ឪពុក​ម្តាយ​របស់​ព្រះ​នាង Mako សំនូមពរខាង​ប្រុសដោះ​ស្រាយ​បញ្ហាហរិញ្ញវត្ថុគ្រួ​សារ

ឪពុក​ម្តាយ​របស់​ព្រះ​នាង Mako បាន​សូមនូមពរ​អោយ​ Kei Komuro និង​ម្តាយ​របស់​គាត់​ត្រូវ​តែ​ដោះ​ស្រាយ​បញ្ហាហរិញ្ញវត្ថុ មុន​ពេលដែល​ខាង​រាជវង្ស​នឹង​ពន្យាពេល​នូវ​ពិធី​ដែល​បាន​គ្រោង​ទុក​នៅ​ក្នុង​ខែ​កុម្ភៈដើម្បី​ភ្ជាប់​ពាក្យ និង​រៀបពិធី​មង្គល​ការ​ជា​ផ្លូវ​ការ​។

រូប​ភាព : kyodonews

ព្រះ​អង្គ​ម្ចាស់​ Akishino និង​ប្រពន្ធជា​អ្នក​នាង Kiko បាន​និយាយ​ជាមួយ​ Komuro (ឈ្មោះ​របស់​កូន​កំលោះ) ដោ​យ​ពិធី​ភ្ជាប់​ពាក្យ​ផ្លូវ​ការ​មិន​អាច​ប្រារព្ធ​ធ្វើ​ឡើង​ប្រសិន​បើ​គូរ​ដណ្តឹង​មិន​ដោះ​ស្រាយ​​ទាំង​ស្រុង​នូវ​បញ្ហា​ហរិញ្ញវត្ថុ​គ្រួ​សារ។

រូប​ភាព : japantoday.com

នៅ​ខែ​កញ្ញា​ឆ្នាំ​មុន​ ព្រះ​នាង និង Komuro ប្រកាស​ភ្ជាប​់​ពាក្យ ក្រោយ​ពី​ទទួល​បាន​ការអនុ​ញ្ញាត​ និង​ការជូន​ពរ​ពី​ប្រជាជន។ ប៉ុន្តែ​គ្រួ​សារ​រាជវង្ស​បាន​ប្រកាស​នឹង​ពន្យា​ពេល​ពិធី​នេះ​ជាមួយ​នឹង​មូល​ហេតុ​គឺ “ខ្វះ​ការ​រៀប​ចំ”។

ការពន្យាពេល​ភ្លាមៗ​នេះ​តាម​ទស្សនាវដ្តី​បាន​អោយ​ដឹង​មូល​ហេតុ​ដោយ​សារ​តែ​បញ្ហា​ដោយ​ជម្លោះ​ហរិញ្ញវត្ថុ​រវាង​ម្តាយ​របស់ Komuro និង​អតីត​ប្តីអំពី​បញ្ហា​លុយ​សម្រាប់សិក្សា​របស់​កូនប្រុស។

ប្រភព​ព័ត៌មាន​បាន​អោយ​ដឹង​ថា​គ្រួសារ​របស់​ព្រះ​នាង​មិន​ដឹង​មុន​ពី​បញ្ហា​ជំ​ពាក់​បំ​ណុល​ដែល​កំ​ពុង​កើត​មាន​ឡើង​នោះ​ទេ។ ប៉ុន្តែ​គ្រួសារ​របស់​ Komuro បាន​និយាយ​ជាមួយ​របស់​ព្រះ​នាង​ថា ពួក​គេ​មិនគិត​ចំនួន​លុយ​នេះជា “បំណុល” ហើយ​កំ​ពុង​តែរក​វី​ធី​និយាយ​ជាមួយ​នឹង​អតីត​ប្តី​របស់​គាត់។

ព្រះ​អង្គ​ម្ចាស់ Akishino និង​ព្រះ​នាង Kiko ក៍​បាន​សូម​នូម​ពរ Komuro បកស្រាយ​នូវ​បញ្ហានេះជាផ្លូវ​ការ​ ប៉ុន្តែ​រហូត​មក​ដល់​សព្វ​ថ្ងៃ គ្មាន​សកម្ម​ភាព​បក​ស្រាយ​ណា​សោះ​ឡើយ។

ទន្ទឹម​នឹង​នោះ​ពួក​គេ​ក៍​សូម​នូម​ពរ Komuro រៀប​រាប​់​ពី​ជី​វភាព​រស់​នៅ​ក្នុង​ថ្ងៃ​អនាគត រួម​ទាំង​ការកសាង​ការងារ​ក្នុង​ពេល​ខាង​មុខ​ក្រៅ​ពី​ការ​ងារ​បច្ចុប្បន្នរបស់​ខ្លួន ជំនួយ​ការ​ផ្នែក​ច្បាប់​នៅ​ក្នុង​ក្រុម​ហ៊ុន​ច្បាប់​ Tokyo ដូច​ជា​លក្ខខណ្ឌ​ចាំបាច់សម្រាប់ពិធី​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​ព្រះ​នាង Mako។

រូបភាព : english.kyodonews.net

Komuro បាន​ទៅ​ដល់ New York នៅ​ថ្ងៃពុធ និង​គម្រោង​វិល​ត្រលប់​មកក្រុម​ហ៊ុន​ច្បាប់ Tokyo កន្លែង​ដែល​គាត់​បាន​ធ្វើ​ការ​តាំងពី​ឆ្នាំ ២០១៦​ ដើម្បីធ្វើ​ការ​នៅ​ក្នុង​ផ្នែកច្បាប់​របស់​​ក្រុម​ហ៊ុន ប្រភព​ព័ត៌មាន​បាន​អោយ​ដឹង។

មាន​ទំ​នៀម​ទម្លាប់​ជាច្រើន​រួម​ទាំង​ទំ​នៀម​ទម្លាប់​ក្នុង​ពិធី​រៀប​ការ “Nosai no Gi” មុន​ពិធី​រៀប​ការ​ជាផ្លូវ​ការ​ បាន​ឡើង​គម្រោង​តាំង​ពី​ដើមសម្រាប់​ខែ ១១ ត្រូវ​បានពន្យារហូតដល់ ឆ្នាំ ២០២០។

ទោះ​បី​ជា​មាន​ការ​ពន្យាពេល ប៉ុន្តែ​ទំ​នាក់​ទំ​នង​របស់​ព្រះ​នាង Mako និង Komuro នៅ​តែ​មាន​ភាព​រឹង​មាំហើយ​ពួកគេ​នឹង​មិន​ផ្លាស់​ ប្តូរ​គំ​និត​រៀប​អាពាហ៍​ពិ​ពាហ៍​របស់​ខ្លួន។

ប្រភព : news.abs-cbn.com

Neko

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: