លោកតាជន​ជាតិ​ជប៉ុន​ម្នាក់ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​លួច​ផ្លែទំ​ពាំងបាយជូរមួយ

ប៉ូលីសខេត្ត Fukuoka ប្រទេសជប៉ុន ចាប់​ខ្លួន​លោក​តា​ម្នាក់​អាយុ ៧៣​ឆ្នាំពី​បទលួច​ផ្លែទំ​ពាំងបាយជូរមួយរបស់​ហាង​លក់​ទំ​និញ​មួយ​នៅ​ជិត​ផ្ទះ។

ប្រភេទ​ទំ​ពាំង​បាយ​ជូរ​ជា​ច្រើន​ដែល​ដាក់​លក់​នៅ​ហាង​ត្រូវ​បានគេលួច។ រូបភាព: Sora News 24

តាមរយៈ Japan Today រឿង​រ៉ាវ​កើត​ឡើង​នៅ​ព្រឹកថ្ងៃទី៣ ខែតុលា ខាង​ក្រៅ​ហាង​មួយ​នៅ​ទី​ក្រុង​ Fukuoka។ ជន​សង្ស័យ​គឺ Nobuyuki Kaneko ត្រូវ​បាន​ចោទ​ប្រកាន់​ដើរ​កាត់​ កន្លែង​តាំង​លក់​ផ្លែ​ឈើ បេះ​ផ្លែ​ទំ​ពាំង​បាយ​ជូរ​ហើយ​ញ៉ាំ​។ ប៉ុន្តែ​ក្រោយ​ពេល​នោះគាត់ត្រូវ​ម្ចាស់​ហាង​ចាប់​បាន នឹង​ប្រគល់​ទៅ​អោយ​ប៉ូ​លីស​។

ផ្លែ​ទំ​ពាំង​បាយ​ជូរ​ដែល​ត្រូវ​លួច​មាន​តម្លៃ ៥៥យ៉េន ដោយ​សារ​តែ​ទំ​ពាំង​បាយ​ជូរមួយ​ចង្កោមមាន​តម្លៃ ៧៩៩យ៉េន។ តម្លៃ​នេះ​ហាក់​ដូច​ជា​រាង​ថ្លៃ​ជាង​កន្លែងមួយ​ចំ​នួន​ប៉ុ​ន្តែ​មិន​មែន​ជា​រឿង​ដែល​កម្រ​ឃើញ​នៅ​ប្រទេសជប៉ុន​នោះ​ទេ។

ម្ចាស់​ហាង​បាន​លួច​លាក់​ខ្លួន​នៅ​ជិត​នោះ នឹង​តាម​ដាន​ Kaneko ពី​ព្រោះ​តែ​កន្លះ​ឆ្នាំ​មក​នេះគាត់​សង្កេត​ឃើញ​ថា​សំ​បក​ទំ​ពាំង​បាយ​ជូរត្រូវ​គេ​ចោល​នៅ​មុខ​ផ្ទះ។ ប៉ូលីស​កំ​ពុង​តែ​សើុប​អង្កេត​ រវាង​ជនសង្ស័យជាមួយ​នឹង​សំ​បក​ទំ​ពាំង​បាយ​ជូរ​។ ប្រសិន​បើ​ត្រូវ​ចោទ​ប្រកាន់លោក Kaneko អាច​នឹង​ត្រូវ​សង​ការ​ខូច​ខាត​រហូត​ដល់ទៅ ១០០០យ៉េន។

លោក​តា​ដែល​គ្មាន​ការ​ងារ​ធ្វើ​បានបដិសេធន៍កា​រចោទ​ប្រកាន់ និយាយ​ថា​ពេល​នោះ​ “គាត់​មិន​បានលួច​”។ ប៉ុន្តែពាក្យ​ចចាមរាមហាក់​ដូច​ជាមិន​យល់​ស្រប​ជា​មួយ​គាត់​ទេ។

“គាត់​បាន​បំ​ផ្លាញ​អនាគត​ដ៍​ល្អរបស់​ខ្លួន​ដោយ​សារ​តែ​ផ្លែ​ទំ​ពាំង​បាយ​ជូរមួយ” មនុស្ស​ម្នាក់​បាន​បញ្ចេញ​មតិ​។

“មាន​ទោស​នៅ​តែ​មាន​ទោស​ ទោះបី​តម្លៃ​នៃ​របស់​ដែល​លួច​ប៉ុន្មាន​ក៍​ដោយ” មនុស្ស​ផ្សេងទៀត​បាន​បញ្ចេញ​យោបល់។

“គាត់​បាន​ធ្វើ​អោយ​ខូច​ចង្កោម​ទំពាំង​បាយ​ជូរ​នៅ​ពេល​ដែល​លួច​ផ្លែ​ទំ​ពាំង​បាយ​ជូរ​មួយ​ផ្លែ។ សូម​ដាក់​ទោស​គាត់” មនុស្ស​ម្នាក់​ទៀត​យល់​ស្រប។

“រឿង​ហេតុ​ពិត​ជា​ដូច​ក្នុង​សៀវ​ភៅ​បាន​បង្រៀនពី​សីល​ធម៌” មនុស្ស​ម្នាក់​ទៀត​បាន​សរសេរ។

រឿង​ដែល​លោក​ Kaneko ត្រូវ​ចាប់​ខ្លួន​ក៍​ដោយ​សារ​ទម្លាប់​ចោល​សំ​បក​របស់​ជន​ជាតិ​ជប៉ុន ដោយ​សារ​តែ​ប្រភេទ​ទំ​ពាំង​បាយ​ជូរ​ដែល​លក់​នៅ​ទី​នេះមាន​សំ​បក​ក្រាស់។

តាម​​ប្រភព​ពត៌មាន Vnexpress

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: