ប្រជាជនជប៉ុនប្រឆាំងនឹងពលករបរទេសដោយ​សារ​ខ្លាច​ប្រឈមនឹង​ការគំរាមកំហែងនាពេលអនាគត

មិន​ខ្វល់​ពី​ភាព​​​ខ្វះ​ខាត​កម្លាំងពលកម្មធ្ងន់ធ្ងរ ប្រជាជន​ជប៉ុន​ជាច្រើន​បាន​ប្រឆាំង​នឹង​ច្បាប់​ថ្មី​ដែល​នាំ​ពលករ​បរទេស​ជាច្រើន​ចូល​ក្នុង​ប្រទេស​ដោយ​សារ​ខ្លាច​អស្ថេរភាព​។

Ken Kato គឺ​ជា​អ្នក​គាំ​ទ្រ​គណបក្ស​ប្រជាធិបតេយ្យសេរី​ កាន់​អំ​ណាច​នៅ​ក្នុង​ប្រទេសជប៉ុន។ ប៉ុន្តែគំនិត​របស់គាត់ត្រូវបានជំទាស់ដោយច្បាប់ថ្មីបានអនុម័តនៅដើមខែនេះ ​ហេតុ​នេះ​អាច​នឹង​ទទួល​យក​ពលកររាប់​ពាន់​នាក់ ​ចូល​ប្រទេសជប៉ុន។

លោក​ Kato មិន​ត្រូវ​បាន​បញ្ចុះ​បញ្ចូល​ដោយ​ហេតុ​ផល ​របស់នាយករដ្ឋមន្ត្រី Shinzo Abe ថាជប៉ុន​ត្រូវ​ការ​ប្រភព​ពល​ករ​បរទេសដើម្បី​បំ​ពេញ​សម្រាប​់ករណី​ខ្វះ​ពលករ​ធ្ងន់​ធ្ងរ ជាពិសេសនៅពេលអត្រាកំណើតធ្លាក់ចុះ​ ហើយចំនួនប្រជាជនកាន់តែចាស់ទៅ។

“រដ្ឋាភិបាលបានព្យាយាមផ្គាប់ចិត្តអាជីវកម្មនៅពេលដែលសេដ្ឋកិច្ចមានភាពរឹងមាំ ប៉ុន្តែ​យើង​សុទ្ធ​តែ​ដឹងថា​សេដ្ឋកិច្ច​ នឹង​មិន​បែប​នេះ​រហូត​ទេ។ នឹង​មាន​ពេល​ប្រជាជន​ជប៉ុន​​ខ្វះ​ការ​ងារ​ធ្វើក្រោយ​ពេល​ទទួល​រាប់​ពាន់ពលករបរទេស” Kato និយាយ​ជាមួយ South China Morning Post។

កំហុសអាច​កើត​ឡើង​ម្តង​ទៀតតាមការស្ទង់មតិរបស់ Mainichi 17/12, Kato ស្ថិត​ក្នុង​ចំនួន​ ៥៥% ប្រជាជន​ជប៉ុនត្រូវបានសាក​សួរ​ហើយ​ប្រឆាំង​នឹង​ច្បាប់​ថ្មី។ បញ្ហានេះបង្ករ​ភាពចម្រូងចម្រាសដែលវាហាក់ដូចជាកាត់បន្ថយអត្រាជឿទុកចិត្តរបស់លោក Abe។ ភាគ​រយ​ជឿទុក​ចិត្ត​របស់​គាត់​បាន​ថយ ៤% សល់​នៅ ៣៧% បន្ទាប់ពីច្បាប់បានអនុម័ត។

ទោះ​បី​ជា​យ៉ាង​ណាអ្វី​ទាំង​នេះ​មិន​ធ្វើ​អោយ​នាយករដ្ឋមន្ត្រីរាថយឡើយ។ គាត់​គាំ​ទ្រ​ទទួលយក​ពលករ​បរទេស ៣៤៥.១៥០ នាក់ចូល​ប្រទេសជប៉ុន ៥ឆ្នាំ ជាមួយនឹងហេតុផលដែលតម្រូវអោយ​មានក្នុង​ស្ថានភាពនេះ “ភាពយកចិត្តទុកដាក់លើស្ថាន​ភាពភ្លាមៗ”។

“នៅទូ​ទាំង​ប្រទេសកំ​ពុង​ខ្វះ​ពលករ ហើយប្រព័ន្ធថ្មីនេះត្រូវការជនបរទេសមានទេពកោសល្យដើម្បីចូលរួមចំណែកបន្ថែមទៀតសម្រាប់​ប្រទេសជប៉ុន” លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន។

រូបភាព Kyodo

ច្បាប់ដែលអនុម័តដោយរដ្ឋសភាជាតិជប៉ុនទោះបីជាមានការប្រឆាំងពីសំណាក់គណបក្សប្រឆាំងក៏ដោយអត្រាគ្មានការងារធ្វើរបស់ជប៉ុនមានចំនួនទាបបំផុតក្នុងរយៈ​ពេល 25 ឆ្នាំ ខណៈពេលដែលការងារបានកើនឡើង ដល់កម្រិតខ្ពស់បំផុតជាង 44 ឆ្នាំ។ បច្ចុប្បន្ន​មាន​ ១៦០ ការ​ងារ​ធ្វើ​សម្រាប់​មនុស្ស​ម្នាក់​ៗ​ក្នុង​ចំ​ណោម​មនុស្ស​ ១០០នាក់ ស្វែង​រក​ការងារធ្វើ។

កម្មវិធី​កម្ម​សិក្សា​ជំនាញចាប់​ផ្តើម​នៅ​ដើម​ឆ្នាំ ១៩៩៣ ដើមឡើយការងារជាមធ្យោបាយដើម្បីជួយអ្នក​មក​ពីប្រទេសកំពុងអភិវឌ្ឍន៍រៀនជំនាញថ្មីៗហើយ​គេ​អាចយក​​ទៅប្រើ​ពេល​ចាក​ចេញ​ពី​ប្រទេសជប៉ុន។

កម្មវិធី​នេះ​ត្រូវ​បាន​គេ​រិះ​គន់ដោយ​សារ​វា​អនុញ្ញាត​អោយ​ក្រុម​ហ៊ុន​ប្រើ​លក្ខខណ្ឌ​ដើម្បី​ផ្តល់​ប្រាក់​ខែទាបជាងប្រៀប​ទៅ​នឹង​កម្រិត​ត្រឹម​ត្រូវ។ ធ្វើ​អោយ​ពល​ករ​ត្រូវ​ធ្វើ​ការ​ថែម​ម៉ោង តែ​មិន​ទទួល​បាន​ប្រាក់​ខែ ត្រូវស៊ូទ្រាំនឹងការរស់នៅ និងលក្ខខណ្ឌការងារមិន​ល្អ។

រូបភាព Twitter

ការផ្សព្វផ្សាយរបស់រដ្ឋាភិបាលជប៉ុនលើពលករបរទេស មាន​ប្រហែល​ ២២ សិក្ខាកាម​បរទេសបានស្លាប់ នៅក្នុងឧប្បត្តិហេតុដែលពាក់ព័ន្ធនឹងលក្ខខណ្ឌការងារពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ ២០១៦។ សិក្ខា​កាម​មួយ​ចំ​នួន​បាន​រត់​គេច​ខ្លួន​ដោយ​សារ​លក្ខខណ្ឌ​ការ​ងារអាក្រក់។

ដោយ​យល់​ពី​បញ្ហា​នេះ រដ្ឋាភិបាល​លើក​ឡើង​នូវ​គំនិត​មួយ​ចំនួន ដើម្បី​ជួយ​សម្រួល​ដល់​ពលករ​បរទេសរស់​នៅ​ងាយ​ស្រួល​ជាង​មុន។ មជ្ឈមណ្ឌលប្រឹក្សាយោបល់ត្រូវ​បាន​បង្កើត​ឡើងនៅ​ ៤៧ ខេត្ត​ក្រុងក្នុង​ប្រទេសជប៉ុន។ ពលករបរទេស​ក៏​ត្រូវ​បាន​ផ្តល់​ជំនួយបង្កើត​គណនីធនាគារ រៀប​ចំ​កន្លែង​ស្នាក់​នៅ និង​កិច្ច​សន្យា​ប្រើ​ទូរស័ព្ទ។

អ្នក​ដែល​ជួល​ពលករត្រូវ​មាន​អត្តសញ្ញាណ​ប័ណ្ណគ្មានទំនាក់ទំនងជាមួយក្រុម​ឧក្រិដ្ឋកម្ម មិន​ធ្លាប់​បង្ខំ​អោយ​ពលករ​ឈប់​ការ​ងារ ហើយ​ធានា​ថា​ផ្តល់​ប្រាក់​ខែ​ស្មើ​នឹង​ពលករ​ជប៉ុនធ្វើ​ការ​ដូច​គ្នា។

ភ័យខ្លាចការឈ្លានពាននៃ​ជន​បរទស

ពេល​ដែល​ពលករ​បរទេសមាន​សុភមង្គល ហើយ​ងាយ​ស្រួល​ជា​មួយ​នឹង​ជីវភាព​រស់​នៅ​ថ្មី រដ្ឋាភិបាលសង្ឃឹមថាពួកគេនឹងមាន​ទំ​នាក់​ទំនង​ល្អជាមួយអ្នកជិតខាងនិងមិត្ត​រួម​ការ​ងារជនជាតិ​ជប៉ុន។ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​យល់​ថា​អ្វី​ទាំង​នេះ​នៅ​តែ​មិន​គ្រប់គ្រាន់

“ពិត​ជា​ល្អ​ ពេល​ដែល​រដ្ឋាភិ​បាលបង្កើត​មជ្ឈមណ្ឌល់ផ្តល់​យោបល់ ហើយ​ជួយ​ពលករ​បរទេស​បង្កើត​គណនី​ធនាគារ ប៉ុន្តែ​ពួក​ខ្ញុំ​ចង់​អោយ​ពួក​គេ​ធ្វើ​ការ​ច្រើន​ជាងដើម្បី​ការ​ពារ​សិទ្ធិ​របស់​ប្រជាជននៅ​កន្លែង​ធ្វើ​ការ​ ហើយ​ក្នុង​សង្គម​ជប៉ុន​” Oie សមាជិកគណៈកម្មាធិការមេធាវីជប៉ុនមានជំនាញដោះស្រាយបញ្ហាទាក់ទងទៅនឹងពលករបរទេស។

រូបភាព AFP

បាតុករបានប្រឆាំងនឹងច្បាប់នេះដែលទទួលពលករបរទេសនៅក្នុងខែធ្នូ Oie និងសហការីរបស់គាត់ភ័យខ្លាចថាប្រព័ន្ធថ្មីនេះ ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់អាច​កើត​ឡើង​ម្តង​ទៀត​។ ក្នុង​នោះ ឈ្មួញកណ្តាលដែលគ្មានសីលធម៌អាចទាញយកអត្ថប្រយោជន៍បានប្រសិនបើជួលកម្មករបរទេសជាកម្មសិទ្ធិរបស់ឯកជន។ ការ​កំ​ណត់​លើ​ការ​ស្នាក់​នៅ ៥​ឆ្នាំសម្រាប់​កម្មករ​បរទេសក៏​មាន​បញ្ហា​។

“ពួក​យើ​ងមិន​ចង់​ធ្លាក់​ក្នុង​ស្ថាន​ភាពពេល​ដែល​ពួក​យើង​ធ្វើ​ល្អ​ជា​មួយ​កម្មករបរទេស ប៉ុន្តែ​ក្រោយ​មក​ ពេល​ដែល​សេដ្ឋកិច្ច​ធ្លាក់​ចុះ ពួក​យើង​ត្រូវ​បង្ខំ​កម្មករ​ចាកចេញ​។ ពួក​យើ​ងគួរ​តែ​មាន​គោល​ការ​ណ៍​ច្បាស់​លាស់”។

“ក៏​មាន​មនុស្ស​ខ្លះ​ព្រួយ​បារម្ភ មាន​ជន​បរទេស​ច្រើន​និយាយ​ភាសា​ខុស​គ្នា ភ្លេច​ចោល​សំ​រាម​តាម​ប្រភេទ ឬ​ត្រឹម​ត្រូវតាម​​ថ្ងៃ។ ប៉ុន្តែ​រដ្ឋាភិបាល​កំ​ពុង​តែ​ផ្តោតអារម្មណ៍លើ​អ្វី​ដែល​វិជ្ជមាន​ ហើយ​ខ្ញុំ​គិត​ថា​ពួក​យើង​ក៏​គួរ​តែ​គិត​បែប​នេះ” Jun Okumura អ្នកវិភាគនយោបាយក្នុង​វិទ្យាស្ថាននៃបញ្ហាសកល Meiji។

រូបភាព Reuters

អ្នកស្ម័គ្រចិត្តជន​ជាតិ​ទីម័រខាងកើតនិងកូននៅក្នុងប្រទេសជប៉ុន “ប្រហែល​រដ្ឋាភិ​បាល​មិន​បាន​ខំ​ប្រឹង​ដោះ​ស្រាយ​បញ្ហា​តាម​វិធី​វិជ្ជមាន អ្វី​ទាំង​នេះ​បង្ក​អោយ​មាន​ភាព​អវិជ្ជមាន​ លើ​គេហទំ​ព័រ​សាធារណៈ ហើយ​ធ្វើ​អោយ​មនុស្ស​សាមញ្ញភ័យ​ខ្លាច​ ត្រូវ​រស់​នៅ​ជា​មួយ​​ជន​បរទេស។ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​មាន​មនុស្ស​ឧស្សាហ៍​ចង់​មក​ទី​នេះដើម្បី​រក​លុយជូន​គ្រួ​សារ និង​អនាគត មិន​មែន​អ្នក​ដែល​រំ​លោភ​ស្រ្តីភេទ ឬ​សម្លាប់​អ្នក​បើក​ taxi​ ទេ”។

Kato ជាម្ចាស់អាជីវកម្មលក់ផលិតផល ទៅអោ​យ​អ្នកកាន់តាមព្រះពុទ្ធសាសនា នៅ​តែ​មិន​ត្រូវ​ជាមួយ​ការ​បញ្ចុះ​បញ្ចូល។

“នៅពេលយើងមើលទៅប្រទេសអឺរ៉ុប ដូចជាប្រទេសបារាំង អង់គ្លេស និង​ប្រទេសអាល្លឺម៉ង់ ប្រទេសដែលបានផ្តល់អោយ​ជនអន្តោប្រវេសន៍រាប់ពាន់នាក់ពី​ប្រទេសផ្សេងគ្នា វប្បធម៌​ខុស​គ្នាចូលក្នុង​ប្រទេសខ្លួន​ ខ្ញុំ​គិត​ថា​គ្រោះ​ថ្នាក់​គឺ​ច្បាស់​​ហើយ”។

យើងត្រូវព្រួយបារម្ភអំពីភាពជ្រុលនិយម វាអាចជាការគំរាមកំហែងនៃសន្តិសុខសម្រាប់​ប្រជាជន​ជប៉ុន។ មេរៀន​នៃ​ប្រទេសដ៏ទៃសម្រាប់​ពួក​យើង​។ ពួក​យើង​ត្រូវ​មើល​ថែ​ខ្លួនជា​មុនសិន​​ លោក Kato បាន​និយាយ។

តាម​រយៈ News Zing

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: