បុរស​ជន​ជាតិ​ជប៉ុន​ត្រូវ​ចាប់​ខ្លួន​ដោយ​សារ “ធ្វើ​ពុតក្លែងបន្លំ​”ចូល​ផ្សារ​ទំ​នើប​ Aeon… រហូតដល់ ២,៧លាន​ដង ?

សម្រាប់​ផ្សារទំ​នើប​នៅ​ប្រទេសកម្ពុជា ការ​ប្រើ​ប្រាស់​កម្ម​វិធី​ផ្សព្វផ្សាយ បញ្ចុះ​តម្លៃ ឬ​សន្សំ​ពិន្ទុគឺ​ជា​វិធី​សាស្រ្ត​ដែល​មាន​ប្រសិទ្ធភាពដើម្បី​ទាក់​ទាញ​អតិថិ​ជន​។ រាល់​ពេ​ល​ទិញ​ទំ​និញ​ផ្សារ​ទំ​នើប​សុទ្ធ​តែ​អនុ​ញ្ញាត​អោយ​អ្នក​សន្សំ​ពិន្ទុ​ដើម្បី​បញ្ចុះ​តម្លៃ និង​ធ្វើ​អោយ​អ្នក​ទិញ​ចង់​មក​លើក​ក្រោយ​ម្តង​​ទៀត។

រូបភាព http://suno.vn/

ហើយ​ប្រទេសជប៉ុន​ក៏​មិន​ស្ថិត​ក្នុង​ករណី​លើក​លែង​ដែរ​ មាន​ផ្សារ​ទំ​នើប​ថែម​ទាំង​គិត​ចេញ​ជា​ប្រាក់អោយ​អតិថិជន​អោយ​តែ​អ្នក​មក​ហាង​របស់​ពួក​គេ​ដើម្បី​ទិញ​ទំ​និញ។ អ្វី​ទាំង​នេះ​ស្មាន​ថា​គ្មាន​អ្វី​គួរឱ្យបារម្ភ តែ​ទោះ​បី​ជា​យ៉ាង​ណា​វា​បាន​ធ្វើ​អោយ​ចិត្ត​លោភលន់​របស់​មនុស្ស​កើត​ឡើង​ និង​ប្រព្រឹត្ត​បទ​ល្មើស​។

នេះ​គឺ​ជា​ស្ថាន​ភាពរបស់​ Daigo Sugano អាយុ​ ២៩ឆ្នាំទើប​តែ​ត្រូវ​ប៉ូលីស​ចាប់​ខ្លួន​ដោយ​សារ​តែ​ការ​ក្លែង​បន្លំ​ផ្សារទំ​នើប​មួយ​ដែល​ធំ​បំ​ផុត​នៅ​ប្រទេសជប៉ុនគឺ Aeon។

រូបភាព https://bnews.vn/

ប្រើ​ប្រាស់​កម្ម​វិធី Aeon អ្នក​អាច​ទទួល​បាន ១ពិន្ទុ​ស្មើ​នឹង​ ២​យ៉េនដោយ​វិធី​ឈាន​ចូល​ផ្សារទំ​នើប​របស់​ក្រុម​ហ៊ុន​។ តាម​ Sugano ត្រូ​វបាន​ចោទ​ប្រកាន់​ថាធ្វើ​ពុត​ចូល​ផ្សារទំនើប​ Aeon រហូតដល់ ជិត ២,៧​លាន​ដងស្មើ​នឹង​ ៥,៤លាន​យ៉េន។

ពិត​ជា​ពិ​បាកជឿ​ថា​គាត់​មាន​លទ្ធភាព​ទៅ​ចាប់​ពី​ចំ​នុច​សូន្យដល់ផ្សារទំ​នើប​ទាំង​អស់របស់​ Aeon ក្នុង​ខណៈពេល​ដែល​ចំ​នួន​ផ្សារ​ទំ​នើប​លាត​សន្ធឹង​ពី​កោះ​ភាគ​ខាង​ត្បូង​ Kyushu ដល់​កោះ​ Hokkaido។

គាត់​មិន​ចាំ​បាច់​ត្រូវ​ទៅទេ Sugano បាន​ធ្វើ​រឿង​នេះ​ដោយ​វិធី​ក្លែង​បន្លំទិន្នន័យ GPS នៅ​លើ​កុំ​ព្យូ​ទ័រ​ ធ្វើ​អោយ​កម្ម​វិធី​របស់ Aeon គិត​ពិន្ទុ​រាល់​ពេល “ឈាន​ចូល” នេះ។ គាត់បានប្រើជាមួយ​នឹង​ កុំ​ព្យូទ័រយួរ​ដៃ ៤៥​ គ្រឿង និ​ង​ប្រហែល​ ១,០០០​ គណនី បុរស​ម្នាក់​នេះ​បាន​ធ្វើ​អោយ​ខ្លួន​ឯងហាក់​ដូច​ជា​ឈាន​ជើងចូល​ផ្សារទំ​នើប​ Aeon ទាំង​អស់នៅ​ទូ​ទាំង​ប្រទេស។

រូបភាព https://vnreview.vn/

ដំ​បូង​បុរស​ម្នាក់​នេះ​គ្រាន់​តែ​លួច​ពិន្ទុ​តូច​ស្មើ​នឹង​ ១៤០យ៉េន​ (១.២៣ដុល្លា) ហើយ​បាត់​ខ្លួន​ក្នុង​មួយ​រយៈពេល បុរស​ម្នាក់​នេះ​នៅ​តែ​បន្ត​សកម្មភាព​ល្មើស​របស់​ខ្លួន​ធ្វើ​អោយ​បុគ្គលិក​ក្រុម​ហ៊ុន​ Aeon មាន​អារម្ម​ណ៍​ថា​ខុស​ធម្ម​តាហើយ​ប្រញាប់​រាយ​ការណ៍​ទៅ​អោយ​ប៉ូលីស​។

រូបភាព https://clubofmozambique.com

បន្ទាប់​ពី​ត្រូវ​ចាប់​ខ្លួន​បុរសម្នាក់​នេះបាន​និយាយ​ជា​មួយប៉ូ​លីស​អំ​ពី​គោល​ដៅ​របស់​ខ្លួន​គឺ “ខ្ញុំ​នឹង​ប្រើ​ប្រាស់​ពិន្ទុ​សម្រាប់​ការ​ទិញ​ទំ​និញ”

បុរស​ម្នាក់​នេះ​ត្រូវ​ចាប់​ខ្លួន​ក្នុង​ខណៈពេល​ដែល​មិន​មាន​ការ​ងារ​ធ្វើ។ សាធារណៈជន​យល់​ឃើ​ញ​ថា​បុរសម្នាក់​នេះ​គួរ​តែ​ទុក​ពេល​សម្រាប់​រក​ការ​ងារ​ធ្វើ​ជា​ជាង​ទៅ​បោក​បន្លំ​បែប​នេះ។ មិន​រក​ការ​ងារ​នោះ​អាច​វិនិយោគ​បា​ន​ ជាជាង​ចំ​ណាយ​លុយទិញ ៤៥ម៉ាសុីនកុំ​ព្យូទ័រ​គ្រាន់​តែ​ដើម្បី​បន្លំទិន្នន័យ​ GPS ដល់ទៅ ២,៧លាន​ដង។

ក្នុង​ករណី​របស់​បុរស​​ម្នាក់​នេះ ជា​ការ​រំ​លឹក​ដល់​អ្នក​ណា​ដែល​កំ​ពុង​មា​ន​គំ​រោង​ប្រើ​ប្រាស់​កម្ម​វិធី​គិត​សន្សំ​ពិន្ទុ​ទិញ​ទំ​និញដូចជា Aeon ដើម្បី​ធ្វើ​រឿង​អាក្រក់។ បន្ទាប់់​ពី​រឿង​ខាង​លើ​ អ្នក​ដែល​គ្រប់​គ្រង​ផ្សារទំ​នើប Aeon ត្រូវ​ប្រជំុ​ដើម្បី​គិត​ដើម្បី​កំ​ណែ​នូវ​កម្ម​វិធី​របស់​ខ្លួនប្រសិន​បើ​មិន​ចង់​អោយ​រឿង​បែប​នេះ​កើត​ឡើង​ទៀត។

សូម​ធ្វើ​ជា​អ្នក​ទិញ​ដែល​ឆ្លាត​វៃ ហើយ​កុំត្រូវ​ល្បួងដោយ​ការប្រព្រឹត្ត​បទ​ល្មើស​​លើកម្ម​វិធី​ផ្សព្វផ្សាយ​របស់​ផ្សារទំ​នើប។

ប្រភព https://www3.nhk.or.jp/news/html

Neko

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: