ខាងក្រោយរឿង Tweet ជិត ១០០លានយេនរបស់មហាសេដ្ឋីជប៉ុន បំបែកកំណត់ត្រា Re-tweet ថ្មីលើ Twitter
ក្នុងពេលថ្មីៗនេះមហាសេដ្ឋីជប៉ុន Yusaku Maezawa បានសម្រេចជូន ១០០លានយេនអោយមនុស្ស ១០០នាក់ដោយចៃដន្យនៅលើបណ្តាញសង្គម Twitter។
ZOZOTOWN新春セールが史上最速で取扱高100億円を先ほど突破!!日頃の感謝を込め、僕個人から100名様に100万円【総額1億円のお年玉】を現金でプレゼントします。応募方法は、僕をフォローいただいた上、このツイートをRTするだけ。受付は1/7まで。当選者には僕から直接DMします! #月に行くならお年玉 pic.twitter.com/cKQfPPbOI3
— Yusaku Maezawa (MZ) 前澤友作 (@yousuck2020) January 5, 2019
ដើម្បីទទួលបានការជ្រើសរើស អ្នកប្រើទាំងអស់ត្រូវ follow Maezawa លើ Twitter ហើយ Re-tweet អត្តបទផុសរបស់គាត់។
យោងតាមស្ថិតិ អត្តបទ Tweet មានជាង ៥លានដង Re-tweet ក្លាយទៅជាអត្តបទផុសទទួលបានការចែករំលេកច្រើនបំផុតក្នុងប្រវត្តិសាស្រ្ត។
នេះគឺជាកំណត់ត្រាដែលបានកំណត់ក្រោយពេលយកឈ្នះតួលេខ ៣,៥៨ Re-tweet របស់និស្សិតជនជាតិអាមេរិកម្នាក់មានឈ្មោះ Carter Wilkinson។
HELP ME PLEASE. A MAN NEEDS HIS NUGGS pic.twitter.com/4SrfHmEMo3
— Carter Wilkerson (@carterjwm) April 6, 2017
ប្រាកដណាស់មហាសេដ្ឋីជប៉ុនមិនមែនប្រើលុយដើម្បីទទួលបាន Re-tweet ទេ។ គេបានដឹងថា សកម្មភាពលើកនេះដើម្បីរំលឹកដល់ Zozotown ទំព័រម៉ូតសម្លៀកបំពាក់អនឡាញរបស់គាត់ ដែលទទួលបាន ១០ពាន់លានយេន។ Maezawa ក៏ជាអ្នករកមូលនិធិសម្រាប់គម្រោងធ្វើដំណើរទៅឋានព្រះច័ន្ទ SpaceX។ គាត់បានក្លាយទៅជាអ្នកដែលទទួលការចាប់អារម្មណ៍ លើប្រព័ន្ធផ្សព្វផ្សាយរបស់់អាមេរិកពេលដែលលើកឈ្មោះខ្លួនក្លាយទៅជាអ្នកដំណើរដំបូងហោះឡើងឋានព្រះច័ន្ទ។
លោក Maezawa ក៏ជាអ្នកបានបំផុសគំនិតដំណើរកម្សាន្ត ឋានព្រះច័ន្ទប្រចាំខែ ហើយក៏មានគំនិតបង្ហាញថាគាត់នឹងទិញកៅអីអង្គុយទាំងអស់លើនាវាអាវកាសរបស់ SpaceX។ ចំនួនទឹកប្រាក់ដែលត្រូវចំណាយប្រាកដជាច្រើន ប៉ុន្តែផលប្រយោជន៍ដែលបានមកពីការផ្សព្វផ្សាយទើបជាអ្វីដែលលោក Maezawa ចង់បាន។
មហាសេដ្ឋី Maezawa បានបញ្ជាក់ពីខ្លួនថាជាមនុស្សដែលចេះប្រើលុយ មិនមែនជាមនុស្សម្នាក់ដែលកំណាញ់។ គាត់កំពុងតែចង់ជំរុញ Zozotown របស់ខ្លួននៅលើទីផ្សារបរទេស ហើយនឹងពត៌មាននាពេលថ្មីៗនេះរបស់មហាសេដ្ឋីធ្វើអោយភាគហ៊ុននេះកើនឡើងយ៉ាងខ្លាំង។
ច្បាស់ណាស់នេះគឺជាជំហាននៃការធ្វើអាជីវកម្មដែលឆ្លាតវៃ និងមានផលប្រយោជន៍ជាច្រើនជាងការយល់ថានោះជាល្បែងលេងអត់ប្រយោជន៍របស់អ្នកមាន។
Sacchan