រថយន្ត​ជប៉ុន​បាន​ជាប់​រឿង​អាស្រូវ​កាកសំ​ណល់ឧស្ម័ន

ក្រុម​ហ៊ុន​ផលិត​រថយន្ត​របស់​ប្រទេសជប៉ុនទើប​តែ​ទទួល​ស្គាល់ក្លែង​បន្លំទិន្នន័យ​ស្តី​ពី​ការ​បំ​ភាយ​ឧស្ម័ន​ជាមួយ​នឹង​ម៉ូត​រថ​យន្ត​មួយ​ចំ​នួនរួម​មាន​ Suzuki Motor, Mazda និង Yamaha។ រឿង​នេះ​ធ្វើ​អោយ​រឿង​អាស្រូវ​ក្លែង​បន្លំការ​បំ​ភាយ​ឧស្ម័ននៃ​ឧស្សហកម្ម​រថយន្ត​ប្រទេសនេះក្លាយ​ទៅ​ជា​ធ្ងន់ធ្ងរជាង​ពេល​ណាៗ​បង្អស់។

តាម​រយៈនេះក្រុម​ហ៊ុនផលិត​រថ​យន្ត​ទាំង​បី Suzuki, Mazda និង Yamaha មិន​បាន​អនុវត្ត​ត្រឹម​ត្រូវ​តាម​បទបញ្ញត្តិអំ​ពិី​ការ​ត្រួត​ពិនិត្យ​ សម្រាប់​ប្រភេទ​រថយន្តមួយ​ចំ​នួន ក្នុង​នោះ​ការ​ត្រួត​ពិនិត្យ​ពី​កាកសំ​ណល់ឧស្ម័នមិន​ទាន់​ពេញ​លេញ ប៉ុន្តែ​អ្នក​ដឹក​នាំ​ក្រុម​ហ៊ុននៅ​តែ​បញ្ជាក់លទ្ធផល​បាន​បំ​ពេញការ​ត្រួត​ពិនិត្យ​ និង​មាន​លក្ខខណ្ឌ​គ្រប់​គ្រាន់។

បញ្ហា​រួម​ Suzuki បាន​ទទួល​ស្គាល់មិន​ត្រួត​ពិនិត្យ ​ត្រឹម​ត្រូវ​តាម​បទបញ្ញត្តិជាមួយ​នឹង ៦.៤០១ រថយន្ត​ ប្រហែល​ជិត​ពាក់កណ្តាលក្នុង​ចំ​ណោម​ចំនួន​ ១៣.០០០ រថយន្តបាន​ផលិត​តាំង​ពីខែ៦ ឆ្នាំ ២០១២ រហូត​ដល់ ខែ៧ ឆ្នាំ ២០១៨ របស់​ក្រុម​ហ៊ុន​ដែល​ត្រូវ​បាន​រើស​ដើម្បី​ត្រួត​ពិនិត្យ​។

Mazda ក៍​បាន​ទទួល​ស្គាល់ចំ​នួន​រថយន្ត ​មិន​ត្រឹម​ត្រូវ​តាម​បទបញ្ញត្តិគឺ ៧២ រថយន្ត​ចាប់​ពី​ខែ១១ ឆ្នាំ ២០១៤ មាន​ប្រហែល​ ៤%។ ចុង​ក្រោយ​គឺ Yamaha ចំ​នួន​រថយន្តដែល​ត្រួត​ពិនិត្យខុស​គឺ ២,១% ក្នុង​ចំ​នួន​ ៣៣៥ រថយន្ត​ដែល​ត្រូវ​បាន​រើស​ដើម្បី​ត្រួត​ពិនិត្យ​។

ទោះ​បី​ជា​អ្នក​តំ​ណាង​ក្រុម​ហ៊ុន​ទាំង​បីមាន​ការ​ប្រកាស​ជាក់​ស្តែង​អំពី​ចំនួន​រថយន្ត​ដែល​ត្រួត​ពិិនិត្យ​មិន​ត្រឹម​ត្រូវ​តាម​បទបញ្ញត្តិ​ ប៉ុន្តែរឿង​នេះ​មិន​មែន​មាន​ន័យ​ថា​ការ​សុេីប​អង្កេត​នឹង​ត្រូវ​បញ្ឈប់​ភ្លាម​នោះ​ទេ។ មន្រ្តី​ជប៉ុន​បាន​អោយ​ដឹង​ពួក​គេ​នឹង​មាន​វិធី​សាស្រ្ត ​ដើម្បី​ត្រួតពិនិត្យ​ជាក់​ស្តែង​ ផ្អែក​ទៅ​លើ​​របាយ​ការណ៍ របស់​ក្រុមហ៊ុនផលិត​រថយន្ត​នីមួយៗ បន្ទាប់​មក​នឹង​មាន​វិធាន​ការណ៍​ផាក​ពិន័យ​ជាក់​ស្តែង។

ទី​ផ្សាររថយន្ត​ – កាន់​តែ​ច្រើន​រថយន្ត​ជប៉ុន​បាន​ជាប់​រឿង​អាស្រូវ ​កាកសំ​ណល់ឧស្ម័ន (រូប​ភាព២)។ Suzuki Motor, Mazda និង Yamaha គឺ​ជា​ឈ្មោះ​ក្រុម​ហ៊ុន​ទើប​តែ​ត្រូវ​ត្រួត​ពិនិត្យក្នុងរឿង​អាស្រូវ ​កាកសំ​ណល់ឧស្ម័នធំ​បំ​ផុត​នៅ​ប្រទេសជប៉ុនប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ។

CEO របស់​ Suzuki Motor លោក Toshihiro Suzuki (កណ្តាល​) នៅ​សន្និសីទ​សារព័ត៌​មាន​ Tokyo ថ្ងៃ​ទី៩ ខែ​សីហា​ (រូប​ភាព : Bloomberg)

ការ​ដែល​អ្នក​ដឹក​នាំ​ទាំង​បី​ព្រម​គ្នា​ទទួល​កំ​ហុស​បាន​ធ្វើអោយ​ករណីក្នុងរឿង​អាស្រូវ​កាកសំ​ណល់ឧស្ម័ននៅ​ក្នុង​ផ្នែក​ផលិត​ ការដំ​ឡើង​រថយន្ត​នៅ​ប្រទេសនេះកាន់​តែ​មាន​ភាព​ធ្ងន់​ធ្ងរជាង​នេះ។ មុន​នោះ​ក្រសួង​ចរាចរណ៍​ជប៉ុន​បាន​សូម​នូម​ពរ​សរុប ២៣​ក្រុម​ហ៊ុនផលិត​រថយន្ត​នៅ​ក្នុង​ប្រទេស​ដំ​ណើរ​ការ​ត្រួត​ពិនិត្យ​ផ្ទៃ​ក្នុង​ បន្ទាប់​ពី​ក្រុម​ហ៊ុន​ផលិត​រថយន្តពីរ​ Nissan និង​ Subaru ត្រូវ​បាន​គេ​រក​ឃើញ​ថា​ក្លែង​បន្លំគ្រឿង​មា៉សីុនឥន្ធនៈ ​​​​និង​កាក​សំ​ណល់នៅ​ក្នុង​​តំ​ណាក់​កាល​ត្រួត​ពិនិត្យ​ផលិត​ផល​លើ​ក​ចុង​ក្រោយ។

ក្នុង​ពេល​វេលា​ចុង​ឆ្នាំ ២០១៧ អ្នក​ផ្គត់​ផ្គង់​គ្រឿង​ម៉ាសីុននាំ​មុខ​គេ​នៅ​លើ​ពិភព​លោក​គឺ Kobe Steel, Mitsubishi Materials និង Toray Industries ក៍​បាន​ទទួល​ស្គាល់បាន​ក្លែង​បន្លំ​តួ​លេខ​ផលិត​ផល។

បន្ទាប់​ពី​ការ​ខំ​ប្រឹង​ត្រួត​ពិនិត្យ​ពី​ភ្នាក់​ងារ​អាជ្ញាធរជាមួយ​នឹង​ភស្តុ​តាងជាក់​ស្តែង​ ក្រុម​ហ៊ុន​ផលិត​រថយន្ត​ជាបន្ត​បន្ទាប់​ក៍​ត្រូវ​បាន ​គេ​រក​ឃើញ។ អ្វី​ទាំង​នេះអាចធ្វើ​អោយ​អ្នក​ដែល​ចូល​ចិត្ត​ ប្រភេទ​រថយន្ត​នេះមាន​ការ​អស់​សង្ឃឹម​។ បច្ចុប្បន្ន​មិន​អាច​និយា​យ​មុន​ទេ តើ​មាន​ការ​បក​អាក្រាត​ណា​បន្ត​មក​ទៀត​នៅ​ក្នុង​ពេល​ខាង​មុខ​ទេ ដោយ​សារ​តែ​ការ​ត្រួត​ពិនិត្យ​នៅ​តែ​បន្ត​។

តាម​រយៈអ្នក​ដែល​ផ្តល់​ព័ត៌មាន

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: