ប៉ូលីស​ជប៉ុន​ធ្វេសប្រហែស​អោយ​ជនល្មើសគេច​ខ្លួន​ដោយ​សារ​រវល់​មើល​រឿងអាសអាភាសក្នុង​ទូរស័ព្ទ

លោក Junya Hida អាយុ 30 ឆ្នាំ ជនសង្ស័យ​ទាក់​ទង​ករណី​រំ​លោភ និង​ប្លន់។ គាត់បានរត់​គេច​ខ្លួន​ពី​បន្ទប់​ឃុំ​ឃាំងបណ្តោះ​អាសន្ននៃ​ប៉ុស្ត៍ប៉ូ​លីស Tondabayashi, Osaka ប្រទេសជប៉ុន។ លោក Hida បាន​បាត់​ខ្លួនក្នុង​ប៉ុស្ត៍​ប៉ូ​លីស Tondabayashi ខណៈពេលដែលមាន​ប៉ូលីសដល់​ទៅ ២០​ នាក់កំពុង​តែ​បំ​ពេញ​ភារៈកិច្ច​។

ការ​ស៊ើប​អង្កេត​ដំ​បូង​បាន​អោយ​ដឹងថា​ Hida រត់​គេច​ខ្លួន​ពី​បន្ទប់​ឃុំ​ឃាំងបណ្តោះ​អាសន្នក្រោយ​ពេល​និយាយ​ជាមួយ​មេធាវី​ផ្ទាល់​ខ្លួន។ Camera ថត​នៅ​ប៉ុស្ត៍ប៉ូលីស Tondabayashi បង្ហាញ​ថាទ្វារ​បន្ទប់​​ឃុំ​ឃាំងមិន​បាន​បិតដោយ​ស្វ័យ​ប្រវត្តិ​ក្រោយ​ពេលមេធាវី​របស់​ Hida ចាក​ចេញ​ទៅហើយ​ជន​សង្ស័យ​បានឆ្លៀតឱកាសរត់គេចខ្លួនពេលដែលប៉ូលីស​មិនបាន​ប្រុង​ប្រយ័ត្ន​។

ក្នុង​ពេល​កំ​ពុង​បំ​ពេញ​ភារៈកិច្ច​ ប៉ូលីស​ម្នាក់​នៅ Osaka – បាននិយាយថា គាត់រវល់តែមើលកីឡាបាល់បោះ​ក្នុង​ទូរស័ព្ទ លទ្ធផល​ធ្វើ​អោយ​ជន​សង្ស័យ​រត់​គេច​ខ្លួន​។ Hida ត្រូវ​ចាប់​ខ្លួន​តាំងពី​ថ្ងៃ 29/9 មកម្ល៉េះ។

ជនល្មើសត្រូវ​បាន​ចាប់​ខ្លួន​វិញហើយ ប៉ុន្តែ​រឿង​ដែលហួសចិត្តរបស់​ប៉ុស្ត៍​ប៉ូលីស Tondabayashi គឺទើប​តែ​បែកធ្លាយ​ចំ​នុច​ថ្មីមួយ។ ​ តាម​ការ​ពិត​មិន​មែន​គាត់រវល់​មើល​កី​ឡា​បាល់​បោះនោះទេ ។

មិន​មែន​កី​ឡា​បាល់​បោះ ចុះ​អ្វី​ទៅដែល​ទាក់​ទាញរហូត​ដល់​ប៉ូលីសម្នាក់​អាយុ​ 40 ឆ្នាំ និង​​បទ​ពិសោធការ​ងារជាង១០ឆ្នាំ​ ភ្លេច​ភារកិច្ច​របស់​ខ្លួន? ចម្លើយ​គឺ​រឿងអាសអាភាស ក្នុង​សម័យ​នេះ ច្បាស់​ណាស់​ការ​ស្វែង​រក​ និង​មើល​វី​ដេអូ​អាសអាភាសឥត​គិត​ថ្លៃក្នុង smart-phone ពិត​ជា​ងាយ​ស្រួល។ ពិសេសនៅ​ក្នុង​ប្រទេសដែល​ល្បី “ទីផ្សារ​ភាពយន្ត​អាសអាភាស” ដូចជាជប៉ុន។

ពួក​យើង​ឃើញ​ក្នុង​រឿង​ឬ​ប្រលោមលោកអ្នកអង្កេតថាវិធី​ដែល​ជនល្មើស​កំ​ពូល ប្រើ​ដើម្បី​បង្វែងដាន​ប៉ូលីស​កំ​ពុង​តាម​ពួកគេគឺ… ស្រី​ស្អាត​។ ភាព​ច្រំ​ដែល​ស្រី​ស្អាត​ម្នាក់លេច​មុខ​ធ្វើ​អោយ​ប៉ូលីស​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​ហើយ​នាំ​អោយបក្ស​ពួក​រត់​គេច​ខ្លួន។

ប៉ុន្តែ​ក្នុង​ករណី​របស់ Hida គឺ​អ្វី​ដែល​ជនសង្ស័យ​នេះត្រូវ​ការ​ដើម្បី​ឱកាសរត់​គេច​ខ្លួន​ដែល​ “អំ​ណោយ​ផល” នោះ​គឺ​ចាំ​ពលប៉ូលីស​… បើក​ទូរស័ព្ទហើយ​ចូល​គេហទំព័រមាន​រឿង​អាសអាភាស។

តាម​រយៈ SoraNews ប៉ូលីសនេះ​កំ​ពុង​ប្រឈម​មុខ​ជាមួយ​កម្រិត​ផាក​ពិន័​យធ្ងន់ 3 ឆ្នាំ​មិន​ត្រូវ​បាន​ត្រួត​ពិនិត្យ​ការ​តម្លើង​​ឋានៈ និង​កាត់​បន្ថយ​ 30% ប្រាក់​ខែ​ក្នុង​បី​ខែ​ចុង​ឆ្នាំ 2018 (ពី​ខែតុលា)។ ការ​ពិន័យ​សម្រាប់​ការ​មើល​រឿង​អាសអាភាសជាជាង​ផ្ចង់​អារម្ម​ណ៍​ធ្វើ​ការ​ងារ​ពិត​ប្រាកដ​របស់​ខ្លួន។

ប្រភព SoraNews

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: