រកឃើញបន្ថែមសាលារៀននៅប្រទេសជប៉ុនកំពុងតែរើសអើងសិស្សស្រី
ការស៊ើបអង្កេតដោយក្រសួងអប់រំជប៉ុនបានធ្វើឡើងបន្ទាប់ពីហេតុការណ៍នៃសាកលវិទ្យាល័យវេជ្ជសាស្រ្ត Tokyo ទទួលស្គាល់ការកែប្រែពិន្ទុដើម្បីកាត់បន្ថយសិស្សស្រីហើយក៏បានរកឃើញសាលាមួយចំនួនផ្សេងទៀតក៏មានសកម្មភាពរើសអើងជាមួយនឹងបេក្ខនារី។
សាកលវិទ្យាល័យវេជ្ជសាស្រ្ត Tokyo រូបភាព៖ The World News/VnsE
តាមរយៈ AFP ក្រសួងអប់រំជប៉ុនបានធ្វើការត្រួតពិនិត្យ ៣០ មូលដ្ឋានអប់រំនៅប្រទេសនេះដើម្បីសើុបអង្កេតពីការរៀបចំប្រឡងចូលដំបូង។ របាយការណ៍សើុបអង្កេតដំបូងបានអោយដឹងពីភស្តុតាង នៃសាលាមួយចំនួនបានប្រើវិធីខុសគ្នាដើម្បីជម្រុះបេក្ខនារី។ ឧទាហរណ៍មានសាលាបានបដិសេធបេក្ខនារីទោះបីជាពួកគេគ្រប់ពិន្ទុដែលត្រូវបានទទួល។ ក្នុងករណីមួយចំនួនផ្សេងទៀតបេក្ខជនគឺ ជាកូនរបស់អតីតនិស្សិតក្នុងសាលាត្រូវបានផ្តល់អតិភាពជាងបេក្ខជនផ្សេងដែលមានពិន្ទុខ្ពស់ជាង។
រូបតំនាង
ទោះបីជាយ៉ាងណាក្រសួងអប់រំជប៉ុនបានអោយដឹងថា មិនទាន់មានវិធានការពិន័យនូវសាលាដែលមានសកម្មភាពរើសអើង។ មន្ត្រីក្រសួងម្នាក់បានអោយដឹង បច្ចុប្បន្ននេះការស៊ើបអង្កេតមានតែនៅក្នុងប្លុកសាលាវេជ្ជសាស្រ្តប៉ុណ្ណោះប៉ុន្តែអាចនឹងត្រូវពង្រើកទៅផ្នែកផ្សេងទៀតប្រសិនបើឃើញថាមានអ្វីខុសប្រក្រដី។
តាមរយៈកាសែតពត៌មាន