អ្នក​គ្រប់​គ្រង​ភោជនីយ​ដ្ឋាន​​ Sushi លាលែងពី​តំណែងបន្ទាប់​ពី​ត្រូវ​ចោទ​ប្រកាន់បម្រើ​អាហារ​មាន​ដង្កូវ

​Sushi គឺជា​មុខ​ម្ហូប​ដែល​ពិសេស​ហើយ​ក៍​ជា​តំ​ណាង ​អោយ​មុខម្ហូប​របស់​ប្រទេសជប៉ុន។ វា​ឆ្ងាញ់​រហូត​ដល់​មុខ​ម្ហូប​ Sushi គិត​មក​ដល់​បច្ចុប្បន្ន​ត្រូវ​បាន​ប្រទេស​ជា​ច្រើន​ទទួល​ស្គាល់។ ហើយ​ហាង​លក់​មុខ​ម្ហូប​ Sushi ក៍​ចាប់​ផ្តើម​បើកនៅ​ប្រទេសជាច្រើន​ផ្សេងទៀត។ ប៉ុន្តែទោះ​បី​ជា​ Sushi ល្បី​ឈ្មោះជាមុខ​ម្ហូប​ស្រស់ ឆ្ងាញ់ ក៍​ដូច​ជាសុវត្ថិភាព​​អនាម័យ នៃ​មុខម្ហូប​ដែល​ត្រូវ​បាន​ត្រួត​ពិនិត្យ​យ៉ាង​តឹង​រឹងនៅ​ប្រទេសជប៉ុន​ ប៉ុន្តែ​ករណី​នៅ​ហាង​នៅ​ប្រទេស​ផ្សេង​ខាង​ក្រោម​នេះបាន​ធ្វើ​អោយ​ភ្ញៀវ​មាន​ការ​ព្រួយ​បារម្មណ៍។

ហាង​លក់​ Sushi មួយ​នៅ Roseville, California មាន​ឈ្មោះ Blue Nami Sushi បាន​បង្ខំ​អោយ​អ្នក​គ្រប់​គ្រង​បាន​លា​លែង ​ពី​តំ​ណែង​​បន្ទាប់​ពី​ភ្ញៀវរក​ឃើញ​ដង្កូវ​តូច​មួយ​នៅក្នុង​បន្ទះ​ក្រូច​ឆ្មាដែល​ញ៉ាំ​ជាមួយ​ និង​ធ្វើ​អោយ​សាធារណៈជន ​មាន​ការ​ចាប់​អារម្មណ៍​ច្រើន។

រូបភាព : bluenamisushi.com

បុរស​ម្នាក់​មាន​ឈ្មោះ​ Steven Maurizzio ភ្ញៀវ​ម្នាក់​ដែល​មក​ញ៉ាំជាមួយ​នឹង​មិត្ត​ភក្តិបាន​ថត​វី​ដេអូរ​ដង្កូវ​វាល​ចេញមក​ពី​បន្ទះ​ក្រូច​ឆ្មារបស់​មិត្ត​ខ្លួន។

ខាងក្រោម​នេះ​គឺជា Video ដែល​បុរស​ម្នាក់​នេះ​បាន​ផុស​លើ Facebook ផ្ទាល់​ខ្លួន។

https://web.facebook.com/steven.maurizzio/videos/1940211789357010/

មិន​ច្បាស់​ថា​មានដង្កូវ​ច្រើន​ដែល​នៅ​រស់​ក្នុង​បន្ទះ​ក្រូច​ឆ្មា​ដែរឬទេ?

Maurizzio អ្នក​ដែល​បាន​ចែក​រំលេកវី​ដេអូរ​ ១៦​វិនាទី​នៅ​លើ​ Facebook បាន​សរសេរ៖

“ពួក​គេ​បម្រើ​ម្ហូប​អាហារស្អុយ​ជាមួយ​នឹង​ដង្កូវ​នៅ​រស់ខាង​ក្នុង​បន្ទះ​ក្រូច​ឆ្មា​ដែល​ញ៉ាំ​ជាមួយ។ នេះ​មិន​មែន​ជា​លើក​ដំ​បូង​ខ្ញុំ​ស្តាប់​ពី​រឿង​នេះ ប៉ុន្តែ​នេះ​ជា​លើក​ដំ​បូង​ដែល​ខ្ញុំ​ជួប​ផ្ទាល់។ ហើយ​ប្រហែល​​នេះ​ជា​លើក​ចុង​ក្រោយ​ដែល​ខ្ញុំ​ញ៉ាំ​នៅ​ទី​នេះ។”

រូបភាព : facebook.com

Video ទទួល​បាន​មួយ​លានចំនួន​អ្នក​មើល​ និង​រាប់​ពាន់​ចំនួន​ចែក​រំ​លេកចាប់​ពី​ពេល​ដែល​ផុស​។ មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ខាង​ក្រោម​ Video បង្ហាញ​នូវ​អារម្មណ៍​ខ្ពើមរបស់​ពួក​គេ​សម្រាប់​មុខ​ម្ហូប​ដែល​ភោជនីយ​បាន​បម្រើ។

បុគ្គលិក​ភោជនីយ​ដ្ឋាន​ក៍​បាន​ត្រួត​ពិនិត្យ​ឡើង​វិញនូវ​មុខ​ទំ​និញ​ទាំង​អស់​នៅ​ក្នុង​ផ្ទះ​បាយ​ដើម្បី​ទប់​ស្កាត់​ករណី​ដូច​ខាងលើ។

Steve Lui អ្នក​គ្រប់​គ្រង​ថ្មី​របស់ Blue Nami និយាយ​ជាមួយ​ Sacramento Bee៖

“ពួក​យើង​កាត់​ក្រូច​ឆ្មា​ គ្រប់​យ៉ាង​នៅ​ធម្ម​តា​។ នោះ​គឺជា​កំ​ហុស​របស់​ពួកយើង​ដោយ​សារ​តែ​ខ្ញុំ​មិន​មើល​ឃើញ​ដង្កូវ ពេល​ដែល​វា​វាលចេញមក​ខាង​ក្រៅ​ ហើយ​បន្ទាប់​មក​ទុក​អោយ​ពួក​គេថត Video។”

ក្នុង​ពេល​នោះ​ Jim Boyce អ្នកគ្រប់គ្រងទូទៅរបស់​ Produce Express – អ្នក​ផ្គត់​ផ្គង់​ម្ហូប​អាហារ​របស់​ភោជនីយដ្ឋាន​តាំងពី​ឆ្នាំ ២០១៧ និយាយ​ថា​ពួក​គេ​មិន​បាន​ផ្គត់​ផ្គង់ប្រភេទ​ក្រូច​ឆ្មា​នេះ។

“ខ្ញុំ​បាន​ធ្វើ​ការ​ងារ​ផ្គត់​ផ្គង់​ម្ហូប​អាហារ​ក្នុង​រយៈពេល​ ៣០​ឆ្នាំ​ ហើយ​មិន​ធ្លាប់​មាន​ករណី​មាន​ដង្កូវ​ខាង​ក្នុង​បន្ទះ​ក្រូច​របស់​ពួក​យើង។ ពួក​យើង​ក៍​មិន​ធ្លាប់​មាន​របាយការណ៍អំពី​ក្រូច​ឆ្មា​មាន​ដង្កូវ​។ ពួក​យើង​បាន​ USDA បញ្ជាក់ និង​បាន​ឆ្លង​កាត​់ការ​ត្រួត​ពិនិត្យ​ទាំង​អស់ទាក់​ទង​ជាមួយ​នឹង​បញ្ហា​សុវត្ថិភាពមុខ​ម្ហូប​អាហារ” Boyce និយាយ​ជាមួយ​កាសែត Tribune។

តាម​គំ​និត​ផ្ទាល់​របស់​ខ្ញុំនោះ​គឺជាករណី​កម្រ​មាន​ពី​ព្រោះ​គ្មាន​ភោជនីយ​ដ្ឋាន​ណា​ដែល​ចង់​យក​ម្ហូប​ដែល​គ្មាន​គុណ​ភាពដើម្បី​បម្រើ​ទេ។ យល់​ល្អ​បំ​ផុត​អ្នក​គួរ​តែ​ទៅ​ដល់​ប្រទេសជប៉ុន​ដើម្បី​ញ៉ាំ​មុខ​ម្ហូបណា។

ប្រភព : nextshark.com

Neko​

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: