ប្រលាន​យន្ត​ហោះ​ Kansai បាត់​បង់​ទី​តាំ​ង​ការ​ពារទីក្រុង

ឆ្លង​កាត់​ព្យុះ​លេខ​ ២១​ បាន​ចូល​ក្នុង​ប្រទេសជប៉ុនបង្ក​គ្រោះ​ថ្នាក់ ​បំផ្លិចបំផ្លាញ និង​ធ្វើ​អោយ​មាន​ផល​ប៉ះ​ពាល់​ច្រើន​ក្នុង​ប្រទេស​នេះ។ នេះ​គឺ​ជា​រូប​ភាពដែល​គួរ​អោយ​ខ្លាច​បាន​ផ្ញើ​មក​ពី​ប្រលាន​យន្ត​ហោះ Kansai។

រូបភាព : http://anonymous-post.net/post-1133.html

ប្រលាន​យន្ត​ហោះ​ Kansai គឺជា​ប្រលាន​យន្ត​ហោះ​ដែល​សាង​សង់​នៅ​លើ​ផ្ទៃ​ទឹក​សមុទ្រ។ រូ​ប​ភាព​ដែល​អ្នក​ទើប​តែ​មើលនោះ​គឺ​ស្ពាន​តែ​មួយ​គត់ដើម្បី​ទៅ​ដល់​ទី​នោះ។

ក្រៅ​ពីនេះផ្លូវ​សម្រាប់​យន្ត​ហោះ​ក៍​ត្រូវ​លិច​លង់​យ៉ាង​ខ្លាំង បច្ចុ​ប្បន្ន​មិន​ទាន់​មាន​វិធាន​ការណ៍​ដើម្បី​ដោះ​ស្រាយ​ការ​ខូច​ខាត។

មិន​មែន​មាន​តែប្រលាន​យន្ត​ហោះ​ Kansai ទេទី​ក្រុង Izumisano ទាំង​មូល​គឺ​ជា​កន្លែង​ដែល​រង​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​បំ​ផុត​ដោយ​សារ​តែ​ខ្យល់​ព្យុះលេខ​ ២១ បង្ក​ឡើង។

តាំងពីមុនមកប្រទេសជប៉ុន្តត្រូវ​ទឹក​ជំ​នន់​បំ​ផ្លាញយ៉ាង​ច្រើន ប៉ុន្តែ​តែ​ការ​ខូច​ខាត​មិន​ធ្លាប់​មាន​រហូត​ដល់​ថ្នាក់​នេះ​សោះ។

គួរ​អោយ​សោក​ស្តាយ​ដែល​ពួក​យើង​រស់​នៅ​ឆ្ងាយ

មិន​អាច​ធ្វើ​អ្វី​ដើម្បី​ជួយ​សង្គ្រោះ​ទី​ក្រុង Izumisano ក្រៅ​ពី​អធិស្ឋាន។

* ព័ត៌​មាន​ក្រៅ​សាច់​ការ​

បច្ចុប្បន្ន​ការ​ប្រកួត​សត្វ Yuru Character Grand Prix កំ​ពុង​តែ​ប្រារព្ធ​ធ្វើ​ឡើង​យ៉ាង​អូ​អរ​។ Inukinakin  គឺ​ជា​តំ​ណាង​មក​ពី​ទី​ក្រុង​ Izumisano ក​ន្លែង​ដែល​រង​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ពីព្យុះ​ទឹក​ជំ​នន់។ សត្វ​មួយ​នេះ​ស្ថិត​ក្នុង​ចំ​ណាត់​ថ្នាក់​លេខ ៤ ជាមួយនឹងសម្លេងបោះឆ្នោត​កាន់​តែ​ច្រើន​ឡើង។

ប្រសិន​បើ​អ្នក​ចេះ​ភាសាជប៉ុន​អាច​ឡើង​គេហទំ​ព័រនៃ​ការ​ប្រកួត​ដើម្បី​ធ្វើ​ការ​ជ្រើស​រើស និង​ជួយ​ Inukinakinទទួល​ជ័យ​ជំនះ​នៅក្នុង​ការ​ប្រកួត​ដូច​ជាពាក្យលើកទឹកចិត្តទៅ​ដល់់​ប្រជាជន​ដែល​រស់​នៅ​តំបន់​នេះ។

http://www.yurugp.jp/vote/detail.php?id00001029

Mail ដែល​បាន​ចុះ​ឈ្មោះ​អាចត្រូវបានបោះឆ្នោតម្តងក្នុងមួយថ្ងៃ។

ពួក​យើង​កំ​ពុង​រង​ចាំ​ការ​បោះ​ឆ្នោត​របស់​លោក​អ្នក​។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: