រញ្ជួយដីនៅ Hokkaido ជប៉ុនត្រូវប្រឈរមុខជាមួយគ្រោះធម្មជាតិ
ក្នុងពេលថ្មីៗនេះព្យុះលេខ២១ទើបតែឆ្លងកាត់ភាគខាងលិចប្រទេសជប៉ុនបង្កអោយមានការខូចខាតហើយនៅក្នុងព្រឹកនេះ។ ជនជាតិជប៉ុនជាមួយនឹងពិភពលោកទទួលបានដំណឹងអាក្រក់មួយផ្សេងទៀត។
នៅវេលាម៉ោង ៣ៈ៨នាទី ព្រឹកថ្ងៃ៦ ខែ៩ ពេលដែលជនជាតិជប៉ុនកំពុងតែស្ថិតក្នុងភាពលង់លក់ហើយការរញ្ជួយដីមួយយ៉ាងខ្លាំងបានកើតឡើងនៅ Hokkaido។ នៅទីប្រជំជុំ Abirachou (ភាសាជប៉ុន) បានកត់ត្រាកម្រិតរញ្ជួយដីខ្លាំងដល់ទៅ ៦,៧ Ritche។ ការរញ្ជួយញ័របណ្តាលអោយផ្ទះដួលរលំ ដើមឈើដួលរលំ ការបាក់ដីក៍កើតឡើងនៅតំបន់ជនបទមួយចំនួន។
រូបភាព : huffingtonpost.jp
តាមការកត់ត្រានៅទីប្រជំុជន Atsumachou (ភាសាជប៉ុន) យ៉ាងតិច ១៥អគារផ្ទះត្រូវដួលរលំ ១២នាក់ក្នុងចំណោមមនុស្ស ៤០នាក់ដែលរស់នៅតំបន់នេះត្រូវបានសង្គ្រោះ ២៨នាក់ទៀតមិនទាន់ដឹងដំណឹងនៅឡើយ។ នៅទីក្រុង Sapporo ជាកន្លែងដែលត្រូវគេគិតថាជាចំណុចកណ្តាលនៃការរញ្ជួយដីនេះ មាន ១០០នាក់ជាងរងរបួសធ្ងន់ អគ្គិភ័យ ការបាក់ដី ការបាត់បង់អគ្គិសនីក្នុងបរិវេណជាង ៣.០០០.០០០ផ្ទះប្រជាជនមិនអាចបន្តរស់នៅ។ អ្នកដែលចេញទៅ Shinkansen JR Hokkaido ក៍ត្រូវបញ្ឈប់ដំណើរការដោយសារតែបាត់បង់អគ្គិសនី។ ប្រលានយន្តហោះ New Chitose ស្ថិតក្នុងស្ថានភាពលិចលង់។
ករណីបាត់បង់អគ្គិសនីធ្វើអោយចរចរណ៍កកស្ទះ និងបញ្ហាច្រើន។
បន្ទាប់ពីទទួលបានសេចក្តីប្រកាស នាយករដ្ឋមន្ត្រី Shinzo Abe ភ្លាមនោះបានបង្កើតនូវកងកម្លាំងទៅដល់ Hokkaido។ បានអោយដឹងថាព្រឹកនេះមាន ៤០០០នាក់ស្ថិតក្នុងកងកម្លាំងការពារ បានមកដល់កន្លែងដែលរងគ្រោះដើម្បីចូលរួមការជួយសង្គ្រោះ។
រូបភាព : hk.news
នេះបើយោងទៅតាមមជ្ឈមណ្ឌលឧតុនិយមបានអោយដឹងទោះបីជាមិនមានរលកយក្យកើតឡើងប៉ុន្តែក្នុងមួយសប្តាហ៍ខាងមុខ ការរញ្ជួយដីជាច្រើននឹងកើតឡើង ហេតុនេះសូមប្រជាជនទាំងអស់មានការប្រុងប្រយ័ត្ន។
សង្ឃឹមថាប្រទេសជប៉ុនឆាប់ឆ្លងផុតពេលវេលាគ្រោះធម្មជាតិដើម្បីទទួលបានភាពសុខសាន្តដែលធ្លាប់មានរបស់ប្រទេសជប៉ុន ហើយប្រជាជនអាចទុកចិត្តក្នុងការវិលត្រប់ទៅធ្វើការងារវិញ។
ប្រភព : newa.nifty.com
Chee