បុរសជប៉ុនម្នាក់ បាន​ដាក់​សាក​សព​ម្តាយរហូតដល់ស្អុយ​​ក្នុង​ផ្ទះ​ដែល​គាត់​កំ​ពុង​រស់​នៅ

បុរស​ម្នាក់​នេះ​ស្ថិត​ក្នុង​ចំ​ណោម Hikikomori ដែលជាផ្នែកមួយនៃជនជាតិជប៉ុន ​ចូល​ចិត្ត​ចាក់​សោ​ខ្លួនឯងនៅក្នុងបន្ទប់ មិន​មានទំ​នាក់​ទំ​នង​ជា​មួយ​សង្គម​។ ពួកគេមិនចេញពីផ្ទះ ឬគ្រែរបស់ពួកគេក្នុងរយៈពេលយូរ​។ មនុស្សខ្លះរស់នៅក្រោមការជំ​នួយពីឪពុកម្តាយរបស់ពួកគេ។ ទោះ​បី​ជា​ពេញ​វ័យ​ហើយ​គ្រប់​អាយុ​អាច​រស់​នៅ​ដោយ​ខ្លួន​ឯងក៏​ដោយ​ ពួក​គេ​នៅ​តែ​រស់​ដោយ​ពឹង​លើ​ការ​ផ្គត់​ផ្គង់ថវិកា​​ពី​គ្រួ​សារ។

តាម​ការ​សើុប​អង្កេត​ពី​នគរបាល(ប៉ូលីស) ​​ម្តាយ​របស់​បុរស​ម្នាក់​នេះ​​មាន​អាយុ​ ៧៦​ឆ្នាំ ទទួល​មរណៈភាព​នៅពាក់កណ្តាលខែតុលានៅក្នុងផ្ទះ។ គាត់​រស់​នៅ​ជា​មួយ​កូន​ប្រុស​ជា​មនុស្ស​ Hikikomori។ នៅ​ថ្ងៃ​ទី៤ ខែ១១ ប៉ុន្មានសប្តាហ៍ក្រោយមក​ពេល​ដែល​គាត់​បាន​ទទួល​មរណៈភាព កូន​ស្រី​របស់​គាត់​អាយុ ៤៥​ឆ្នាំបាន​មក​លេង​ផ្ទះហើយ​គ្រាន់​តែ​ឃើញ​បង​ប្រុស។

រូបភាព

ក្រោយ​មក​កូនស្រីរបស់​គាត់បានរកឃើញបងប្រុសលាក់​សាកសពរបស់ម្តាយ​នាង​នៅក្រោមគ្រែ។ បុរស​ម្នាក់​នេះ​ត្រូវ​ប៉ូលីស​ចាប់​ខ្លួន​នៅថ្ងៃបន្ទាប់ (ថ្ងៃទី៥ ខែ១១)។ បុរស​ម្នាក់​នោះ​គ្មាន​ការ​ងារ​ធ្វើហើយ​មិន​មាន​ទំ​នាក់​ទំ​នង​ជា​មួយ​អ្នក​ណា​ទាំង​អស់​ក្នុង​រយៈពេល​យូរ។ ហេតុ​នេះ​ការ​អោយ​ចម្លើយ​ បុរស​ម្នាក់​នេះបានសរសេរនៅក្នុងរបាយការណ៍ “ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីនោះទេ ហេតុ​នេះ​ខ្ញុំ​សម្រេចចិត្ត​រង​ចាំ​ថ្ងៃ​បន្ទាប់​មក​ពេល​ប្អូន​ស្រី​ខ្ញុំ​មក​ដល់”។

ប៉ូលីសបានពិនិត្យមើលសាក​សពរបស់​ម្តាយគាត់ ហើយ​មិន​បាន​រក​ឃើញ​នូវ​ស្នាម​របួស​ណា​ឡើយ។ ប៉ូលីសបានពន្យល់​ថា គាត់​ស្លាប់​ដោយ​សារ​ជំងឺ ឬមូលហេតុធម្មតា (គ្រោះ​ថ្នាក់​ដែល​មិន​ដឹង​មុន​)។ ផ្អែកលើស្ថាន​ភាពផ្លូវចិត្តរបស់​កូន​ប្រុស​ បុរស​ម្នាក់នេះ​ប្រហែល​មិន​ចាំ​បាច់​ប្រឈម​ចំ​ពោះ​មុខ​ច្បាប់​ទេ ទោះ​បី​ជា​ការ​បណ្តោយ​អោយ​សាក​សព​របស់​ម្តាយ​នៅ​ជាច្រើន​ថ្ងៃគឺខុស​ធ្ងន់​ធ្ងរ។

ទោះ​បី​ជា​យ៉ាង​ណា​ជី​វិត​រស់​នៅ​របស់​បុរស​ម្នាក់អាយុ​​ជិត​ ៥០​ឆ្នាំ​នេះប្រាកដ​ជាមាន​ការ​លំ​បាក​ខ្លាំង​ណាស់ ពេល​ដែលមិន​មាន​អ្នក​ម្តាយ​នៅ​ជិត​។ សង្ឃឹម​ថា​បុរស​ម្នាក់​នេះ​អាច​ផ្លាស់​ប្តូរ​ និង​​សះ​ស្បាយ​ពី​បញ្ហា​ផ្លូវ​ចិត្ត​នេះដើម្បីអាច​ជួយ​ខ្លួនឯង​។

តាម​រយៈ Nextshark

Sachiko 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: