ល្បិចថ្មីនៃការជំរិតយកប្រាក់ទើប “ចាប់ផ្តើម” នៅ Tokyo
បើនិយាយសំដៅទៅលើហ្វូងមនុស្សនៃទីក្រុងធំៗ និងអគារខ្ពស់ៗនៅជិតគ្នា នោះមិនអាចមិននិយាយពីមជ្ឈមណ្ឌលនៃទីក្រុងតូក្យូដូចជា Shibuya, Shinjuku… ឡើយ ។
រូបភាព https://nikkan-spa.jp/1529978
ភាពសប្បាយរីករាយគ្មានទីបញ្ចប់នៅទីក្រុងនេះធ្វើអោយមនុស្សវក់នឹងភាពរីករាយភ្លេចពីការនឿយ។ ទិដ្ឋភាពយុវជនស្រវឹង “មិនដឹងខ្លួន” ដេកនៅស្ថានីយ៍រថភ្លើងឬនៅក្នុងរថភ្លើងមិនមែនជារឿងកម្រនោះទេ។ ប៉ុន្តែនេះបែរជាឱកាសសម្រាប់ប្រភេទបទល្មើសថ្មី “កើនឡើង” ជំរិតប្រាក់ដោយហិង្សា។
កម្រិតស្មុគស្មាញនៃប្រភេទបទល្មើសនេះធ្វើអោយប៉ូលីសក៏ត្រូវឈឺក្បាលរកវិធីដោះស្រាយ។
ដំណើររឿងមានដូចខាងក្រោម៖
រឿងខាងក្រោមនេះត្រូវបានរៀបរាប់ដោយ Yoshino អ្នកដែលស្គាល់ជនរងគ្រោះក្នុងហេតុការណ៍នេះ។
ថ្ងៃមួយលោក Yoshino ទៅផឹកជាមួយមិត្ត ក្នុងពេលនោះ ស្រាប់តែមានបុរសម្នាក់ចាប់ផ្តើមនិយាយរកមិត្តរបស់គាត់។ ទោះបីជាមិត្តគាត់ព្យាយាមបញ្ចប់សាច់រឿងដែលគ្មានន័យពីបុរសមិនធ្លាប់ស្គាល់ តែវានៅតែបន្តរឿងដែលគ្មានទីបញ្ចប់។ លើសពីការអត់ធ្មត់ លោក Yoshino បានចាប់ទាញអាវបុរសនោះ។
ដោយមានឱកាសបុរសនៅឯតុម្ខាងបាននិយាយ “ឯងវាយអាញ់?” ហើយបានចាប់ផ្តើមគំរាមកំហែងហៅប៉ូលីស ហើយបង្ខំមិត្តរបស់លោក Yoshino ប្រគល់លុយ។
រឿងមួយទៀតពីបុរសម្នាក់ដើរនៅតាមផ្លូវស្រាប់តែត្រូវយុវជនម្នាក់អូសទាញ ស្វាគមន៍ចូលក្នុងហាងស្រា។ នៅប្រទេសជប៉ុនមានមុខរបរហៅភ្ញៀវបែបនេះហៅថា Kyakuhiki ទោះបីជាយុវជនលើកដៃ ក្រវីក្បាលបដិសេធក៏ដោយ ជននោះនៅតែតាម។ រហូតដល់យុវជនស្តាប់ឮ “កាបូបអ្នកធ្លាក់ហើយ” ទើបចាប់ផ្តើមបែរមកវិញ។
ជននោះចាប់ផ្តើមពាក្យឌឺដង “បញ្ឆោតទេអាល្ងង់”។
ប្រសិនបើបុរសម្នាក់នេះខឹងខ្លាំងហើយវាយជននោះនោះ គឹនឹងឱកាសក្នុងការទាមទារលុយសំណង “ខូចខាត”។
“ប្រសិនបើមិនបង់ប្រាក់ អាញ់នឹងហៅប៉ូលីស”…
ទោះបីជាស្ថានភាពអ្វីក៏ដោយ អោយតែភាគីម្ខាងប្រើហិង្សានោះគេនឹងរកបានលុយបាន។
ដើម្បីជៀសវាងធ្លាក់ចូលអន្ទាក់ជាដំបូង គឺត្រូវក្លាហានទៅជួបប៉ូលីសបកស្រាយ។
ទីពីរសូមបើក Camera ប្រសិនបើអ្នកមានភាពសង្ស័យ នោះអាចជាភស្តុតាងការពារអ្នកចំពោះមុខច្បាប់។
ចំនួនការជំរិតប្រាក់នេះកាន់តែមានការកើនឡើង។ ហេតុនេះសូម “ផឹក” ល្មមមិនស្រវឹងពេកដើម្បីត្រលប់ទៅផ្ទះដោយសុវត្ថិភាពណា!
Kengo Abe