អ្នកបើកបរជនជាតិជប៉ុនធ្វើអោយស្ទះផ្លូវ ស្ទើរតែបង្កអោយមានភ្លើងឆេះដោយសារតែភ្លេច…
ថ្វីបើប្រជាជនជប៉ុនសុទ្ធតែមានការប្រុងប្រយ័ត្នក្នុងការបើកបរ ក៏ដូចជាថែរក្សាយាន្តជំនិះ ហើយពួកគេក៏មិនសូវបង្កគ្រោះថ្នាក់ចរាចរណ៍ដោយសារតែស្មារតីគោរពច្បាប់ចរាចរណ៍ពិតជាខ្ពស់។ ទោះបីជាយ៉ាងណា នៅតែមានករណីតិចតួចកើតឡើងធ្វើអោយមានការរាំងស្ទះក្នុងការធ្វើចរាចរណ៍ ហើយធ្ងន់ធ្ងរជាងនេះអាចបង្កអោយមានភ្លើងឆេះ។
នៅថ្ងៃទី៥ ខែ១១ ឡានដឹកទំនិញមួយកំពុងធ្វើដំណើរនៅលើផ្លូវល្បឿនលឿន Shutoko នៅជុំវិញទីប្រជុំជនទីក្រុង Tokyo។ ពិតជាគួរអោយសោកស្តាយ ក្រោយពេលចូល Katsushika Ward នៃរដ្ឋធានី ដោយសារតែអ្នកបើកបរមិនធ្វើការត្រួតពិនិត្យសំបកកង់ដូច្នេះកង់ខាងស្តាំនៅខាងក្រោយចាស់ពេកហើយបានផ្ទុះដោយចៃដន្យ។
សំបកកង់ថែមទាំងបានឆេះ ទោះបីជាអន្តាតភ្លើងមិនសូវធំប៉ុន្តែអ្នកបើកបរបានលើកឥវ៉ាន់ចេញពីឡានមួយរំពេចដោយសារតែទំនិញនៅលើឡានជារបស់ដែលងាយឆេះ។ នៅលើឡានមានផ្ទុកចង្កឹះឈើជាច្រើន។
រូបភាព https://www.youtube.com/watch?
ចង្កឹះឈើទាំងនោះ ត្រូវបានគេហៅថា Waribashi ជាភាសាជប៉ុន ភាគច្រើនគេប្រើវានៅក្នុងភោជនីយដ្ឋានជប៉ុន ហេតុនេះគេដឹកជញ្ជូនវាជារៀងរាល់ថ្ងៃទៅដល់ Tokyo។ ឡានខាងលើមានប្រហែល ១០០០ ប្រអប់ Waribashi អ្នកបើកបរចាប់ផ្តើមចាក់វាចុះផ្លូវប្រហែលម៉ោង ៤ៈ៣០នាទីព្រឹក។
រូបភាព https://twitter.com/45Z4JBkykBTzPUM
អ្នកពន្លត់អគ្គីភ័យបានបង្ហាញខ្លួនយ៉ាងឆាប់រហ័សដើម្បីពន្លត់ភ្លើងនៅម៉ោង ៦ៈ៣០នាទីព្រឹក ក្នុងថ្ងៃនោះ។ ទោះបីជាយ៉ាងណា ការរៀបចំនូវចង្កឹះទាំងនោះបែរជាចំណាយពេលច្រើនជាង។ ហេតុនេះគេត្រូវបិទផ្លូវកន្លែងដែលឡានបានឈប់រហូតដល់ម៉ោង៩ បន្ទាប់មកបានបើកឡើងវិញនៅពេលដែលមានការកកស្ទះ។
រូបភាព https://twitter.com/swordsorcerer
មើលទៅវីដេអូរ និងរូបភាពអ្នកអាចនឹងមើលឃើញច្បាស់មានប្រអប់ជាច្រើនត្រូវបានបើកហើយពេលដែលយកចេញពីឡាននោះចង្កឹះបានធ្លាក់ចុះក្រោមដី។ ប្រហែលជាមានទំនិញច្រើនខូចខាតនៅក្នុងគ្រោះថ្នាក់នេះប៉ុន្តែយ៉ាងហោចណាស់មិនធ្វើអោយរងរបួសដល់មនុស្សដែរ។
បន្ទាប់ពីគ្រោះថ្នាក់នេះសង្ឃឹមថាអ្នកទាំងអស់គ្នាអាចទទួលបានបទពិសោធសម្រាប់ខ្លួន ពេលដែលបើកបរនៅតាមផ្លូវត្រូវតែត្រួតពិនិត្យយាន្តជំនិះរបស់ខ្លួនយ៉ាងប្រុងប្រយ័ត្ន ប្រហែលជាមិនសំណាងដូចអ្នកបើកបរខាងលើទេ។
Neko