នេះជារបៀបដែលជប៉ុនបានជួយអ្នកទោសចូលសហគមន៍ឡើងវិញក្រោយ​ពេល​ចេញពី​ពន្ធនាគារ

ការរៀបចំសម្រាប់កីឡាអូឡាំពិកឆ្នាំ ២០២០ ជប៉ុនបានប្តេជ្ញាចិត្តកាត់បន្ថយឧក្រិដ្ឋកម្មដើម្បី​ធានាកេរ្តិ័ឈ្មោះ “ប្រទេសដែល​មានសុវត្ថិ​ភាព​ជាង​គេ​នៅ​លើ​ពិភព​លោក​” នាំមកនូវកន្លែងលេងដែលមានផាសុខភាព និង​ជោគ​ជ័យ​។

ប្រទេសជប៉ុន​គឺជា​ប្រទេសដែលល្បី​ថាសុវត្ថិភាព​ តួរលេខឧក្រិដ្ឋកម្មទាប។ ប៉ុន្តែទោះ​បី​ជា​យ៉ាង​ណា​បទ​ល្មើស​នៅ​ទី​នេះ បែរជា​ស្ថិត​ក្នុង​ករណី​ធ្ងន់​ធ្ងរបំផុត​លើ​ពិភព​លោក​។

ធ្វើ​យ៉ាង​ណា​ដើម្បី​កែ​ប្រែស្ថាន​ភាព​ខាង​លើ?

តាម​ការ​ស្រាវ​ជ្រាវ អ្នក​ដែល​បង្ក​បទ​ល្មើស​ថ្មី​បន្ត​ទៀត​ នឹង​កាន់​តែ​បង្ក​បទ​ល្មើស​កាន់​តែ​ធ្ងន់​ជាងនេះ ដូច្នេះវិធានការល្អបំផុតនោះ​គឺ​កាត់​បន្ថយ​ការ​គិត​បង្កបទ​ល្មើ​ស​ឡើង​វិញរបស់ជន​ល្មើស​ ជួយ​អោយ​ពួក​គេ​អាច​វិល​មក​សហគមន៍​វិញ។

រូបភាព https://rank1-media.com/I0000647

តាំង​ពី​ដំ​បូង​សម្រាប់​អ្នក​ដែល​បង្ក​បទ​ល្មើស​ធ្ងន់ ពួក​គេ​នឹង​ពិ​បាក​ទទួល​បាន​​ឱកាស​សម្រាលទោស។ ជន​ដែល​បង្ក​បទ​ល្មើស​ម្តង​ទៀត​ដែល​និយាយ​ខាង​លើស្ថិត​ក្រោមក្របខ័ណ្ឌនៃបទល្មើសមិនធ្ងន់ធ្ងរ។

ធ្វើ​យ៉ា​ណា​ដើម្បី​ជួយ​អ្នក​ទាំង​នេះបញ្ឈប់​នូវ​សកម្ម​ភាព​បង្ក​បទ​ល្មើស​ក្រោយ​ពេល​ចេញ​ពី​គុក?

ជាដំ​បូង​ត្រូវ​តែ​ស្វែង​យល់​អំ​ពី​មូល​ហេតុ​។

ប្រហែល​ ៧០%​ អ្នក​ដែល​ធ្លាប់​ជាប់​គុក​ ក្រោយ​ពេល​បាន​លើកលែងទោសនឹ​ង​ប្រឈម​មុខ​ក្នុង​ស្ថាន​ភាព​គ្មាន​ការ​ងារ​ធ្វើ។ មូល​ហេតុ​មិន​មែន​មាន​តែ​អតី​តកាលរបស់ពួក​គេទេ។

នៅ​ប្រទេសជប៉ុន​ គោល​បំ​ណង​នៃ​ការ​ធ្វើ​ការ​ងារ​ក្រៅ​ពី​រក​ប្រាក់ ហើយ​ត្រូវ​តែ​យល់​ពី​តម្លៃ​របស់​ការ​ងារ​ដែល​អ្នក​កំពុង​ធ្វើ មាន​អារម្មណ៍​នេះ​ជា​ការ​ងារ​ដែល​មាន​តម្លៃ​។ ធម្ម​តា​ អ្នក​ដែល​ធ្លាប់​ជាប់​គុក​នឹង​ពិ​បាក​យល់​នូវ​អត្ត​ន័យ​នេះ ហេតុ​នេះ​ក្រុម​ហ៊ុន​មិន​ចង់​ទទួល​យក​ពួក​គេ​។

ហេតុ​នេះហើយ ពន្ធ​ធនាគារ​នៅ​ប្រទេសជប៉ុន​បាន​សម្រេច​ផ្តល់​ឱកាស​ បាន​បណ្តុះបណ្តាលនូវ​អាជីពដល់​អ្នក​ដែល​កំ​ពុង​ជាប់​គុក។

រូបភាព http://hakusyo1.moj.go.jp/jp/59/nfm/n_59_2_2_4_5_0.html

មាន​កម្មវិធី​បណ្តុះ​បណ្តាល​ជា​ច្រើន​ផ្សេង​គ្នា​នៅ​ក្នុង​គុក តាំង​ពីដំណើរការផលិតក្នុង​រោងចក្រ ធ្វើ​នំ​ប័ុង​

ថែម​ទាំង​បណ្តុះ​បណ្តាល​អាជីពដូចជា IT។

ទោះជាយ៉ាងណាបន្ទាប់ពីចូល​សហគមន៍​វិញ គ្រប់​យ៉ាង​នឹង​កាន់​តែ​អាក្រក់​ជាង​មុន​។ សង្គម​ខាង​ក្រៅ​នោះ​មិន​ចំ​ណាយ​លុយ​សម្រាប់​អ្នក​​ គ្រាន់តែ​ដើម្បីអោយ​អ្នក​ធ្វើ​នូវ​ការ​ងារ​សាមញ្ញទេ។ មាន​មនុស្ស​ជា​ច្រើន​មិន​សាំជាមួយ​គំ​និត​មឺុង​ម៉ាត់នៃ​ការ​ងារ​ នឹង​ត្រលប់​ទៅ​ផ្លូវ​ដែល​បង្ក​បទ​ល្មើស​វិញ។

ហេតុ​នេះ​ប្រព័ន្ធ​បណ្តុះ​បណ្តាលការ​ងារ​ធ្វើ​នៅ​ក្នុង​គុកត្រូវ​តែ​ធ្វើ​ការ​កែ​ប្រែ។ នេះ​ជា​មូល​ហេតុ​ដែល​គេ​មាន​គំ​និត​ដាក់​នូវ​ទស្សនាវដ្តី​មួយ​ចំ​នួនសម្រាប់​អ្នក​មាន​ទោស។

រូបភាព https://journal.ridilover.jp/topics/19

ខ្លឹមសារទស្សនាវដ្តីនិយាយ​អំ​ពី​ជំនួយ​សង្គម​សម្រាប់​អ្នក​ដែល​មិន​អាច​ស្វែង​រក​ការ​ងារ​ធ្វើក្រោយ​ពេល​ចេញ​ពី​គុក។ ចំនួនទឹកប្រាក់ឧបត្ថម្ភនេះប្រហែល ១៤០.០០០យ៉េន។ ទោះ​បី​ជា​កម្រិត​រស់​នៅ​ខាង​ក្រៅខ្ពស់​យ៉ាង​ណា អ្នក​ដែល​ជាប់​គុក​នៅ​តែ​អាច​រស់​នៅ​បាន​ប៉ុន្មាន​ខែមុន​ពេលរក​បាន​ការ​ងារ​ធ្វើ។ ហេតុ​នេះ​ពួក​គេ​អាច​នឹងចូល​រួម​​​វគ្គ​បណ្តុះ​បណ្តាល​អាជីព​ខាង​​ក្រៅ​គុក។ ប្រសិន​ការងារ​មិន​ទាន់​ពេញ​ចិត្ត​ អ្នក​ដែល​ជាប់​គុក​នៅ​តែ​អាចគិត​ពី​ការ​ផ្លាស់​ប្តូរ​ការ​ងារ។

ប្រសិន​បើ​មា​ន​ការ​ធនា​សម្រាប់​ជីវភាព​រស់​នៅ​ថ្ងៃ​ក្រោយ​របស់​ពួក​គេ​ ប្រហែល​ជា​ពួក​គេ​មិន​វិល​ត្រលប់​ទៅ​បង្ក​បទល្មើស​ទៀត។

ទោះ​បី​ជា​ការ​និយាយ​ដើមអ្នក​ដែល​ធ្លាប់​ជាប់​គុក​គឺមិន​អាច​ជៀស​ផុត​ ការ​បង្កបទ​ល្មើស​ម្តង​ទៀត​មិន​ធ្វើ​អោយ​រឿង​គ្រប់​យ៉ាង​ប្រសើរ​ឡើង​ទេ។ ផ្ទុយ​ពី​ការវិល​ត្រលប់​ទៅ​ជាអ្នក​ទោស​វិញ សង្គម​នឹង​មិន​ផ្តល់​ឱកាស​លើក​ទីពីរ​អោយ​គេដើម្បីកសាង​ជី​វិត​សារជា​ថ្មីទេ។ សម្ឃឹម​ថា​អ្នក​ដែល​ជាប់​គុក​អាច​ចាប់​យក​ឱកា​សនេះ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: