អព្ភូត​ហេតុ​ដ៏អស្ចារ្យ​កើត​ឡើង​នៅ​ប្រទេសជប៉ុន – នារី​បរទេស​រកឃើញ​ Passport វិញ​ក្រោយ​ពេល​ដែល​បាត់​ដោយពឹង​ទៅ​លើ…

ប្រសិន​បើ​អ្នក​គិត​ថា​អព្ភូត​ហេតុ​មិន​អាច​កើត​ឡើង​ក្នុង​សតវត្ស​ទី ២១​ ដោយ​មនុស្ស​គ្រប់​គ្នា​គិតតែ​ខ្លួន​ឯង។ ប្រហែលជា​អ្នក​យល់​ច្រឡំ​ហើយ។

នេះ​គឺ​ជា​រឿង​មួយ​ដែល​និយាយ​អំ​ពី​ភ្ញៀវទេសចរណ៍​ម្នាក់ដែល​បាន​មក​លេង​ប្រទេសជប៉ុន​ បាន​រក​ឃើញ​ Passport ដែល​បាន​បាត់​របស់​ខ្លួនដោយ​ភាព​អស់​សង្ឃឹម​ រហូត​ដល់​មាន​មនុស្ស​មិន​ស្គាល់​ម្នាក់បាន​បង្ហាញ​ខ្លួន​ នឹង​ជួយ​សង្គ្រោះ​នាង​។

បាត់​ Passport នៅ​ពេល​ដែល​ដើរ​កំ​សាន្ត​នៅ​ក្រៅ​ប្រទេស ប្រហែលជា​ដំ​ណើរ​កំ​សាន្ត​ដែល​អាក្រក់បំ​ផុត​ដោយ​មិន​មាន​ភ្ញៀវ​ទេស​ចរណ៍​ណា​ចង់​ឡើយ។​

នារី​ម្នាក់​បន្ទាប់​ពី​បាន​មក​ដល់​ប្រលាន​យន្ត​ហោះក្នុង​ថ្ងៃ​ចុង​ក្រោយ​នៃ​ដំ​ណើរ​កំ​សាន្ត​នៅ​ប្រទេសជប៉ុនរបស់​ខ្លួន ដោយ​ឃើញ​ថា​ខ្លួន​បាន​ភ្លេចលិខិត​ឆ្លង​ដែន​នៅ​ទី​ក្រុ​ងដែល​ខ្លួន​បាន​ចាក​ចេញ​តាំង​ពី​​ម្សិល​មិញ។

រូបភាព Business Insider

ស្ត្រី​ម្នាក់​នេះ​មាន​ឈ្មោះ​ហៅ​ក្រៅ bibimbopbop លើ Reddit ដោយ​ដឹង​ថា​ខ្លួន​ឯង​បាន​ភ្លេចលិខិត​ឆ្លង​ដែន​នៅ Tokyo ពេល​ដែល​នាង​បាន​មក​ដល់​ប្រលានយន្តហោះ Narita, Tokyo។

“សួស្តីមិត្ត​ Reddit ទាំង​អស់​គ្នា​ ប្រហែល​ជា​អ្នក​ទាំង​អស់​គិត​ថា​ខ្ញុំ​ពិតជា​ល្ងង់ប៉ុន្តែ​ខ្ញុំ​បាន​ភ្លេច​លិខិត​ឆ្លង​ដែនរបស់​ខ្លួន​នៅ Tokyo។ ពេល​នេះខ្ញុំ​កំពុង​ស្ថិត​នៅប្រលានយន្ត​ហោះ Narita ហើយ​ត្រូវ​ហោះ​នៅ​ម៉ោង ៦:៣០​នាទីយប់”

ពាក្យ​សំ​ដី​ចែក​រំ​លេក​របស់​នាង​បាន​ធ្វើ​អោ​យ​ចាប់​អារម្ម​ណ៍ដល់សាធារណៈជន​ជា​ច្រើន​។ ប្រហែល​នេះ​គឺ​ជា​ស្ថាន​ភាព​ដែល​ពិបាកដោយ​មិន​មាន​នរណា​ចង់​ជួប​ប្រទះហេតុ​នេះ​ទើប​មាន​ការ​យោគ​យល់។ ចុង​ក្រោយ​ សំ​ណាង​ល្អ​ណាស់វិរៈបុរស​ម្នាក់​មាន​ឈ្មោះ Vincent Maggio (ឈ្មោះ​ហៅ​ក្រៅ Reddit) បាន​បង្ហាញ​ខ្លួន​ នឹង​ជួយ​ដល់​នាងទាន់​ពេល។

“សណ្ឋាគារណា​ទៅ? ខ្ញុំ​កំពុង​នៅ Osaka នឹង​មិ​ន​មាន​អ្វី​ធ្វើ​នៅ​ថ្ងៃ​នេះ។​ ខ្ញុំ​អាចជួយ​ហើយ​នេះក៍​ជា​ដំ​ណើរ​កំ​សាន្ត​មួយ​សម្រាប់​ខ្ញុំ”

រឿង​បន្ទាប​់​មក​ទៀត​ដូច​ខាង​ក្រោម។ នារី​នៅ​ក្នុង​រឿងមួយ​នេះ​បាន​ទូរស័ព្ទ​ទៅ​សណ្ឋាគារនៅ Tokyo រៀប​ចំ​អោយ Maggio ទៅ​ដល់​នឹង​យក Passport អោយ​នាង​ បន្ទាប់​មក​បរុស​ម្នាក់​នោះ​នឹង​ទៅ Tokyo យ៉ាង​លឿន​បំ​ផុត​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​អោយ​នាង​អាច​ទាន់ជើង​យន្ត​ហោះចេញ​ពី​ប្រទេសជប៉ុន។

View this post on Instagram

Halfway to Tokyo!

A post shared by @ oneforkshort on

Maggio ជាមនុស្ស​ដែល​មាន​ផែន​ការច្បាស់​លាស់។

“ប្រសិន​បើ​ខ្ញុំ​ចាប់​ធ្វើ​ដំ​ណើរ​ដោយ Shinkansen ទៅ​ដល់ Tokyo នៅ​ម៉ោង ១ៈ១៩នាទី ខ្ញុំ​នឹង​ទៅ​ដល់​នោះ​ម៉ោង ៣ៈ៣៥​នាទី។ ជើង​ហោះ​ហើរ​របស់​នាង​នៅ​ម៉ោង​ ៦ៈ២៥​នាទីនោះ​ពេល​វេលា​នឹង​សល់​ច្រើន”

បុរស​ម្នាក់​នេះ​បាន​ទាក់​ទង​ការ​ធ្វើ​ដំ​ណើរ​របស់​ខ្លួន​នៅ​លើ Reddit ដើម្បី​អោយ​អ្នក​ទាំង​អស់​គ្នា​មិន​សូវ​ជាបារម្មណ៍។

“បាន​ហើយ​សមាជិក​របស់​ Reddit ខ្ញុំ​ទៅ​ហើយ។ ខ្ញុំ​កំ​ពុង​នៅ​លើ​រថ​ភ្លើងល្បឿន​លឿនពី Kyobashi ដល់ Tokyo”។

ពឹង​ទៅ​លើ​បុរស​ចិត្ត​ល្អ Maggio នឹង​ប្រព័ន្ធធ្វើ​ដំ​ណើរ​របស់​រថ​ភ្លើង​ល្បឿន​លឿនបំ​ផុត​នៅ​លើ​ពិភព​លោករបស់​ជប៉ុន​ នារី​ម្នាក់​នេះត្រូវ​បាន​ជួយ​ដោយ​ជោគជ័យ។

View this post on Instagram

Delivery Complete!

A post shared by @ oneforkshort on

ពិត​ណាស់​ពិភព​លោក​នេះនៅ​តែ​មាន​មនុស្ស​ចិត្ត​ល្អ​ជា​ច្រើន ព្រម​លះ​បង់​ពេល​វេលា​ដើម្បី​ជួយ​ដល់​មនុស្ស​ដែល​មិន​ស្គាល់​គ្នា។

សំ​ណាង​ដែល​ពេល​វេលា​អំ​ណោយ​ផល​ដល់​ពួក​គេ។ ប៉ុន្តែ​អ្នក​ក៍​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​កុំ​អោយ​ធ្លាក់​ក្នុង​ស្ថាន​ភាពដូច​ជា​នារី​ខាង​លើ​អោយ​សោះ​ណា។

ពត៌មាន​បន្ថែម​​ http://www.news.com.au

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: