ព័ត៌មាន​បន្ទាន់៖ ព្យុះ​លេខ ១៣​ទើប​ផុតហើយ​ព្យុះ​លេខ ១៤បាន​ចាប់​ផ្តើម​ចូល​ប្រទេសជប៉ុន

​ព្យុះ​លេខ ១៣ មាន​ឈ្មោះ​អន្តរជាតិ​គឺ Shan Shan ផ្លាស់​ទី​ក្នុង​ល្បឿន ១៥ km/h កំពុង​ឆ្ពោះ​ទៅ​តំ​បន់ Kanto និង​ឡើង​ទៅ​តំបន់ Tohoku ពីរថ្ងៃ​ទៀត​។

​ថ្ងៃទី៨ ​ខែ​សី​ហា នៅ​វេលាម៉ោង ១៥​ល្ងាច (ម៉ោង​តាម​តំបន់) ខ្យល់​ព្យុះ​បានទៅ​ដល់​កោះ​ Izu។ ការព្យករណ៍​នៅ​យប់​នេះពី​ឧបទ្វីប​ Sobo ដល់​ខេត្ត​ Ibaraki ជាមួយ​លឿន​យឺត​។

ក្នុង​វេលា​ព្រឹក​ថ្ងៃទី៩ ខែ​សីហា​ ព្យុះ​នឹង​ទៅ​ជិតទី​ក្រុង​ Tokyo ដល់​ពេល​ល្ងាច​យប់នឹង​ផ្លាស់​ប្តូរ​ទី​តាម​ទិស​ភាគឦសានឡើង​ទៅ​តំ​បន់ Tohoku និង​បន្តទៅ​ទិស​ខាង​ជើង​នៅ​ក្នុង​ថ្ងៃទី​១០ ខែ​សីហា។

រូប​ភាព : http://www.jiji.com/jc/article?k=2018080700232&g=wth

បច្ចុប្បន្ន​ភ្លៀង​ និង​ខ្យល់​ខ្លាំង​កំពុង​តែ​បន្ត​នៅ Tokyo និង​ខេត្ត​នៅ​ជិត​នោះ។ រថភ្លើង​ជាច្រើន​ត្រូវ​បាន​ប្រកាស​ឈប់​ដំ​ណើរ​​ ការ​បណ្តោះ​អាសន្នដោយ​សារ​ផល​ប៉ះ​ពាល់​នៃ​ព្យុះ​លេខ ១៣។ នាយកដ្ឋាន​ឧតុនិយម​បាន​ណែ​នាំ​ប្រជាជន​កាត់​បន្ថយ​ការ​ចេញ​ទៅ​ក្រៅក៍​ដូច​ជា​ទៅ​ជិត​សមុទ្រ ជាពិសេស​គឺ​ក្នុង​ថ្ងៃនេះ​ និង​ថ្ងៃ​ស្អែក។

ក្នុង​ពេល​ព្យុះ​លេខ​ ១៣ចាប់​ផ្តើម​បង្ក​ផលប៉ះ​ពាល់​ជាក់​ស្តែង​ នៅ​តំបន់ Kanto និង Tohoku ដូច​ជា​ខ្យល់​ខ្លាំង​ បរិមាណ​ភ្លៀង​ច្រើន… នោះ​ខាង​កើត​ហ្វី​លី​ពីនព្យុះ​លេខ​ ១៤​មាន​ឈ្មោះ “Yagi” កំពុង​តែ​កើត​ឡើង​។ ខ្យល់​ព្យុះ​បច្ចុប្បន្ន​ត្រឹម​តែ 18m/s គឺ​មិន​ធ្វើ​អោយមាន​ការ​ព្រួយ​បារម្មណ៍ដូច​ជា​ព្យុះលេខ ១៣បច្ចុប្បន្ន​ទេ។

ក្នុង​ថ្ងៃ​ចុង​សប្តាហ៍​ការ​ព្យាករណ៍​ខ្យល់​ព្យុះនឹង​បន្ត​ឆ្ពោះ​ទៅ​ទិស​ខាងលិចប្រទេសជប៉ុន។ នាយកដ្ឋាន​ឧតុនិយម​បាន​ណែ​នាំ​ប្រជាជន មិន​ត្រូវ​មើល​រំ​លង​នូវ​ការ​ប្រកាស​នេះ ប៉ុន្តែ​ត្រូវ​ចាប់​អារម្មណ៍តាម​ដាន ព័ត៌មាន​របស់​ព្យុះ​ Yagi នេះ។

រដូវ​ក្តៅ​នៅ​ប្រទេសជប៉ុន​មិន​ត្រឹម​តែ​ក្តៅ​ហួត​ហែង​ថែម​ទាំង​ត្រូវ​រង​ផល​ប៉ះ​ពាល់​ពី​ព្យុះ​ទៀត​ផង។ ហេតុ​នេះ​អ្នក​ដែល​ទៅ​សិក្សា​នៅ​ ប្រទេសជប៉ុន អ្នក​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេសជប៉ុន​ត្រូវ​មាន​ការ​ប្រុង​ ប្រយ័ត្ន​។ សូម​ព្យាយាម​តាម​ដាន​ព័ត៌​មាន​នៃ​អាកាសធាតុ​ដើម្បី​អាច ការ​ពារ​ខ្លួន​ឯងយ៉ាង​ល្អ​បំ​ផុត។

ប្រភព : News yahoo

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: