រដ្ឋាភិបាលជប៉ុនហាមឃាត់កម្មករ និស្សិត និងភ្ញៀវទេសចរណ៍… នាំយកនូវ​របស់​មួយចំនួនចាប់​អនុវត្ត​ពី​ថ្ងៃ 1/10/2018

ចាប់​ពី​ថ្ងៃ​ទី ០១/១០/២០១៨ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទជប៉ុន បានចេញសេចក្តីជូនដំណឹងថ្មីមួយស្តីពីការ​ត្រួត​ពិនិត្យ​លើជន​បរទេសពេល​ដែល​ចូល​មក​​ប្រទេសជប៉ុន។

ដើម្បីបងា្ករសត្វល្អិតបង្ក​រោគ​ឆ្លង​ទៅ​អោយ​រុក្ខជាតិ​ពី​ប្រទេសក្រៅ​ចូល​មក​ប្រទេសជប៉ុន​ គេបាន​ពង្រឹង​ការ​ត្រួត​ពិនិត្យ​រុក្ខជាតិសម្រាប់អ្នកដំណើរទាំងអស់ពេល​ដែល​ធ្វើដំណើរចូលមក​។

សម្រាប់ឥវ៉ាន់ទាំងអស់ តាំង​ពី​ឥវ៉ាន់យួរដៃ រហូត​ដល់​ឥវ៉ាន់ផ្ញើសុទ្ធ​តែ​ត្រូវ​ឆ្លង​កាត់​ម៉ាសុីនស្កេន ហើយនៅពេលដែលបានរកឃើញនឹងត្រូវទទួលរងការពិន័យជាក់លាក់អាស្រ័យលើភាពធ្ងន់ធ្ងរនៃការរំលោភបំពាន។

រូបភាព​កម្មករ​ក្រៅ​ប្រទេស

ការនាំ​យក​រុក្ខជាតិ​ពី​ក្រៅ​ចូល​មក​ប្រទេសជប៉ុន​នឹង​ត្រូវ​ហាម​ឃាត់ជាមួយ​នឹង​មុខ​ទំនិញ​ដូច​ខាង​ក្រោម៖

– ដី

– រុក្ខជាតិ​ដែលមាន​ជាប់ដី

– សត្វល្អិតដែលបង្កការប៉ះពាល់ដល់រុក្ខជាតិ

– ចំបើង និងអង្កាម (លើកលែងតែឧបទ្វីបកូរ៉េនិងតៃវ៉ាន់)

ក្រៅ​ពី​នេះ ក្នុង​ចំ​ណោម​ផ្លែឈើ បន្លែដែលត្រូវបានហាមឃាត់មិនអោយនាំចូលតាមប្រទេសផលិត​ ប្រទេសនាំ​ចេញ តំ​បន់ ។ ពិនិត្យ​បន្ថែមចុចមើលនៅ​ទី​នេះ

រាល់​មុខ​ទំ​និញដែល​មិន​ស្ថិត​នៅ​ក្នុង​បញ្ជី​ហាម​ឃាត់​នាំ​ចូល គឺត្រូវ​បាន​ត្រួត​ពិនិត្យ​ ឬ​យក​តាម​ក្រដាស​បញ្ជាក់ត្រួត​ពិនិត្យ​។ ក្នុង​ចំ​ណោម​នោះ​ក៏​មាន​រុក្ខជាតិ​មួយ​ចំ​នួន​ត្រូវ​ការ​ត្រួត​ពិនិត្យ​មុន​នៅឯប្រទេស​ដែលនាំចេញ ហើយ​ត្រូវ​ការ​វិធាន​ការ​ត្រួត​ពិនិត្យ​ពិសេស។

ឧទាហរណ៍អំពីប្រភេទ​រុក្ខជាតិទាម​ទារ​ត្រូវ​បំ​ពេញ​បែបបទត្រួត​ពិនិត្យ​នាំ​ចូល

– កូន​ឈើ​តូច មើម គ្រាប់ពូជ

– ផ្កា

– បន្លែ ផ្លែឈើ

– ធញ្ញជាតិ​ សណ្តែក

– ឈើ

– វត្ថុធាតុដើមក្នុង​ការ​ធ្វើគ្រឿង​ទេស​ វត្ថុធាតុដើមសម្រាប់ធ្វើឱសថបុរាណ​ចិន

លម្អិត​នូវ​ឈ្មោះ​ប្រភេទ​រុក្ខជាតិ អ្នក​អាច​ស្វែងយល់​បន្ថែម​ទៀត​នៅ​ទីនេះ។ នេះបើយោងតាមប្រទេសផលិត ប្រទេសនាំ​ចេញ ប្រភេទ​រុក្ខជាតិដែល​ហាម​ប្រាមនាំ​ចូល​​ផ្សេង​​គ្នា។

ឯកសារយោងជា PDF http://www.maff.go.jp/pps/j/guidance/leaflet/pdf/pc_en-2.pdf

ហើយ​មាន​តែ​មុខ​ទំ​និញ​មួយ​ចំ​នួន​ឆ្លង​កាត់​ការ​កែឆ្នៃមាន​វត្ថុ​ធាតុ​ដើម​ជា​រុក្ខជាតិមិន​មាន​គ្រោះ​ថ្នាក់ ឬ​ត្រូវ​សត្វ​ល្អិត​បង្ក​ជំ​ងឺតោង​ជាប់នឹ​ង​មាន​ករណីមិនចាំបាច់ធ្វើបែបបទត្រួត​ពិនិត្យ​នាំ​ចូល។

ទម្រង់នៃការដាក់ទណ្ឌកម្មគឺស្មើនឹងកម្រិតនីមួយៗនៃការរំលោភបំពាន៖

១. ដក​ហូត និង​បំ​ផ្លាញនៅ​ព្រលាន​យន្ត​ហោះ

២. ប្រាក់​ពិន័យ​ដល់ទៅ ១០០ man (ស្មើនឹង ១,០០០, ០០០ យ៉េន)

៣. មិន​បង់​ប្រាក់​ពិន័យ​ត្រូវ​បង្ខំ​ទៅវិញនៅព្រលានយន្តហោះ

៤. ពិន័យ​ជាប់​ពន្ធធនាគារដល់​ទៅ ៣ឆ្នាំតាម​កម្រិតទោស

៥. ហាម​ឃាត់​មិន​អោយ​ចូល​ប្រទេសជប៉ុន​ជារៀង​រហូត។

ពត៌​មាន​លម្អិត ​ក៏​ដូច​ជា​ទំ​នាក់​ទំ​នង​ផ្ទាល់ដល់​កន្លែង​ត្រួត​ពិនិត្យ​រុក្ខជាតិ​តាម link ខាង​ក្រោម៖

http://www.maff.go.jp/pps/j/information/languages.html#ch

Poster ជា​ភាសា​អង់គ្លេស៖ http://www.maff.go.jp/pps/j/information/languages.html#en

បទ​បញ្ញត្តិត្រួត​ពិនិត្យ​រុក្ខជាតិ​៖ http://www.maff.go.jp/pps/j/guidance/leaflet/pdf/en.pdf

ប្រែសម្រួល៖ Naing Seiha

ពត៌មាន Japan community

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: