ភ្ញៀវ​ទេសចរណ៍​បរទេសម្នាក់បាត់​ខ្លួន​ពេល​ដែល​ទៅ​កំសាន្ត​នៅជប៉ុន

នៅ​ថ្ងៃ២៧ ខែ​កក្កដា​ ស្រ្តី​ជន​ជាតិ​បារាំង​ម្នាក់​មាន​ឈ្មោះ​ Tiphaine Veron បាន​ទៅប្រទេសជប៉ុន ​ស្ត្រី​ម្នាក់​នេះ​មាន​អាយុ ៣៦​ឆ្នាំ បាន​រៀប​ចំគ​ំ​រោង​ទៅ​លេង​ Tokyo និង​តំ​បន​់ Tohoku មានទីតាំងស្ថិតនៅភាគឦសាននៃ​ប្រទេសជប៉​ុន​នៅក្នុង​ការធ្វើដំណើររបស់ខ្លួន​។ ប៉ុន្តែ​មុន​នោះ​ស្រ្តី​ម្នាក់​នេះ​មាន​បំ​ណង​ស្នាក់​នៅ​ទី​ប្រជុំ​ជន​ Nikko ប៉ុន្មាន​ថ្ងៃ។ នេះ​គឺជា​ទី​ប្រជុំ​ជន​តំ​បន់​ភ្នំ​នៅ​ខេត្ត​ Tochigi ល្បី​ឈ្មោះ​ជា​មួ​យ​នឹង​ភ្នំ​ ទឹក​ជ្រោះ និង​មាន​ប្រាសាទ​យ៉ាង​ស្អាត។

រូបភាព : ដំ​ណើរ​កំ​សាន្ត​ប្រទេសជប៉ុន.Travel

Tiphaine បាន​កក់​កន្លែង​ស្នាក់​នៅ​ពីរ​យប់ក្នុង​ផ្ទះ​សំ​ណាក់​មួយ ​នៅ​តំ​បន់ Takumicho នៃ Nikko នៅ​ថ្ងៃ​២៨ ខែ​កក្កដា។ ប្រហែល​ម៉ោង​ ១០​ព្រឹក​ថ្ងៃ​២៩ ខែ​កក្កដា​ បុគ្គលិក​សណ្ឋា​គារ​ម្នាក់​បាន​ណែនាំ​ទេសភាព​ស្អាតនៅ​តំ​បន់​កំ​សាន្ត​មួយ​ចំ​នួន​ ហើយ​បន្ទាប់​មក​ស្រ្តី​ម្នាក់​នេះ​បាន​សម្រេច​ចិត្ត ​ដើរ​ចេញ​ទៅ​ក្រៅ​ដើម្បី​មើល​ទេសភាព។ ពេល​នោះ​ Tiphaine ​បាន​យក​តាម​កាបូប​តូច​មួយ​ ប៉ុន្តែ​វ៉ា​លី​ធំ​នៅ​តែ​ដាក់ក្នុង​សណ្ឋាគារ​ ​ក៍​ដូច​ជា​លិខិត​ឆ្លង​ដែន​នៅ​ក្នុង​បន្ទប់​របស់​ស្រ្តី​ម្នាក់​នេះ។

នេះ​គឺជារូប​ភាព​របស់​ភ្ញៀវ​ទេសចរណ៍​ដែល​បាន​បាត់​ខ្លួន

រូប​ភាព : www.asahi.com

ប៉ុន្តែ​ Tiphaine (មនុស្សដែលមានជំងឺសរសៃរ​ប្រសាទ) មិន​បាន​ត្រលប់​មក​សណ្ឋាគារ​វិញ​ក្នុង​យប់នោះ ហើយ​ក្នុង​ថ្ងៃ៣០ ខែ​កក្កដា​ បុគ្គលិក​បាន​ទំ​នាក​់​ទំ​នង​ជា​មួយ​បូ៉​លីស​ដើម្បី​រាយ​ការណ៍​ ពី​ការ​បាត់​ខ្លួន​របស់​ស្រ្តី​ម្នាក់​នេះ។ ទោះ​បី​ជា​បូ៉​លីស​កំ​ពុង​តែចាត់​វិធាន​ ការណ៍​ស្វែ​ង​រក​នៅក្នុង​តំ​បន់ ចាប់​ផ្តើម​ពី​តំ​បន់​នៅ​ជិត​កន្លែង​កំ​សាន្តដែ Tiphaine បាន​ឡើង​គ​ំ​រោង​ហើយ​កត់​នៅ​ក្នុង​សៀវ​ភៅនៅ​សណ្ឋាគារ​ ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន​ស្រ្តី​ម្នាក់​នេះ​នៅ​តែ​មិន​ទាន់​រក​ឃើញ។

នៅ​ថ្ងៃ៥ ខែ​សី​ហា​ ប៉ូ​លីស​ខណ្ឌ Tochigi បាន​ប្រកាស​ជា​សាធារណៈការ​បាត់​ខ្លួន​អោយ​អ្នក​ទាំង​អស់​បាន​ដឹង។ ម្តាយ​ និង​ប្អូន​ស្រី (Sibylle) បាន​ផ្ញើ​សំ​បុត្រ​ទៅ​អោយ​ប្រធានា​ធិប​តី​នៃ​ប្រទេសបារាំង​ Emmanuel Macron នៅ​ក្នុង​សំបុត្រ​ពួ​កគេ​បាន​រិះ​គន់​ការ​ស្វែង​រក​ ដែល​ខុស​របស់បូ៉​លីស​ជប៉ុន​ ពួក​គេ​គួរ​តែ​ប្រើ​ប្រាស់ការ​កំណត់​រក​ទី​តាំង​ GPS នៅ​លើ​ទូរស័ព្ទ​របស់ Tiphaine ដើម្បី​ស្វែង​រក​។

នេះ​គ​ឺ​ជា​រូប​ភាព​ស្វែង​រក​បងស្រី​នៅ​លើទំ​ព័រ Twitter របស់​ប្អូន​ស្រី។

រូប​ភាព : sibyllevron

នៅ​ថ្ងៃ៧ ខែសី​ហា​ទូតបារាំងដែល​ស្ថិត​នៅ​ប្រទេស​ជប៉ុន​ Laurent Pic បាន​មក​ដល់​ទី​ក្រុងរាជធានីនៃខេត្ត​ Tochigi, Utsunomiya ដើម្បីជួបអភិបាល Tomikazu Fukuda ភ្នាក់​ងារ​ប៉ូលីស។​ បង​ប្រុស​របស់ Tiphaine គឺ (Stanislas) ក៍​បាន​មក​ដល់​ប្រទេសជប៉ុន​ជាមួយ​នឹង​ប្អូន​ស្រី (Sibylle) បាន​និយាយ​ជា​មួយ​អ្នក​កាសែត​ថា​៖ “ពួក​យើង​នឹង​នៅ​ Nikko រហូត​ដល់​ពេល​ដែល​អាច​នាំ​ប្អូន​ស្រី​ត្រ​លប់​ទៅ​ប្រទេសបារាំង​វិញ។”

បងប្អូន​ទាំង​ពី​រនាក់សុទ្ធ​តែ​ដាក់​សេចក្តី​ប្រកាស​ដូច​ខាង​ក្រោម៖ “ប្រសិន​បើ​មាន​ព័ត៌មាន​ ឬជួប Tiphaine នៅ​កន្លែង​ណា​សូម​ទំ​នាក់​ទំ​នង​ជាមួយ​គ្រួ​សារ​តាម​រយៈគណនី​ Twitter (sibyllevron) ទន្ទឹម​នឹង​នោះ​អ្នក​ក៍​អាច​ទំ​នាក់​ទំ​នង​ជា​មួយ​បូ៉​លីស​ខណ្ឌ Tochigi តាម​លេខ​ទូរស័ព្ទ 0288-53-0110។”

ប្រសិន​បើ​អ្នក​កំ​ពុង​តែ​នៅ​ប្រទេសជប៉ុន​ និងមាន​ព័ត៌​មាន​របស់​ស្រ្តី​ម្នាក់​នេះ​សង្ឃឹម​ថា​អ្នក​នឹង​ទំនាក់​ទំ​នង​ជា​មួយ​គ្រួ​សារ​ Tiphaine តាម​រយៈ​អាស័យ​ដ្ឋាន​ដែល​មាន​នៅ​លើ​រូប​ ឬ​ក៍​ទូ​រស័ព្ទ​អោយ​ប៉ូ​លីស​ដើម្បី​ពេល​​រក​​ឃើញ​អ្នក​ដែល​បាន​បាត់​ខ្លួន​។ សង្ឃឹម​ថា​អ្វី​ដែល​ល្អ​គ្រប់​យ៉ាង​នឹង​មាន​ចំ​ពោះ Tiphaine។

ប្រភព : soranews

Neko

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: