ជប៉ុនបានចាប់ផ្តើមអនុវត្តពន្ធ “លាហើយ” សម្រាប់ភ្ញៀវទេសចរណ៍នៅពេលចាកចេញពីប្រទេសជប៉ុន
ឆ្នាំ ២០១៩ គឺជាឆ្នាំពេញទៅដោយភាពចាប់ផ្តើមថ្មីរបស់ជប៉ុន ដូចជារឿងព្រះចៅអធិរាជ Akihiro ដាក់រាជ្យ និងបញ្ចប់យុគសម័យ Heisei។ ទន្ទឹមនឹងនោះ នេះក៏ជាឆ្នាំជាមួយដែលច្បាប់ថ្មីជាច្រើន បង្ករអោយភាពផ្ទុយគំនិតគ្នា ដូចជាអនុញ្ញាតអោយនេសាទត្រីបាឡែនម្រាប់គោលបំណងពាណិជ្ជកម្ម។
មិនបញ្ឈប់ត្រឹមការអនុវត្តច្បាប់សម្រាប់ប្រជាជននៅក្នុងប្រទេស។ រហូតដល់ភ្ញៀវទេសចរណ៍បរទេសក៏មានច្បាប់ប្រមូលពន្ធថ្មី ដែលត្រូវបានហៅជាមួយនឹងឈ្មោះពន្ធ “លាហើយ”។
រូបភាព https://dailymaybay.vn
រដ្ឋាភិបាលជប៉ុននឹងចាប់ផ្តើមប្រមូលពន្ធចាកចេញពីជប៉ុននៅថ្ងៃចន្ទទី៧ ខែមករា ឆ្នាំ ២០១៩ យោងតាមច្បាប់ដែលបានអនុម័តនៅ ខែមេសាកាលពីឆ្នាំមុន។ ជាពិសេសអ្នកដំណើរទាំងអស់ ចាកចេញពីប្រទេសជប៉ុនដោយយន្តហោះ ឬនាវាត្រូវបង់ប្រាក់ ១០០០ យេនសម្រាប់មនុស្សម្នាក់ៗ។ ក្មេងអាយុក្រោម ២ ឆ្នាំ និងអ្នកដំណើរឆ្លងកាត់មិនគិតថ្លៃទេ។
រូបភាព http://taxigroup.com.vn
ប្រាក់ចំណូលពន្ធថ្មី នឹងត្រូវបានប្រើដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មសម្រាប់ភ្ញៀវមួយចំនួនធំមកកាន់ប្រទេសជប៉ុនក្នុង និងក្រៅ ពេលមានកីឡា Olympic និង Paralympic Tokyo ២០២០។
រដ្ឋាភិបាលបានរំពឹងថានឹងមានភ្ញៀវទេសចរណ៍ប្រហែល ៤០លាននាក់មកកាន់ប្រទេសជប៉ុនជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ ២០២០។ ក្រសួងដឹកជញ្ជូនបានប៉ាន់ប្រមាណប្រាក់ពន្ធពីខែមករា ដល់ខែមីនា នៅឆ្នាំក្រោយនឹងនាំមកនូវប្រាក់ចំនួន ៦ពាន់លានយេន នៅក្នុងនោះពួកគេនឹងកាត់មួយផ្នែកនៃប្រាក់សម្រាប់ការដំឡើងម៉ាស៊ីនសម្គាល់មុខដោយស្វ័យប្រវត្តិនៅច្រកទ្វារចូល។
រូបភាព http://baoquocte.vn
អនុវត្តការប្រមូលពន្ធ “លាហើយ” ត្រូវបានគេប្រើនៅក្នុងប្រទេសផ្សេងទៀតដូចជាប្រទេសកូរ៉េ និងអូស្ត្រាលី។
អ្នកដែលមានគម្រោងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន សូមធ្វើការចាប់អារម្មណ៍ត្រៀម ១០០០យេន ពេលដែលចាកចេញពីជប៉ុន។
យោបល់របស់អ្នក តើយល់បែបណាដែរ ពីការប្រមូលពន្ធនេះ?
Neko