អ្នកបើកឡានម្នាក់ បុករះបណ្តាលអោយអ្នកថ្មើរជើង 9 នាក់រងរបួសនាដើមឆ្នាំថ្មីនៅតូក្យូ
បុរសម្នាក់ត្រូវបានចាប់ខ្លួនក្រោយពីបានបើកឡានបង្ករគ្រោះថ្នាក់ចរាចរណ៍មួយនៅតាមផ្លូវដែលមានមនុស្សច្រើននៅតូក្យូ ធ្វើអោយមនុស្ស ៩នាក់រងរបួសនៅពាក់កណ្តាលយប់នៃថ្ងៃចូលឆ្នាំថ្មី។
រូបភាព Miraalamode/
ប៉ូលីសបានអោយដឹងថា អ្នកបង្ករហេតុឈ្មោះ Kazuhiro Kusakabe អាយុ ២១ឆ្នាំ បានបើកឡាន Kei ចូលផ្លូវ Takeshita នៅ Harajuku វេលាម៉ោង ០០ៈ១០h ព្រឹក ជនល្មើសបានជិះចូលផ្លូវមួយហើយក៏បុកអ្នកថ្មើរជើង។ ក្រោយពេលជិះបន្តប្រហែល ១៣០ម៉ែត្រពីផ្លូវចូល Meiji Dori ចេញទៅផ្លូវធំ ឡានក៏បានបុកចូលអាគារ។ មុនពេលចាកចេញពីកន្លែងកើតហេតុ ជនដៃដល់បានដាល់ចូលមុខយុវជនម្នាក់ហើយទើបរត់គេចខ្លួន។
近所の竹下通りで8人跳ねられたらしい…新年早々怖い。あと15分通るのが遅かったら跳ねられてたかもと思うと恐怖… pic.twitter.com/QHLoAuyyVP
— takuyarchitec (@wamitak) December 31, 2018
ក្នុងរយៈពេលប៉ុន្មាននាទីក្រោយមក ប៉ូលីសបានមកដល់ និងបិទច្រកចូលតាមផ្លូវ Takeshita ទល់មុខស្ថានីយ Harajuku។
បន្ទាប់ពីត្រួតពិនិត្យរយៈពេល ២០នាទី ជនសង្ស័យត្រូវបានចាប់ខ្លួនដោយប៉ូលីស ចម្ងាយប៉ុន្មានរយម៉ែត្រក្នុងឧទ្យាន Yoyogi។ អាជ្ញាធរនិយាយថាជនល្មើស Kazuhiro Kusakabe បច្ចុប្បន្នកំពុងត្រូវឃុំឃាំង។
រូបភាព cheekyholic
សរុបមាន ៨នាក់ (យុវជន ៥ នាក់អាយុប្រហែល ២០ឆ្នាំ ពីរនាក់អាយុប្រហែល ៣០ឆ្នាំ និងម្នាក់ទៀតអាយុ ៥០ឆ្នាំ) សុទ្ធតែរងរបួសប៉ុន្តែមិនគ្រោះថ្នាក់ដល់ជីវិត ខណៈពេលយុវជនម្នាក់ទៀតសន្លប់នៅឡើយ ហើយស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ ប៉ូលីសបានអោយដឹងជនរងគ្រោះសុទ្ធតែជាបុរស។
ពេលសួរចម្លើយ Kusakabe បានប្រើរថយន្តជួលពី Osaka ហើយបំណងរបស់ជនសង្ស័យគឺសម្លាប់មនុស្ស។
នៅខាងក្នុងរថយន្តគេបានរកឃើញប្រេងកាត ២០លីត្រ ដែល Kusakabe អាចប្រើក្នុងគោលបំណងអាក្រក់ណាមួយ។
រូបភាព https://www.instagram.com/daichan1969/
Kusakabe បានប្រកាសថានេះជាការផ្តន្ទាទោស សម្រាប់អ្នកដែលត្រូវបានកាត់ទោសប្រហារជីវិត។ ប៉ូលីសបច្ចុប្បន្នកំពុងបន្តការសើុបអង្កេតព័ត៌មានលម្អិតពីហេតុការ ត្រួតពិនិត្យរាល់ទោសប្រហារជីវិតដែលមានទាក់ទងនឹងការព្យួរកថ្មីៗនេះ ឬការព្យួរកសមាជិកសាសនា Aum Shinrikyo កាលពីឆ្នាំមុន។
តើនេះគឺជាការសងសឹករបស់សមាជិកក្នុងសាសនា Aum Shinrikyo មែនទេ?
ប្រភព mainichi
Neko