រកឃើញទំនិញជាច្រើនដែលជនជាតិវៀតណាមបានលួច
ជនជាតិវៀតណាមបីនាក់ត្រូវបានចាប់ខ្លួនហើយប្រហែល ១.៧០០ ផលិតផលដែលត្រូវបានលួចត្រូវបានរកឃើញនៅផ្ទះមួយ នៅខេត្ត Saitama ប្រទេសជប៉ុន។
របស់ដែលត្រូវបានលួចមួយចំនួនរបស់ក្រុមជនជាតិវៀតណាមបានប៉ូលីសរកឃើញ
រូបភាព៖ ANN News
Sankei បានរាយការណ៍ថាជនសង្ស័យដែលត្រូវបានចាប់ខ្លួន មានឈ្មោះ Pham Trong Ha អាយុ ២៦ឆ្នាំ ជាមួយនឹងពីរនាក់ទៀត ដែលមិនទាន់ដឹងច្បាស់ពីប្រវត្តិ។ អ្នកទាំងបីសុទ្ធតែគ្មានការងារធ្វើ។
នៅថ្ងៃទី៦ ខែសីហា នៅផ្ទះរបស់ Pham Trong Ha នៅទីក្រុង Kawaguchi ខេត្ត Saitama ពួកគេរកឃើញប្រហែល ១.៧០០ មុខទំនិញដែលបានលួច ក្នុងនោះមាន ៣០០ ផលិតផលជាថ្នាំ និងគ្រឿងសម្អាង។ ចំនួនមុខទំនិញទាំងនេះដោយសារក្រុមជនជាតិ វៀតណាមជាច្រើនបានលួចហើយបញ្ជូនមកទីនេះប្រមូលផ្តុំមុនពេលដឹកជញ្ជូនទៅវៀតណាមដើម្បីលក់។
Pham Trong Ha ត្រូវបានបូ៉លីសចាប់ខ្លួនដោយការសារភាព របស់អ្នកដែលនៅជាមួយដែលធ្លាប់ចូលរួមការលួចតាំងពីខែឧសភាកន្លងទៅ។ យុវជនម្នាក់នេះបានទទួលស្គាល់ការលួចរបស់ខ្លួន និងរក្សាទុកនូវរបស់ដែលបានលួច។
Kyodo តាំងពីខែមេសាបាននាំទិន្នន័យរបស់ប៉ូលីសជប៉ុន បានអោយដឹងជនជាតិវៀតណាមឈានមុខគេបទល្មើសលួចនៅក្នុងប្រទេសនេះ។ កម្មករវៀតណាមបានបង្ក ៥.១៤០ ករណីបទល្មើស ក្នុងឆ្នាំ ២០១៧ កើនឡើងពី ៣.១៧៧ បទល្មើសនៅក្នុងឆ្នាំ ២០១៦ ហើយរហូតដល់ ៣០%សុរបនៃបទល្មើសដែលជនជាតិបរទេសគឺជា ជនល្មើស។
ការលួចនៅក្នុងផ្សារទំនើប និងហាងលក់ទំនិញគឺជាសកម្មភាព ដែលកើតឡើងញឹកញាប់បំផុតរបស់ជនជាតិវៀតណាមហើយជាង ២.០០០ ករណីដែលត្រូវបានកត់ត្រានៅក្នុងឆ្នាំមុន។ បច្ចុប្បន្នមានប្រហែល ២៦០.០០០ នាក់ជាជនជាតិវៀតណាម កំពុងរស់នៅប្រទេសជប៉ុនមិនទាន់មានប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ កើន ៦ដងប្រៀបជាមួយឆ្នាំ ២០០៨។
តាមរយៈព័ត៌មាន Anh Ngoc/Vnexpress