សេចក្តីជូនដំណឹង៖ រដ្ឋាភិបាលជប៉ុនហាមឃាត់កម្មករ និស្សិត និងភ្ញៀវទេសចរណ៍… មិនឱ្យនាំយកនូវរបស់មួយចំនួន ដោយចាប់អនុវត្តពីថ្ងៃ ០១/១០/២០១៨ តទៅ
ចាប់ពីថ្ងៃទី ០១/១០/២០១៨ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទជប៉ុន បានចេញសេចក្តីជូនដំណឹងថ្មីមួយស្តីពីការត្រួតពិនិត្យលើជនបរទេសពេលដែលចូលមកប្រទេសជប៉ុន។
ដើម្បីបងា្ករសត្វល្អិតបង្ករោគឆ្លងទៅអោយរុក្ខជាតិពីប្រទេសក្រៅចូលមកប្រទេសជប៉ុន គេបានពង្រឹងការត្រួតពិនិត្យរុក្ខជាតិសម្រាប់អ្នកដំណើរទាំងអស់ពេលដែលធ្វើដំណើរចូលមក។
សម្រាប់ឥវ៉ាន់ទាំងអស់ តាំងពីឥវ៉ាន់យួរដៃ រហូតដល់ឥវ៉ាន់ផ្ញើសុទ្ធតែត្រូវឆ្លងកាត់ម៉ាសុីនស្កេន ហើយនៅពេលដែលបានរកឃើញនឹងត្រូវទទួលរងការពិន័យជាក់លាក់អាស្រ័យលើភាពធ្ងន់ធ្ងរនៃការរំលោភបំពាន។
រូបភាពកម្មករក្រៅប្រទេស
ការនាំយករុក្ខជាតិពីក្រៅចូលមកប្រទេសជប៉ុននឹងត្រូវហាមឃាត់ជាមួយនឹងមុខទំនិញដូចខាងក្រោម៖
– ដី
– រុក្ខជាតិដែលមានជាប់ដី
– សត្វល្អិតដែលបង្កការប៉ះពាល់ដល់រុក្ខជាតិ
– ចំបើង និងអង្កាម (លើកលែងតែឧបទ្វីបកូរ៉េនិងតៃវ៉ាន់)
ក្រៅពីនេះ ក្នុងចំណោមផ្លែឈើ បន្លែដែលត្រូវបានហាមឃាត់មិនអោយនាំចូលតាមប្រទេសផលិត ប្រទេសនាំចេញ តំបន់ ។ ពិនិត្យបន្ថែមចុចមើលនៅទីនេះ។
រាល់មុខទំនិញដែលមិនស្ថិតនៅក្នុងបញ្ជីហាមឃាត់នាំចូល គឺត្រូវបានត្រួតពិនិត្យ ឬយកតាមក្រដាសបញ្ជាក់ត្រួតពិនិត្យ។ ក្នុងចំណោមនោះក៏មានរុក្ខជាតិមួយចំនួនត្រូវការត្រួតពិនិត្យមុននៅឯប្រទេសដែលនាំចេញ ហើយត្រូវការវិធានការត្រួតពិនិត្យពិសេស។
ឧទាហរណ៍អំពីប្រភេទរុក្ខជាតិទាមទារត្រូវបំពេញបែបបទត្រួតពិនិត្យនាំចូល
– កូនឈើតូច មើម គ្រាប់ពូជ
– ផ្កា
– បន្លែ ផ្លែឈើ
– ធញ្ញជាតិ សណ្តែក
– ឈើ
– វត្ថុធាតុដើមក្នុងការធ្វើគ្រឿងទេស វត្ថុធាតុដើមសម្រាប់ធ្វើឱសថបុរាណចិន
លម្អិតនូវឈ្មោះប្រភេទរុក្ខជាតិ អ្នកអាចស្វែងយល់បន្ថែមទៀតនៅទីនេះ។ នេះបើយោងតាមប្រទេសផលិត ប្រទេសនាំចេញ ប្រភេទរុក្ខជាតិដែលហាមប្រាមនាំចូលផ្សេងគ្នា។
ឯកសារយោងជា PDF http://www.maff.go.jp/pps/j/guidance/leaflet/pdf/pc_en-2.pdf
ហើយមានតែមុខទំនិញមួយចំនួនឆ្លងកាត់ការកែឆ្នៃមានវត្ថុធាតុដើមជារុក្ខជាតិមិនមានគ្រោះថ្នាក់ ឬត្រូវសត្វល្អិតបង្កជំងឺតោងជាប់នឹងមានករណីមិនចាំបាច់ធ្វើបែបបទត្រួតពិនិត្យនាំចូល។
ទម្រង់នៃការដាក់ទណ្ឌកម្មគឺស្មើនឹងកម្រិតនីមួយៗនៃការរំលោភបំពាន៖
១. ដកហូត និងបំផ្លាញនៅព្រលានយន្តហោះ
២. ប្រាក់ពិន័យដល់ទៅ ១០០ man
៣. មិនបង់ប្រាក់ពិន័យត្រូវបង្ខំទៅវិញនៅព្រលានយន្តហោះ
៤. ពិន័យជាប់ពន្ធធនាគារដល់ទៅ ៣ឆ្នាំតាមកម្រិតទោស
៥. ហាមឃាត់មិនអោយចូលប្រទេសជប៉ុនជារៀងរហូត។
ពត៌មានលម្អិត ក៏ដូចជាទំនាក់ទំនងផ្ទាល់ដល់កន្លែងត្រួតពិនិត្យរុក្ខជាតិតាម link ខាងក្រោម៖
http://www.maff.go.jp/pps/j/information/languages.html#ch
Poster ជាភាសាអង់គ្លេស៖ http://www.maff.go.jp/pps/j/information/languages.html#en
បទបញ្ញត្តិត្រួតពិនិត្យរុក្ខជាតិ៖ http://www.maff.go.jp/pps/j/guidance/leaflet/pdf/en.pdf
ពត៌មាន Japan community