នារីសិល្បករជប៉ុនបំផ្លាញទ្រព្យសម្បតិ្តរហូតដល់លក់ខ្លួន
នារីសិល្បករខាងក្រោមនេះមានឈ្មោះថា Sakaguchi Anri។
រូបភាព : http://bunshun.jp/articles/photo/2393?pn=1
ម្តាយរបស់នាងគឺជាតារាល្បីឈ្មោះដែលតែងតែមានមុខនៅលើកម្មវិធីទូរទស្សន៍ ហេតុនេះតាំងពីតូច Sakaguchi បានរស់នៅក្នុងភាពកក់ក្តៅគ្រប់យ៉ាង។
ទោះបីជាម្តាយរបស់នាងបានស្លាប់ ប៉ុន្តែព្រទ្យសម្បតិ្តដែលម្តាយនាងបានបន្សល់ទុកក៍គ្រប់សម្រាប់នាងអាចរស់នៅយ៉ាងល្អ។ អ្នកណាក៍គិតបែបនេះរហូតដល់ពេល ព្រទ្យសម្បតិ្តទាំងនេះត្រូវនាងចាយអស់។ រហូតដល់ថ្នាក់ធ្លាក់ក្នុងស្ថានភាពចំពាក់បំណុល។
មិនត្រឹមតែប៉ុណ្ណឹងកាលពីមុនមានការអញ្ជើងឡើងទូរទស្សន៍ជាច្រើនដង ប៉ុន្តែឥឡូវនេះគ្មានកន្លែងណាហានទទួលយកនាង។ ការវាយតម្លៃមិនល្អជុំវិញចរិកលក្ខណៈរបស់ Sakaguchi Anri កាន់តែមានច្រើនឡើង។
ប្រហែលជាការងារធម្មតាក៍ពិបាកនឹងមានកន្លែងសម្រាប់នាង។
រូបភាព : http://item.fril.jp/a56ba99534eb08a5aeb3f427a37e6d22
គឺជាអតីតសិល្បករ មានម្តាយជាតារាសម្តែងដែលល្បីឈ្មោះ បែរជាទៅសម្តែងនៅក្នុងរឿងមនុស្សធំ។ អ្វីទាំងនេះធ្វើអោយសិល្បករផ្សេងទៀតជាមួយនឹងអ្នកគាំទ្ររបស់នាងពិតជាខឹងខ្លាំងណាស់។ ស្មានថាប្តូរទៅថតរឿង AV ហើយស្រាប់តែមានមុខនៅលើឆាករាំស្រាត (ភាសាជប៉ុន) នៅក្លឹបមួយ។
រូបភាព : http://twitter.com/t_pinevillage/status/707402549620420613
ប៉ុន្តែការសម្តែងត្រូវបានរំសាយដោយសារតែនារីម្នាក់នេះមិនខំប្រឹងនៅក្នុងការហាត់សម្តែង។
នារីដែលធ្វើការងារនេះមិនមែនចេះតែឡើងឆាករាំ ប៉ុន្តែសុទ្ធតែត្រូវព្យាយាមចងចាំការរាំដែលត្រូវបានបង្រៀនមុន។ ប៉ុន្តែ Sakaguchi បែរជាផ្ទុយមកវិញ ទឹកចិត្តក្នុងការធ្វើការងារបន្តិចក៍មិនមាន ដោយសារតែភាពអាត្មានិយមរបស់នាងធ្វើអោយប៉ះពាល់ដល់ក្រុមសម្តែងទាំងមូល។
ក្រោយមកព័ត៌មានដែលនាងត្រូវចាប់ខ្លួនដោយសារតែទោសគម្រាមយកលុយក៍ធ្លាប់ត្រូវបានចុះផ្សាយ។ ពេលនេះពីសិល្បករដែលមានអនាគត Sakaguchi ក្លាយទៅជា ភាសាជប៉ុន ន័យនិយាយពីស្រីលក់ខ្លួនដើម្បីបម្រើសេវា Massage នៅតាមផ្ទះ ផ្ទះសំណាក់ ឬកន្លែងណាមួយដែលភ្ញៀវបានហៅ។
គ្មាននរណានឹកស្មានថាពីសិល្បករធ្លាប់មានមុខនៅលើទូរទស្សន៍បែរជាអាចមកផ្ទះយើងដោយសារតែទូរស័ព្ទហៅសោះ។ ប៉ុន្តែតម្លៃសម្រាប់សេវាមួយដងរបស់ Sakaguchi មិនថោកនោះទេ អាចឡើងទៅដល់ ៨០០.០០០យ៉េន។
នៅតែមានអ្នកហានចំណាយលុយ…
និយាយពីទ្រព្យសម្បតិ្តដែលបានចាយអស់នោះរឿងគឺនារីម្នាក់នេះ “ញៀន” ទៅ Hostclub – កន្លែងដែលបុរសសង្ហាបម្រើអោយស្រ្តី។
រូបភាព : http://hostclub.biz/matome/9766449167203533452
មាននារីជាច្រើនមកទីនេះ ស្រលាញ់បុរស Host ម្នាក់ និងចំណាយរាប់សិប Man ជារៀងរាល់យប់គ្រាន់តែដើម្បីបុរសទាំងនេះបម្រើ។ ហើយ Sakaguchi Anri ស្ថិតនៅក្នុងចំណោមនោះ។
ចាយអស់នូវទ្រព្យសម្បតិ្តដែលម្តាយរបស់នាងបានបន្សល់ទុក ចាយទាំងលុយដែលសម្តែង ចុងបញ្ចប់មិនគ្រប់ហើយត្រូវខ្ចីថែម។ ពេលដែលមិននៅសល់អ្វីទាំងអស់ ការងារបាត់បង់ទាំងអស់នាងនៅតែទៅ Hostclub។
ទោះបីជានាងស្រលាញ់បុរស Host ណាម្នាក់ក៍គេមិនស្រលាញ់នាងវិញដែរ។ ទោះបីជាដឹងច្បាស់តែនាងនៅតែមិនអាចបញ្ឈប់បាន។
ដូចនេះវាមិនមែនជាការ “ចូលចិត្ត” ប៉ុន្តែគឺជា “ជំងឺ” បាត់ទៅហើយ។
Kengo Abe