ក្មេងស្រីជប៉ុនអាយុ ៩ ឆ្នាំបំបែកកំណត់ត្រាក្លាយជាជើងឯកខាងលេងល្បែងរែកចិន “Go” ក្នុងប្រវត្តិសាស្រ្ត
Sumire Nakamura ជើងឯកខាងលេងល្បែងរែកចិន “Go” អាយុតិចបំផុតក្នុងប្រវត្តិសាស្រ្ត ពេលបង្ហាញមុខជាផ្លូវការ ក្នុងការប្រកួតល្បែងរែកចិន “Go” ពោរពេញដោយជំនាញ។ Sumire Nakamura នឹងមានអាយុ ១០ ឆ្នាំក្នុងខែមីនាឆ្នាំនេះ។
តាមរយៈ Reuters, Sumire Nakamura បានបំបែកកំណត់ត្រារបស់ក្មេងស្រីជនជាតិជប៉ុនម្នាក់ផ្សេងទៀតគឺ Rina Fujisawa ពេលក្លាយទៅជាជើងឯកខាងលេងអុក(រែករបស់ចិន)ក្នុងឆ្នាំ ២០១០ ពេលដែលទើបតែអាយុ ១១ ឆ្នាំ។
ក្មេងស្រីអាយុ ៩ ឆ្នាំត្រូវបានប្រព័ន្ធផ្សព្វផ្សាយថតបាននៅក្នុងការប្រកួតរវាងប្អូន និង Yuta Iyama អាយុ ២៩ឆ្នាំក្នុងការប្រកួតល្បែងរែកចិន “Go” មួយបានប្រារព្ធធ្វើឡើងនៅ Higashiosaka, ខេត្ត Osaka។
គូប្រជែង Yuta Iyama ជាអ្នកទទួលបានឈ្មោះជាអ្នកឈ្នះបាន ៥ដង ក្នុងចំណោមការប្រកួត ៧ ដងនៃល្បែងរែកចិន “Go” ជំនាញថ្នាក់ជាតិ។
តាមរយៈ The Guardian ទេពកោសល្យរបស់ Sumire ទទួលបានពីឪពុក ជាជើងឯកខាងលេងអុកកម្រិត ៩ ក៏ដូចជាជើងឯកនៃការប្រកួតថ្នាក់ជាតិក្នុងឆ្នាំ ១៩៩៨។
បន្ទាប់ពីការប្រកួត Sumire បានបញ្ចេញមតិ “ខ្ញុំពិតជាសប្បាយចិត្ត ព្រោះខ្ញុំទទួលបានជ័យជំនះ ខ្ញុំចង់ទទួលបានពានរង្វាន់ណាមួយមុនពេលចូលររៀនវិទ្យាល័យ”។
Shinya – ឪពុករបស់ប្អូនស្រីបានបង្ហាញការភ្ញាក់ផ្អើលរបស់ខ្លួន ពេលដែលកូនស្រីអាចទទួលបានកម្រិតជើងឯកខាងលេងរែកក្នុងរយៈពេលខ្លី។ គាត់បានអោយដឹងថា ប្អូនស្រីចាប់ផ្តើមលេងល្បែងរែកចិន “Go” នៅអាយុ ៣ឆ្នាំ។
“ខ្ញុំមិនរំពឹងទុកថាកូនស្រីនឹងក្លាយទៅជាជើងឯកខាងលេងអុកជំនាញឆាប់បែបនេះទេ។ ខ្ញុំគិតថា Sumire អាចទទួលបានសមិទ្ធផលនេះគឺពឹងទៅលើគ្រូបង្រៀនបានខំប្រឹងបង្ហាត់ និងលើកទឹកចិត្តកូនស្រី”។
ទន្ទឹមនឹងទេពកោសល្យដែលមានស្រាប់ Sumire ក៏មានទម្រង់មុខមូលគួរអោយស្រលាញ់ កែវភ្នែកមុតស្រួច និងចលនាដៃច្បាស់លាស់ពេលលេងអុក។
ក្មេងស្រីកំពុងតែគិត…
រួចហើយ… ផ្លាស់ទីសិន
គេសើចយ៉ាងខ្មាសអៀនពេលដែលឆ្លើយតបជាមួយអ្នកសម្ភាសន៍
ទឹកមុខគួរអោយស្រលាញ់ណាស់
មនុស្សជាច្រើនកំពុងមើល ប្អូនស្រីមានអារម្មណ៍ថាអៀន…
វីដេអូសម្ភាសន៍ផ្សេងទៀតរបស់ប្អូនស្រី
ជូនពរអោយប្អូនកាន់តែគួរអោយស្រលាញ់ និងទេពកោសល្យកាន់តែកើនឡើងនាពេលអនាគត។
អត្ថបទ៖ Sacchan