ប្រុង​ប្រយ័ត្ន​ការ​បោក​បញ្ឆោត អំពីដំណើរ​កម្សាន្តឥតគិតថ្លៃ

កន្លង​ទៅ​ប៉ូលីស​ថៃ​បាន​ចាប់​ខ្លួន​បុរស​ជនជាតិអ៊ីរ៉ង់អាយុ 43 ឆ្នាំ ព្រោះ​សង្ស័យ​បោកជនជាតិ​ជប៉ុន​ម្នាក់ជញ្ជូន​គ្រឿងលើកកម្លាំងខុស​ច្បាប់។ បុរស​ជន​ជាតិ​ជប៉ុន​បាន​មើល​ឃើញព្រឹត្តិប័ត្រព័ត៌មានលើ​ទំព័រ​ព័ត៌មាន​ជ្រើសរើសជាមួយអត្តន័យថា៖ គ្រាន់តែសរសេអត្តបទនៃ​ដំ​ណើរ​កម្សាន្ត ទទួល​បាន​ប្រាក់​ខែ ហើយថែម​ទាំង​បានធ្វើ​​ដំ​ណើរ​កម្សាន្ត​ដោយ​ឥត​គិត​ថ្លៃទៀតផង ។

បន្ទាប់ពីដាក់ពាក្យ គាត់​បាន​ទៅ​ដល់ស្ថានីយ៍ Tokyo និង​ទទួ​ល​បាន​កញ្ចប់​ដំ​ណើរ​កម្សាន្ត​ថៃមួយ​ដល់​ទៅ 400,000យេន។ ប៉ុន្តែ​ដំណើរ​រឿង​បន្ត​មក​ទៀតបែរ​ជា​មិន​បាន​ល្អ​តាម​ការ​គិតដូច​សន្យាមុន​នោះទេ។

នៅ Bangkok

ពេល​ដែល​បាន​មក​ដល់​សណ្ឋាគារបាន​កក់​ទុក​មុនក្នុង​កញ្ចប់​ដំ​ណើរ​កម្សាន្ត បុរសម្នាក់ជន​ជាតិ​អ៊ីរ៉ង់បាន​នៅ​ទី​នោះ​មុន។

រូបភាព http://news.livedoor.com/article/detail/15718856/

ជន​ជាតិ​អ៊ីរ៉ង់នេះពឹង​ជញ្ជូន​ថង់ឥវ៉ាន់មួយទៅ​ទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។ ផ្ទុយទៅវិញគាត់នឹងទទួលបានប្រាក់កម្រៃការងារ 2000$  និង​ថ្លៃ​ទៅ​មក។ ឥវ៉ាន់នេះមានពេញទៅដោយសំលៀកបំពាក់តែពិត​ជារឹង និងធ្ងន់។ ដោយការសង្ស័យ​ បុរសម្នាក់​នេះបានរាយការណ៍ទៅស្ថានទូតជប៉ុននៅប្រទេសថៃ។

ក្រោយ​ពេល​ស៊ើបអង្កេត ប៉ូ​លីស​បាន​កំ​ណត់​សំលៀកបំពាក់នៅក្នុងវ៉ាលីមាន​ត្រាំគ្រឿង​លើក​កម្លាំង​ ក្រៅ​ពី​នេះខាង​ក្រោមថែម​ទាំង​មាន​ គ្រឿងញៀន 2,285Kg លក្ខណៈបែប​គ្រីស្តាល់។ សំណាង​ណាស់ បុរសជន​ជាតិ​ជប៉ុន​ប្រុងប្រយ័ត្ននៅនាទីចុងក្រោយហើយ​បាន​ត្រលប់​ទៅ​ប្រទេសវិញ​ដោយ​សុវត្ថិ​ភាព។ បន្ទាប់​ពី​រឿង​ខាង​លើ​ អ្នក​ទាំង​អស់​គ្នា​គួរ​តែ​ប្រុង​ប្រយ័ត្ន​ជាមួយ​ការ​ផ្តល់ដំ​ណើរ​កម្សាន្ត​ឥតគិត​ថ្លៃ ពិសេស ដាច់​ខាត​មិន​ត្រូវ​កាន់​ឥវ៉ាន់​ជំនួស យក​ជំនួស ថែម​ទាំង​មិនគួរ​រក្សាជំនួសឥវ៉ាន់​របស់​អ្នក​ផ្សេងណាម្នាក់ឡើយ!

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: