អាកាសធាតុត្រជាក់ខ្លាំងនៅជប៉ុនក្នុងថ្ងៃដំបូងនៃឆ្នាំថ្មី ២០១៩
អាកាសធាតុត្រជាក់ប៉ះពាល់ដល់ប្រទេសជប៉ុនក្នុងរយៈពេល ៣ ថ្ងៃដំបូងនៃឆ្នាំថ្មី ២០១៩ បណ្តាលអោយមានពពក ព្រិលធ្លាក់ និងភ្លៀងខ្លាំង។
នេះបើយោងតាមការិយាល័យឧតុនិយមជប៉ុន ក្នុងរយៈពេល ៣ ថ្ងៃដំបូងនៃឆ្នាំថ្មីពីថ្ងៃ ១-៣ ខែមករា ឆ្នាំ ២០១៩ ដោយសារតែឥទ្ធិពលនៃខ្យល់ត្រជាក់ តំបន់ទូទាំងប្រទេសជប៉ុននឹងរងផលប៉ះពាល់ដោយអាកាសធាតុអាក្រក់។
ទីក្រុង Tokyo រូបភាព Asahi
ហេតុនេះ តំបន់នានានឹងស្ថិតនៅក្នុងពពក ព្រិលធ្លាក់ និងភ្លៀងខ្លាំង។ ផ្ទុយទៅវិញតំបន់ដែលនៅជិតមហាសមុទ្រប៉ាស៊ីហ្វិក ទំនងជាមានពន្លឺព្រះអាទិត្យ និងផ្ទៃមេឃពណ៌ខៀវ។ ទោះបីជាយ៉ាងណា សីតុណ្ហភាពនឹងមានកម្រិតទាប នៅពេលព្រឹកព្រលឹមហើយពេលល្ងាចសីតុណ្ហភាពនៅក្នុងទីក្រុងតូក្យូគឺប្រហែល 0-១អង្សា តំបន់ Hokkaido ព្រិលធ្លាក់ខ្លាំង សីតុណ្ហភាពក្រោមដក ១០អង្សាសេ។
យោងតាមការិយាល័យឧតុនិយម ក្រៅពីតំបន់ខាងជើង ជាពិសេសគឺ Hokkaido តំបន់ភាគខាងលិចនៃប្រទេសជប៉ុនដូចជា Niigata, Kanazawa, Aomori … ព្រិលនឹងធ្លាក់ចុះជាបន្តបន្ទាប់ពីរបីថ្ងៃដំបូងនៃដើមឆ្នាំថ្មី។ តំបន់ Tokyo, Nagoya … មានពន្លឺព្រះអាទិត្យ ប៉ុន្តែសីតុណ្ហភាពទាបប្រហែលសូន្យអង្សានៅយប់។
ក្នុងពេលនោះ នៅចុងឆ្នាំ នៅខេត្ត Okayama (ភាគខាងលិចប្រទេសជប៉ុន) – កន្លែងដែលទទួលរងការខូចខាតច្រើនបំផុតដោយសារតែភ្លៀងព្យុះនៅក្នុងខែកញ្ញាកន្លងទៅ។ មានពិធីបុណ្យកណ្តឹងបួងសួងសម្រាប់អាកាសធាតុល្អក្នុងឆ្នាំក៏ត្រូវបានប្រារព្ធធ្វើឡើងផងដែរ។ រហូតមកដល់ពេលនេះគ្រួសារជាច្រើន មិនទាន់រក្សាលំនឹងជីវភាពរបស់ពួកគេ ទោះបីជាការផ្តល់ជំនួយនេះកំពុងធ្វើឡើងជាបន្ទាន់។
ឆ្នាំ ២០១៨ ប្រទេសជប៉ុនបានជ្រើសរើសពាក្យ “គ្រោះ” ក្នុងឆ្នាំដើម្បីបង្ហាញពីឆ្នាំ ២០១៨ ប្រទេសជប៉ុនបានរងគ្រោះមហន្តរាយធម្មជាតិ បណ្តាលអោយមនុស្សរាប់រយនាក់ស្លាប់ គ្រួសាររាប់ពាន់គ្រួសារ មានការលំបាកក្នុងការរស់នៅពេលដែលផ្ទះរបស់ពួកគេបាត់បង់។
តាមរយៈ Kenh 14