចាស់ជរាម្នាក់អាយុ ៨០ ឆ្នាំ។
លោកយាយចាស់ម្នាក់នេះមិននិយាយអ្វីសោះគ្រាន់តែបក់ដៃ។
បុរសម្នាក់នេះចាប់ផ្តើមសួរ៖
“តើនេះជាកន្លែងស្នាក់នៅរបស់គ្រួសារលោកយាយមុនពេលដែលចាកចេញព្រោះតែជំពាក់បំណុលមែនទេ?”
– បក់ដៃ ម្តង
“តើលោកយាយបានដឹងទេថាគ្រួសាររបស់ខ្លួនបានចាកចេញដែរទេ?”
– បក់ដៃ ២ដង
បក់ដៃ ម្តងមានន័យថាត្រូវ ហើយបក់ដៃ ២ដងមានន័យថាខុស។
បុរសម្នាក់នេះចាប់ផ្តើមជាមួយនឹងសំណួរ៖
– តើលោកយាយតែងតែរស់នៅទីនេះ? បក់ដៃម្តង (YES)
– ប្រហែលប៉ុន្មានឆ្នាំ? បក់ដៃ ២ដង (NO)
– ប្រហែលរាប់សិបឆ្នាំ? បក់ដៃ ម្ដង (YES)
– តើពិតជាលំបាកណាស់មែនទេ? បក់ដៃ ម្ដង (YES)
– ការហូបចុកបានដែរទេ? បក់ដៃ ម្ដង (YES)
លោកយាយអាចចេញចូលដោយសេរីដែរទេ? -ល-
សំណួរចុងក្រោយលោកយាយមិនអាចធ្វើកាយវិការបាន ព្រោះតែលោកយាយក៏មិនចង់ប្រាប់។
យល់នូវអ្វីដែលភាគីចង់ប្រាប់ថា គ្មានមនុស្សមានជំងឺផ្លូវចិត្តណាដែលស្គាល់ខុសត្រូវបែបនេះទេ។
តើមូលហេតុដែលលោកយាយត្រូវឃុំដោយសារមិនអាចនិយាយបានឬ? ដោយសារតែមានបញ្ហាផ្លូវចិត្ត ឬពិការ ហើយបដិសេធវត្តមានរបស់ពួកគាត់។
រហូតដល់ថ្នាក់មិនខ្វល់ទុកអោយស្លាប់។
ប្រសិនបើជាអ្នកក្រៅមិនថានោះទេ នេះជាគ្រួសារតែមួយ ហើយថែមទាំងធ្វើដូច្នេះ?
ប្រទេសជប៉ុននៃសតវត្សរ៍ទី ២១ កាន់តែធ្លាក់ក្នុងស្ថានភាពខ្វះយុវវ័យ ហើយមនុស្សចាស់កើនឡើង។
ហេតុដូច្នេះបន្ទុកនៃមនុស្សចាស់ យុវវ័យជប៉ុនកំពុងតែស្ថិតក្នុងស្ថានភាពធុញទ្រាន់ និងអស់សង្ឃឹម។ ហេតុនេះការមើលថែឪពុកម្តាយ “មានជំងឺផ្លូវចិត្ត” គឺកាន់តែពិបាកសម្រាប់ពួកគេ ទើបព័ត៌មានសម្លាប់ឪពុកម្តាយចាស់ជរាថ្មីៗនេះមានកាន់តែច្រើន។
កាន់តែចង់កាត់បន្ថយស្ថានភាពនាពេលបច្ចុប្បន្ន រឿងដែលគួរអោយសោកស្តាយកើតមានឡើងកាន់តែច្រើននៅក្នុងប្រទេសជប៉ុន។
Abe Kengo