ប្រទេសជប៉ុននឹងចាប់ផ្ដើមរៀបគំរោងសេដ្ឋកិច្ចសំរាប់ឆ្នាំ ២០១៩ ខាងមុខជាមួយគ្រប់បណ្ដាប្រទេស

ជារៀងរាល់ឆ្នាំដែលត្រូវបញ្ចប់ដំណើរការសេដ្ឋកិច្ចមានការគួរឱ្យកត់សម្គាល់ជាខ្លាំង។ ដោយបានចាប់ផ្តើមជាមួយនឹងកំណើនមានការរីកលូតលាស់គ្រប់បណ្ដាប្រទេសដែលមានការអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍។ ក្នុងនោះអ្នកនយោបាយមានការសប្បាយរីករាយខណៈពេលដែលតួលេខដែលបានចេញផ្សាយសម្រាប់ត្រីមាសទី 3 នៃឆ្នាំ 2017 បានបង្ហាញថាសេដ្ឋកិច្ចជប៉ុនបានកើនឡើងប្រចាំឆ្នាំ 2,5 ភាគរយ សហរដ្ឋអាមេរិកបានកើនឡើង 3,3 ភាគរយ ប្រទេសចិនបានកើនឡើង 6,9 ភាគរយ និងសេដ្ឋកិច្ចរបស់ឥណ្ឌាបានកើនឡើង 6,3 ភាគរយ។ ទោះយ៉ាងណាក៏ដោយវាត្រូវបានបញ្ចប់ជាមួយនឹងការធ្លាក់ចុះនៅក្នុងទីផ្សារទូទាំងពិភពលោកដោយការរំពឹងទុកនេះនឹងអាចរីករាលដាលដល់ឆ្នាំ 2019 ដែលអាចជាឆ្នាំអាក្រក់បំផុតចាប់តាំងពីការធ្លាក់ចុះសេដ្ឋកិច្ចនៅឆ្នាំដូចឆ្នាំ 2009 មក។

ពួកអ្នកបង្កើតគោលនយោបាយត្រូវបានចាប់ផ្តើមរៀបចំគំរោងសម្រាប់ការធ្លាក់ចុះ ដែលរំពឹងទុកថានឹងមកដល់ដោយធានាថាពួកគេមានមធ្យោបាយសំរាប់ការឆ្លើយតប។ ក្នុងករណីខ្លះមានន័យថា “បើអ្នកនយោបាយមិនអើពើចំពោះបញ្ហាតែបន្ដិចបន្ទួច នោះវានឹងអាចបង្កើតជារឿងមួយដ៏គ្រោះថ្នាក់”។

វិស័យជាច្រើនបានធ្លាក់ចុះ 20 ភាគរយអាចនិយាយជាផ្លូវការថា “ទីផ្សារធ្លាក់ចុះ” ។ នៅទីក្រុងតូក្យូសន្ទស្សន៍ Nikkei 225 នៅតែស្ថិតក្រោមចំណុចដែលបានបញ្ចប់កាលពីឆ្នាំមុន។ ទីផ្សារនៅកន្លែងផ្សេងៗនៅក្នុងតំបន់ក៏ត្រូវបានធ្លាក់ចុះដូចគ្នាដែរដោយ ក្រុងសៀងហៃបានបាត់បង់តម្លៃ 25 ភាគរយនៃសន្ទស្សន៍សមាសធាតុរបស់ខ្លួន ខណៈនៅហុងកុងធ្លាក់ចុះ 10 ភាគរយ។

ជាងពាក់កណ្តាលនៃអ្នកគ្រប់គ្រងមូលនិធិនៅក្នុងការស្ទង់មតិសកលមួយបាននិយាយថា ពួកគេរំពឹងថាសេដ្ឋកិច្ចសកលនឹងចុះខ្សោយនៅឆ្នាំខាងមុខដែលជាទស្សនវិស័យអាក្រក់បំផុតចាប់តាំងពីឆ្នាំ 2008 មក។ មូលនិធិរូបិយវត្ថុអន្ដរជាតិបានកាត់បន្ថយការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចរបស់ខ្លួន ហើយមានការព្រមានដែលថាវានឹងអាចកើតឡើងម្ដងទៀត។ នៅក្នុងខែមករាក្រុមសេដ្ឋវិទូដែលបានព្យាករពីការធ្លាក់ចុះនៅឆ្នាំ 2020 ប៉ុន្ដែឥឡូវភាពភ័យខ្លាចថាវានឹងអាចកើតឡើងនៅឆ្នាំក្រោយជំនួសវិញ។

រូបភាព៖ media.npr.org 

លោក Trump បានបង្ហោះសារមួយនៅសប្តាហ៍មុនថា: “បញ្ហាតែមួយគត់ដែលសេដ្ឋកិច្ចរបស់យើងមានគឺធនាគារកណ្តាល” ។ ដោយពួកគេបាននិយាយថា ពួកគេមិនមានអារម្មណ៍ទៅលើទីផ្សារ ហើយមិនយល់ដឹងអំពីសង្គ្រាមពាណិជ្ជកម្មដ៏ចាំបាច់ ឬប្រាក់ដុល្លារ ឬសូម្បីតែការបិទផ្លូវប្រជាធិបតេយ្យនៅតាមព្រំដែនក៏ដោយ។ ការសម្រេចចិត្តរបស់ធនាគារកណ្តាលក្នុងការដំឡើងអត្រាការប្រាក់ជាបណ្តើរពេញមួយឆ្នាំ និងការបន្ធូរបន្ថយកម្មវិធីកាត់បន្ថយបរិមាណបានធ្វើឱ្យលោកប្រធានាធិបតីខឹងខ្លាំងដែលយល់ឃើញថាទីផ្សារនេះដូចជាការចង្អុលបង្ហាញដ៏ល្អបំផុតនៃការអនុវត្តសេដ្ឋកិច្ចរបស់លោក ហើយបានជំរុញឱ្យគាត់មានគំនិតអំពីការដកយក Powell ជាបុរសដែលគាត់ជ្រើសយក កាលពីដើមឆ្នាំនេះ។

ដោយទទួលស្គាល់ថារបាយការណ៍ទាំងនោះកំពុងជំរុញឱ្យមានអស្ថិរភាពទីផ្សារលោក Steven Mnuchin លេខាធិការរតនាគារបានទម្លាក់ពួកគេកាលពីសប្តាហ៍មុនដោយនិយាយថាលោក Powell មានការគាំទ្រពីលោកប្រធានាធិបតី។ លេខាធិការរតនាគារបានបង្កើតការភ័យខ្លាចថ្មីដោយប្រកាសថាគាត់បានហៅប្រធានធនាគារធំ ៗ ចំនួន 6 របស់សហរដ្ឋអាមេរិកហើយថាពួកគេបានធានាថាគាត់មានសាច់ប្រាក់ច្រើន (ហើយលំហូរសាច់ប្រាក់គឺជាផ្នែកមួយក្នុងចំនោមតំបន់មួយចំនួននោះក្នុងដែលអ្នកវិភាគជឿជាក់ថាជំហរធនាគារនឹងមានភាពប្រសើរឡើងក្នុងទសវត្សចុងក្រោយនេះ) ។ ដូចដែលអ្នកវិភាគម្នាក់បានសន្និដ្ឋានថា “គាត់បានចូលទៅក្នុងជំរៅនៃកម្លាំងសេដ្ឋកិច្ច និងបង្កើតការសង្ស័យ” ។

រូបភាព:https://bipartisanpolicy.org/wp-content/uploads/sites/default/files/Powell.jpg.crop_display.jpg

ក្តីបារម្ភចម្បងសម្រាប់វិនិយោគិនភាគច្រើនគឺសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំងពីរនៅលើពិភពលោក ខណៈវិនិយោគិន និងក្រុមហ៊ុនជប៉ុនក៏ព្រួយបារម្ភផងដែរថាក្រុងវ៉ាស៊ីនតោននឹងធ្វើការប្រយុទ្ធស្រដៀងគ្នាជាមួយប្រទេសជប៉ុនដែរឬអត់។ ការដំឡើងពន្ធលើការប្រើប្រាស់នៅក្នុងខែតុលា ហើយការភ័យខ្លាចនោះថាវាអាចធ្វើឱ្យតម្រូវការរបស់អ្នកប្រើប្រាស់ក្លាយជាប្រភពបន្ថែមនៃភាពមិនច្បាស់លាស់ប្រទេសជប៉ុនផ្ទាល់តែម្ដង។ ទីបញ្ចប់នៃការបន្ធូរបន្ថយបរិមាណក៏កំពុងធ្វើឱ្យមានការព្រួយបារម្ភផងដែរ។ នៅកន្លែងផ្សេងទៀតមានសេដ្ឋកិច្ចយឺតយ៉ាវរបស់ប្រទេសចិនដែលជាលទ្ធភាពនៃការមិនមានកិច្ចសន្យា Brexit (ជាកិច្ចសន្យាដែលមានសក្ដានុពលនៃចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប) ជាមួយផលវិបាកមហន្តរាយបញ្ហាសេដ្ឋកិច្ចនៅអាល្លឺម៉ង់និងអ៊ីតាលីខណៈពេលដែលប្រទេសបារាំងជួបប្រទះភាពចលាចលផ្នែកនយោបាយ និងអស្ថិរភាពនៅមជ្ឈឹមបូព៌ា។

រូបភាព៖ statico1.nyt.com

នៅសហរដ្ឋអាមេរិចបញ្ជីហានិភ័យមួយកំពុងបង្កើតឱ្យមានការព្រួយបារម្ភថា តើ Trump នឹងមានប្រតិកម្មយ៉ាងណាទៅនឹងការបែងចែកសភា និងការស៊ើបអង្កេតទៅលើការគ្រប់គ្រងរដ្ឋបាលគ្រួសារ និងជំនួញរបស់គាត់ដែលនឹងអនុវត្តហើយការយល់ឃើញជាទូទៅដែលរដ្ឋាភិបាលមិនមានសំរាប់ប្រជាជនក្នុងការដោះស្រាយវិបត្តិតើវានឹងបង្កអ្វីខ្លះ។

នៅពេលដែលវិបត្ដិហិរញ្ញវត្ថុសកលបានកើតឡើងក្នុងឆ្នាំ 2007-2008 រដ្ឋាភិបាលសហរដ្ឋអាមេរិកត្រូវបានប្រជាជន និងអ្នកជំនាញអន្តរជាតិទទួលស្គាល់។ សព្វថ្ងៃនេះតំណែងដ៏សំខាន់ជាច្រើននៅវ៉ាស៊ីនតោននៅតែមិនមានសកម្មភាព ហើយអ្នកដែលត្រូវបានកាន់កាប់មិនមានភាពរីករាយនឹងតុល្យរយភាពនៃការទុកចិត្តលើងចុះនៃសេដ្ឋកិច្ចនោះទេនោះទេ។ វាស្ថិតនៅក្នុងបរិបទដែលមតិយោបល់របស់ Mnuchin និយាយអំពីលំហូរសាច់ប្រាក់របស់ធនាគារបានសន្មត់ថាមានសារៈសំខាន់ក្នុងការលក់ចេញ។

សេដ្ឋកិច្ចអាចនឹងធ្លាក់ចុះហើយធនាគារកណ្តាលអាចនឹងត្រូវពិចារណាការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីបង្កើនអត្រាការប្រាក់ ប៉ុន្តែក្រុមប្រឹក្សាភិបាលរបស់ខ្លួនកំពុងប្រមើលមើលថានឹងមានបញ្ហាប្រឈមអ្វីខ្លះ?។ ឧបករណ៍ដើម្បីការដោះស្រាយវិបត្ដិនេះគឺត្រូវបង្កើនអត្រាការប្រាក់បន្ថែម ដោយនេះមានន័យថាពួកគេអាចកាត់បន្ថយរឿងមួយចំនួននៃបញ្ហា។ មានជំហានប្រុងប្រយ័ត្នផ្សេងទៀតដែលត្រូវអនុវត្តប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺការប្រើទស្សនៈវែងឆ្ងាយដោយទទួលស្គាល់នូវការការបែកបាក់ដែលកំពុងកើនឡើងនិងការគិតតែផលប្រយោជន៍ជាតិនៅលើកង្វល់នយោបាយរយៈពេលខ្លី។

រូបភាព ebusinessheadlines.com

អត្ថបទ៖ japantime

ប្រែសម្រួល៖ Seki

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: